ក្រសួងអប់រំ លើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនបង្កើតភាពជាដៃគូរវាងសាលា និងសាលា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនបង្កើតភាពជាដៃគូរវាងសាលានិងសាលាឱ្យបានកាន់តែច្រើន ដើម្បីសិក្សាអំពីភាពរីកចម្រើន (ឧត្តមានុវត្តន៍) និងបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមកទាំងផ្នែកគ្រប់គ្រង ទាំងវិធីសាស្ត្របង្រៀន ក្នុងទិសដៅតែមួយគត់ គឺការកសាងអនាគតកម្ពុជាឱ្យថ្កុំថ្កើង តាមរយៈការរួមគ្នាអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរឹងមាំ ដើម្បីធានាឧត្តមភាពការប្រកួតប្រជែងសេដ្ឋកិច្ច និងសម្រេចឱ្យបាននៅចក្ខុវិស័យអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និង២០៥០។

ក្នុងពិធីសម្ភោធសាលារៀនអារីហ្សូន សាខាឫស្សីកែវថ្មី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ចំពោះការពង្រឹងការអប់រំផ្នែកឯកជន ក្រសួងនឹងជំរុញការអនុវត្តសេចក្តីណែនាំស្តីពី ការលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ក្រសួងនឹងបន្តពិនិត្យ និងតាមដានលើការងារអនុវត្តកម្មវិធីសិក្សា និងដំណើរការប្រឡងនានាដើម្បីពង្រឹងគុណភាព វាយតម្លៃការគ្រប់គ្រង និងដំណើរការរបស់គ្រឹះស្ថានសិក្សាឯកជន។

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់បន្ថែមថា នៅក្នុងនីតិកាលទី៧នៃ រដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា បន្តអនុវត្តកំណែទម្រង់សាលារៀន ដោយផ្តោតលើអភិបាលកិច្ចសាលារៀន និងការបង្កើនការចូលរួមរបស់មាតាបិតា និងសហគមន៍នៅក្នុងដំណើរការគ្រប់គ្រងនិងអភិវឌ្ឍសាលារៀន។ ទន្ទឹមគ្នានេះ ពង្រឹងគុណភាពអប់រំ តាមរយៈការអនុវត្តកំណែទម្រង់សាលារៀនយ៉ាងសកម្ម សំដៅទទួលបាននូវសាលារៀនល្អ នាយកសាលាល្អគ្រូបង្រៀនល្អ បរិស្ថានសាលារៀនល្អ និងមានការចូលរួមយ៉ាងផុលផុសពីសំណាក់សហគមន៍ គ្រួសារ និងអ្នកពាក់ព័ន្ធ។

ក្រសួងអប់រំ នឹងផ្តោតលើការរៀននិងបង្រៀនមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ដំបូងនៅកម្រិត បឋមសិក្សា ការរៀន និងបង្រៀនមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងភាសាបរទេសនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ រួមទាំងវិធីសាស្ត្របង្រៀនថ្មី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។