រដ្ឋមន្រ្តីក្រសួងអប់រំ៖ ទូរស័ព្ទដៃក៏ជាគ្រូបង្រៀនម្នាក់ដ៏ចំណាន ប៉ុន្តែប្រសិនប្រើមិនចំគោលដៅគឺជាឧបករណ៍មួយចំណាយពេលឥតប្រយោជន៍ច្រើន

ភ្នំពេញថ្លែងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅឆ្នាំសិក្សា ២០២២-២០២៣ ក្រោមប្រធានបទ “បរិវត្តកម្មនៃវិស័យអប់រំ” នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ទូរស័ព្ទដៃក៏ជាគ្រូបង្រៀនម្នាក់ដ៏ចំណាន ប៉ុន្តែប្រសិនបើប្រើមិនចំគោលដៅគឺជាឧបករណ៍មួយចំណាយពេលឥតប្រយោជន៍ច្រើន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ការអប់រំសតវត្សទី២១ គឺជាការអប់រំថ្មីមួយដែលត្រូវឆ្លើយតបធ្វើយ៉ាងម៉េច ប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្រៀនសិស្ស ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា មានទូរស័ព្ទដៃក៏ជាផ្នែកមួយនៃបច្ចេកវិទ្យា យើងអាចប្រើប្រាស់ទូរស័ព្ទដៃគ្រប់គ្រងសាលារៀន និងប្រើប្រាស់ទូរស័ព្ទដៃដើម្បីជួយការរៀន ប៉ុន្តែបច្ចេកវិទ្យានេះ ប្រសិនបើប្រើប្រាស់មិនចំ នឹងធ្វើឱ្យបាត់បង់ការសិក្សាវិញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“ឧទាហរណ៍ បញ្ហាបច្ចុប្បន្ននេះ គឺបញ្ហាសិស្សផ្នែកយេនឌ័រ គឺលទ្ធផលសិក្សាសិស្សប្រុសទាបជាងសិស្សស្រី ដោយមូលហេតុថា បច្ចេកវិទ្យាពេលខ្លះ សិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃមិនមែនរៀនសូត្រទេ គឺទៅជាលេងហ្គេម ឬលេងហ្វេសប៊ុក ឬសម្រាប់ទាក់ទងបណ្ដាញសង្គម ធ្វើឱ្យចំណាយពេលវេលាច្រើន ប្រសិនបើមិនចេះប្រើប្រាស់ទេ នឹងធ្វើឱ្យបាត់បង់ឱកាសទៅវិញ”

រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា ចំពោះការប្រើប្រាស់ទូរស័ព្ទដៃ ក៏ដូចជា Chart GPT ដែលជាបច្ចេកវិទ្យាថ្មី, Google search ក៏អាចប្រើប្រាស់នៅក្នុងការរៀនភាសាបានផងដែរ។ ឯកឧត្តមបន្តថា រៀនភាសាខ្មែរក្ដី ភាសាផ្សេងៗក្ដី ព្រោះភាសាក៏ជាបំណិនដ៏សំខាន់ដែរ ប្រសិនបើយើងចេះប្រើបច្ចេកវិទ្យារៀន គឺយើងរៀនបានលឿនជាងមុន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា នៅក្នុងសម័យបច្ចេកវិទ្យា បដិវត្តឧស្សាហកម្មទី៤ គឺទាមទារនូវបំណិនថ្មី ដែលហៅថា បំណិនឌីជីថល ទាមទារការវិនិយោគបន្ថែមទៀតទៅលើហេដ្ឋារចនាសម័្ពន្ធសាលារៀន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“នេះជាបញ្ហាប្រឈមរបស់យើងដែលសាលារៀនភាគច្រើនមិនទាន់មានកុំព្យូទ័រ មិនទាន់មានបច្ចេកវិទ្យាប្រើប្រាស់ឱ្យបានពេញលេញនៅឡើយ។ ហើយគម្លាតបច្ចេកវិទ្យានេះ គឺជាបញ្ហាប្រឈមទាំងគម្លាតរវាងទីក្រុង និងទីជនបទ និងគម្លាតរវាងប្រទេស ដែលមានប្រាក់ចំណូលទាប និងប្រទេសកំពុងអភិវឌ្ឍ”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងថា ការបណ្ដុះបណ្ដាលអក្ខកម្មឌីជីថលមានសារៈសំខាន់ណាស់ , ឯកឧត្តមបញ្ជាក់ថា ការអប់រំយុវជនជនជំនាន់ថ្មី គឺផ្ដោតលើបំណិនសម្បទារ បំណិនសម្បទារ ជាពិសេសបំណិនបច្ចេកទេស ឬបំណិនសតវត្សទី២១ និងចរិយាសម្បទា ជាពលរដ្ឋកម្ពុជាល្អ ជាពលរដ្ឋសកលល្អ មានសីលធម៌ សុជីវធម៌ គុណធម៌ ចេះរួមរស់ជាមួយគ្នាក្នុងសុខសន្តិភាព។

គួរជម្រាបជូនថា បើតាមមជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីឈានទៅរកការអប់រំឆ្លាតវៃវិស័យអប់រំមានភារកិច្ចពីរ គឺទី១.ទទួលយកនូវបច្ចេកវិទ្យាថ្មីដើម្បីកែលម្អប្រសិទ្ធភាពរបស់ខ្លួន និងទី២. បង្កើតធនធានមនុស្សដែលអាចប្រើប្រាស់ឧបករណ៍ថ្មីៗដែលមានស្រាប់ ឬបង្កើតបច្ចេកវិទ្យាថ្មីៗ សម្រាប់ជាប្រយោជន៍ដល់វិស័យអប់រំខ្លួនឯងផ្ទាល់ និងវិស័យដទៃទៀតផងដែរ។ ជាក់ស្ដែងបច្ចេកវិទ្យាថ្មីៗបាននឹងកំពុងជួយសម្រួលដល់ការសិក្សារបស់សិស្ស និស្សិត តាមរយៈការផ្តល់លទ្ធភាពស្វែងយល់អំពីចំណេះដឹង និងការស្រាវជ្រាវថ្មីៗតាមប្រព័ន្ធអនឡាញ ខណៈពួកគេអាចទទួលបាននូវឯកសារជាអត្ថបទអេឡិចត្រូនិក ឬជាសំលេង ឬជាវីដេអូ ដោយមិនគិតថ្លៃ ឬដោយគ្រាន់តែចំណាយតិចតួចបំផុត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។