សេវាគាំទ្រសុខភាពផ្លូវចិត្តបុគ្គលិកអប់រំវ័យចាស់កំពុងចូលរួមលើកកម្ពស់សុខុមាលភាពសង្គម

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា កំពុងអប់រំផ្សព្វផ្សាយស្ដីពីវិធានការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្តដល់បុគ្គលិកអប់រំវ័យចាស់ ។ ការបង្កើតសេវាគាំទ្រសុខភាពផ្លូវចិត្តនេះ ដើរតួនាទីយ៉ាងសំខាន់លើកកម្ពស់បុគ្គលិកសិក្សា និងសុខុមាលភាពសង្គម ព្រមទាំងជួយពង្រឹងដល់ការអនុវត្តគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សិក្ខាសាលាអប់រំផ្សព្វផ្សាយស្ដីពីវិធានការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្តដល់បុគ្គលិកអប់រំវ័យចាស់ក្នុងវិស័យអប់រំនឹងចូលរួមពង្រឹង និងពង្រីកកិច្ចគាំទ្រគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់នៅកម្ពុជា ។

ជាមួយគ្នានេះ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា

“ក្រសួងអប់រំ យុវជន និងកីឡា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការអប់រំផ្សព្វផ្សាយស្ដីពីវិធានការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្តដល់បុគ្គលិកអប់រំវ័យចាស់ ដើម្បីចូលរួមអនុវត្តផែនការសកម្មភាព ២០១៨-២០៣០ និងគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ របស់រដ្ឋាភិបាល ។”

បន្ថែមលើនេះ តាមរយៈការអនុវត្តគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ក្រសួងអប់រំមានគោលបំណងផ្ដល់ការយល់ដឹងពីការថែទាំសុខភាពផ្លូវចិត្ត និងការស្វែងរកសេវាថែទាំសមស្រប និងទាន់ពេលវេលា សំដៅលើកកម្ពស់គុណភាពជីវិតរបស់មនុស្សវ័យចាស់ក្នុងវិស័យអប់រំនៅកម្ពុជា ។ កម្មវិធីនេះផ្ដល់ការយល់ដឹងពីការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាប្រឹក្សា និងអត្ថប្រយោជន៍នៃការថែទាំសុខភាពផ្លូវចិត្ត ព្រមទាំងផ្ដល់ការយល់ដឹងពីអាហារូបត្ថម្ភ និងរបបអាហារមានតុល្យភាពសម្រាប់មនុស្សវ័យចាស់ ដើម្បីរក្សាបាននូវបទដ្ឋានសុខភាពកាន់តែខ្ពស់ថែមទៀត។

គួរបញ្ជាក់ថា កន្លងទៅនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ UNDP ដើម្បីបង្កើនសមត្ថភាពស្ថាប័នអនុវត្តគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់នៅកម្ពុជា ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ការគោរព និងការយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ មានសារៈសំខាន់ណាស់សម្រាប់វប្បធម៌ខ្មែរ ។ ការធានាឱ្យមនុស្សចាស់រស់នៅប្រកបដោយគុណភាពកម្រិតខ្ពស់ តែងតែជាអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ៖ “ផ្អែកតាមគោលនយោបាយ ជាតិស្ដីពីមនុស្សវ័យចាស់ រាជរដ្ឋាភិបាលនឹងសហការជាមួយ UNDP ក៏ដូចជាដៃគូដទៃទៀត ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា និងកសាងនូវប្រព័ន្ធគាំពារសង្គមដែលកាន់តែរស់រវើកមួយសម្រាប់គាំទ្រដល់ប្រជាជនគ្រប់រូបពេញមួយវដ្តជីវិតរបស់ពួកគេ ។”

សូមជម្រាបថា គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ បានអនុម័តជាផ្លូវការកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី និងបានប្រកាសដាក់ឱ្យចាប់ផ្តើមអនុវត្តដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ។

តាមការបង្ហាញរបស់អង្គការ UNDP បានឱ្យដឹងថា កម្ពុជាគឺជាប្រទេសដែលមានប្រជាជនវ័យក្មេងជាងគេនៅអាស៊ីអាគ្នេយ៍ ហើយប្រជាជននៅក្នុងប្រទេសនេះក៏ កាន់តែមានវ័យចំណាស់ផងដែរ ។ ក្នុងឆ្នាំ២០១៩ ប្រជាជន ៨,៩% មានអាយុចាប់ពី៦០ឆ្នាំឡើងទៅកើនឡើងពី ៥,២៥% កាលពីរទសវត្សរ៍កន្លងទៅនេះ ។ គេរំពឹងថា តួលេខនេះនឹងកើនឡើងដល់២១% ក្នុងឆ្នាំ២០៥០ ។ និន្នាការទាំងនេះ មានន័យថា នៅក្នុងរយៈពេលច្រើនទសវត្សរ៍ខាងមុខនេះ ប្រជាជនឋិតក្នុងវ័យកម្លាំងពលកម្មនឹងត្រូវរ៉ាប់រងបន្ទុកជួយឧបត្ថម្ភគាំទ្រដល់ក្រុមមនុស្សវ័យចាស់កាន់តែមានចំនួនច្រើន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....