ភ្នំពេញ – ថ្លែងពីពិធីសម្ពាធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ជំនួបរវាងសម្តេចនិងសិស្សនិទ្ទេស A អាចនឹងរៀបចំនៅពេលសភាពការណ៍នៃជំងឺកូវីដ-១៩ ធូរស្រាល ឬក៏ត្រូវរៀបចំជំនួបនេះតាមរយៈអនឡាញ។

សម្តេចតេជោបានមានប្រសាសន៍ថា ពេលនេះ iPad ដែលជារង្វាន់មួយ ក្នុងចំណោមរង្វាន់ជាច្រើនទៀតសម្រាប់ផ្តល់ជូនសិស្សនិទ្ទេស A ទាំងជាង ១៧០០នាក់ បានមកដល់ប្រទេសកម្ពុជាហើយ ប៉ុន្តែដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង សម្តេចសម្រេចធ្វើការលើកពេលជំនួបដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ សម្តេចបញ្ជាក់ថា ជំនួបរវាងសម្តេច និងសិស្សនិទ្ទេស A អាចនឹងត្រូវធ្វើឡើងនៅពេលសភាពការណ៍ធូរស្រាល ឬក៏អាចរៀបចំជំនួបតាមអនឡាញ ដោយអនុញ្ញាតឱ្យសិស្សនៅភ្នំពេញបានជួបផ្ទាល់ ហើយសម្រាប់សិស្សនិទ្ទេស A នៅតាមបណ្តាខេត្តនឹងធ្វើតាមប្រព័ន្ធអនឡាញ។
សម្តេចនាយករដ្ឋមន្រ្តីបានពន្យល់ថា ការជួបជុំនៅពេលវេលានេះ វាអាចនឹងមិនសមរម្យ ហើយថា យើងទាំងអស់គ្នាត្រូវបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បន្តទៅទៀត។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅទទួលយកដូសជំរុញ ឬក៏វ៉ាក់សាំងប្រឆាំងកូវីដ១៩ដូសទី៣ ដើម្បីបង្កើតអង់ទីគ័រការពារខ្លួន និងកុំភ្លេចអនុវត្តន៍នូវគោលការណ៍ ៣កុំ៣ការពារ ទាំងអស់គ្នា។

គួរបញ្ជាក់ដែរថា កាលពីដើមខែនេះ ក្នុងឱកាសចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីរៀបចំជួបជាមួយសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២, ប៉ុន្តែនៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសពីការលើកពេលជំនួបនោះវិញ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2024
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈអាន ចនផន ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2026
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































