ឧត្តមសេនីយ៍ទោ លឹម តុងហួត ៖ បារីអេឡិចត្រូនិកប៉ះពាល់ខ្លាំងដល់យុវជន និងកុមារដែលជំរុញដល់ការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ – ថ្លែងក្នុងសិក្ខាសាលាស្ដីអំពី បារីអេឡិចត្រូវនិច នៅសាលារាជានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បារីអេឡិចត្រូនិកផ្ដល់ផលប៉ះពាល់ខ្លាំងដល់យុវជន និងកុមារដែលជំរុញដល់ការប្រើប្រាស់គ្រឿងញៀន ប្រសិនបើពុំមានការចាត់វិធានការទប់ស្កាត់ និងអប់រំឱ្យបានទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ លឹម តុងហួត បន្ថែមថា​ បារីអេឡិចត្រូនិក ឬវេប ពិតជាបង្កបញ្ហាដល់សង្គមពិតប្រាកដមែន ដោយមានការលួចលាក់ប្រើប្រាស់ និងធ្វើអាជីវកម្មក្រោមរូបភាពផ្សេងៗ។ ទោះយ៉ាងនេះក្ដី អាជ្ញាធរនិងគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនតាមខេត្ត នៅតែខិតខំរកគ្រប់មធ្យោបាយក្នុងការទប់ស្កាត់ ដើម្បីកុំឱ្យមានការនាំចូលផលិតផលទាំងអស់នេះ មកបន្តចែកចាយនៅក្នុងប្រទេសកម្ពុជា។

ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បន្ថែមថា ដោយសារការប្រើប្រាស់បារីអេឡិចត្រូនិច អាចឈានទៅដល់ការប្រើប្រាស់គ្រឿងញៀន ទើបបានជាសមត្ថកិច្ចត្រូវចុះបង្ក្រាប ហើយអាជ្ញាធរមានក្ដីព្រួយបារម្ភខ្លាំង នៅពេលអ្នកលក់សារធាតុញៀនចូលទៅក្នុងផលិតផលបារីអេឡិចត្រូនិចទាំងអស់នោះ ដែលធ្វើឱ្យសិស្សវង្វេង និងវិវត្តទៅរកការប្រើប្រាស់គ្រឿងញៀននៅថ្ងៃអនាគត។ ឧត្តមសេនីយ៍ទោ ក៏បានសំណូមពរដល់ឪពុកម្ដាយដែលមានកូនរៀននៅតាមគ្រឹះស្ថានសិក្សាទាំងអស់ គឺទី១. ត្រូវណែនាំដល់កូនចៅរបស់ខ្លួនកុំឱ្យសាកល្បងប្រើប្រាស់ផលិតផលបារីអេឡិចត្រូវនិច ទី២. ផ្ដល់កិច្ចសហការជាមួយសាលា ទី៣. ផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីជួយឱ្យបានទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

“យើងបានធ្វើការផ្សព្វផ្សាយបញ្ហានេះ គឺខំទប់ស្កាត់កុំឱ្យមានការប្រើប្រាស់ ដោយធ្វើការបង្រ្កាបទៅដល់ជនដែលឆ្លៀតឱកាសនិយមតែងតែមិនគិតគូរអំពីសុខភាពកូន ចៅរបស់ប្រជាពលរដ្ឋខ្មែរ គឺយើងនឹងបង្ក្រាប និងដាក់វិន័យផ្សេងៗ”

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត ព្រោះវាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងប្រាជ្ញារបស់កុមារ ។ ចំពោះ យុវជន នីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែក សារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។

ជាមួយគ្នានេះ ឯកឧត្តម អ៊ីមរ៉ន ហាស្សាន់អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ធីភី ពិតជាមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សង្គមកម្ពុជាទាំងកុមារ និងយុវជន ។  ឯកឧត្តម អ៊ីមរ៉ន ក៏បានផ្ដល់អនុសាសន៍ឆ្លើយតបនឹងបញ្ហានេះ រួមមា​ន ទី១. រឹតបន្តឹង និងអនុវត្តតាមការហាមឃាត់ ការប្រើប្រាស់ ការចែកចាយ និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ធីភី ស្របតាមលិខិតគតិយុត្តិដែលមាននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានតឹងរឹង, ទី២​.យកចិត្តទុកដាក់បន្ថែមក្នុងការចុះអន្តរាគមន៍ បង្រា្កបបទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន, ទី៣. បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីកំណត់មុខសញ្ញាល្មើស និងបិទទីតាំងដែលប្រកបអាជីវកម្មបារីអេឡិចត្រូនិច។

គួរជម្រាបជូនថា ផលិតផលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី​ ភី (HTPs) ត្រូវបានហាមឃាត់ប្រើប្រាស់ ចែកចាយ ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមសេចក្ដីណែនាំស្ដីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤ និងឆ្នាំ២០២១។ ប្រសិនបើប្រជាពលរដ្ឋ ឬសាធារណៈជនឃើញមានការប្រើប្រាស់ ឬឬការជួញដូរនូវផលិតផលបារីអេឡិចត្រូនិច ដោយផ្ទាល់ឬតាមប្រព័ន្ធអនឡាញ សូមរាយការណ៍ទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីចាត់វិធានការតាមផ្លូវច្បាប់ តាមទូរស័ព្ទលេខ ០១១ ២៤៨ ៨៨៨, ០១៥ ២២២ ២២៦, ០៦១ ៦៦១ ៦៦១៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...