លោកជំទាវ ទន់ សាអ៉ីម ៖ កម្មវិធីសួនសិក្សា និងផ្ទះបាយសិក្សា បញ្ជ្រាបសិស្សឱ្យស្រឡាញ់ការរៀនសូត្រ និងធ្វើការងារផ្ទះប្រកបដោយសមភាពយេនឌ័រ

កម្មវីធីសួនសិក្សាត្រូវបានចាប់ផ្ដើមសាកល្បងអនុវត្តតាំងពីឆ្នាំ២០១៧នាខេត្តស្ទឹងត្រែង ដោយមាន​ឯកសារណែនាំ និងសៀវភៅសកម្មភាពថ្នាក់ទី៤ ដែលបានរៀបចំឡើងជាសេចក្ដីព្រាងដំបូង។ នៅឆ្នាំ២០១៨-២០១៩ ក្រុមការងារបានរៀបចំសេចក្ដីព្រាងសៀវភៅអនុវត្តសកម្មភាពផ្សារភ្ជាប់កម្រិតថ្នាក់ទី៥ និងទី៦ នៅតាមបណ្ដាខេត្តមួយចំនួននាប្រទេសកម្ពុជា។

លោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា សៀវភៅណែនាំសកម្មភាពសួនសិក្សានិងផ្ទះបាយសិក្សានេះបានឆ្លុះ​បញ្ចាំងពីការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ក៏ដូចជា​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យ​អាទិភាពទី១ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភាព ចំណេះដឹង ជំនាញខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ស្អាតស្អំ ដើម្បីជំរុញកំណើន និងការងាររួមចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។

លោកជំទាវអនុរដ្ឋលេខាធិការក្រសួងអប់រំបានបន្តថា កម្មវិធីសួនសិក្សានិងផ្ទះបាយសិក្សាមាន៤ចំណងជើងនេះត្រូវបានអភិវឌ្ឍដោយប្រើរយៈពេលយូរគ្រប់គ្រាន់ ពោលចាប់តាំងពីឆ្នាំ២០១៦ដល់ឆ្នាំ២០២៣រហូតទទួលបានការអនុម័តតាមរយៈប្រកាសលេខ៦៦៣ អយក.ប្រក និង៦៦៤ អយក.ប្រកចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ដោយឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ និង​យកចិត្តទុកដាក់ ប្រកបដោយវិធីសាស្ត្រមានលក្ខណៈវិទ្យាសាស្ត្រ តាមរយៈកិច្ចប្រជុំ សិក្ខាសាលា​ពិគ្រោះយោបល់ ទស្សនកិច្ចសិក្សា និងការសាកល្បងជាដើម នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តសៀមរាប ដែលស្រុកគោលដៅសរុបមានចំនួន៥ស្រុក សាលាគោលដៅចំនួន ១០៦សាលា ព្រមទាំងបានផ្ដល់​ផលដល់សិស្សសរុប ២៤,២៥០នាក់ ស្រី ១១,៨១២នាក់ និងគ្រូចំនួន ៩១៨នាក់ ស្រី ៥៣៣នាក់។

លោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណដល់ភាគីក្រសួងសាម៉ីផ្ទាល់ និងអង្គការដៃគូរសហការណ៍ដែលមានអង្គការភ្លែនអន្តរជាតិកម្ពុជា និង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាដែលបានខិតខំរិះរកគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានា សម្រាប់គាំទ្រដល់គ្រូបង្រៀន និងវិធីសាស្ត្របង្រៀន ដើម្បីពង្រឹងគុណភាពអប់រំ តាមរយៈការអនុវត្ត​កម្មវិធី​កំណែទម្រង់សាលារៀនយ៉ាង​សកម្ម សំដៅទទួលបាននូវសាលារៀនល្អ នាយកសាលាល្អ គ្រូបង្រៀនល្អ សាលារៀនស្អាត និងមាន​ការចូលរួមយ៉ាងផុសផុលពីសំណាក់សហគមន៍ គ្រួសារ និង​អ្នកពាក់ព័ន្ធ។ លើសពីនេះដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេស ដោយផ្តោតលើខ្លឹមសារមេរៀន និងគរុកោសល្យ ជាពិសេសវិធីសាស្ត្រ​បង្រៀនសម្បូរបែប វិធីសាស្ត្របង្រៀនតាមបែបសកម្ម និងសមត្ថភាព ខាង​បច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជាការបំពាក់បរិក្ខាររៀន និងបង្រៀនស្របតាម​បច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ សម្ភារឧបទេស ឯកសាររៀននិងបង្រៀនទំនើបសម្បូរបែប ការអភិវឌ្ឍភាព​ជាអ្នកដឹកនាំគ្រប់គ្រង ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត កម្មវិធីសិក្សាគរុកោសល្យ និងការរៀបចំប្រព័ន្ធធានាគុណភាពផ្ទៃក្នុង និងជាពិសេសគឺការផលិតឯកសារគាំទ្រការបង្រៀន និងរៀន សំដៅទទួលបានប្រភពឯកសារ​សម្បូរបែប និងសមស្របទៅតាមស្ថានភាពនៃការសិក្សារបស់សិស្ស។ ជាក់ស្ដែងកញ្ចប់ឯកសារណែនាំ​ការបង្រៀន​ តាមរយៈកម្មវិធីសួនសិក្សា​ និងផ្ទះបាយសិក្សាដែលមានបញ្ជ្រាប​ការអប់រំយេនឌ័រផងដែរ។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជាបានលើកឡើងថា តាមរយៈការអនុវត្តកន្លងមកយើងអាចសង្កេតឃើញមានការប្រែប្រួលរបស់សិស្សទាំងអាកប្បកិរិយា ជាមួយឪពុកម្ដាយ ជាមួយលោកគ្រូអ្នកគ្រូ និងជាមួយមិត្តរួមថ្នាក់ថែមទាំងជាកត្តាជំរុញឱ្យសិស្សងាកមកចូលចិត្តសិក្សាថែមទៀតផង។ កម្មវិធីសិក្សាទាំងនោះ បានធ្វើឱ្យកុមារស្គាល់ពីបន្លែផ្សេងៗក្នុងសួន ការដាំដំណាំដោយមិនប្រើជីគីមី និងរូបរាងធរណីមាត្រផ្សេងៗ នៃរងបន្លែផងដែរ។ លើសពីនេះកុមារទាំងនោះអាចយកចំណេះដឹងនៃការដាំបន្លែនៅសាលារៀនទៅអនុវត្តនៅផ្ទះដោយដាំបន្លែទៅតាមប្រភេទថែមទាំងអាចទទួលទានបានដោយមិនចំណាយថវិកា និងមិនមានជីគីមី ។ កុមារទាំងអស់ក៏អាចរៀនសូត្រពីវិធីដាំស្លរនិងការធ្វើកិច្ចការផ្ទះ និងផ្ទះបាយដោយមិនបែងចែកការងារភេទស្រី ឬប្រុសឡើយ។ គួរបញ្ជាក់ដែរថានេះជាការលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សៀវភៅណែនាំសកម្មភាព​រៀនកម្មវិធីសួនសិក្សានិងផ្ទះបាយសិក្សាក្នុងប្រទេសកម្ពុជា» និង «សៀវភៅណែនាំផែនការសកម្មភាព​ក្នុងសួនសិក្សានិងផ្ទះបាយសិក្សា សម្រាប់កម្រិតបឋមសិក្សា ថ្នាក់ទី៤ ថ្នាក់ទី៥ និងថ្នាក់ទី៦» កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តម ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និ​ងកីឡា លោកស្រី Amber Cernovs នាយករងទទួលបន្ទុកស្ថានបេសកកម្ម នៃស្ថានទូតអូស្រ្តាលី​ប្រចាំប្រទេសកម្ពុជា លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា អ្នកតំណាងអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ថ្នាក់ដឹកនាំនិងបុគ្គលិកអប់រំជាច្រើនរូប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ