មកដឹងវិធានការសំខាន់ៗដែលត្រូវអនុវត្តស្ដង់ដារអនាម័យថ្ងៃបិទឈ្មោះប្រឡងបាក់ឌុប

ភ្នំពេញ- ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។ មុនមួយថ្ងៃ នៃការ​ប្រឡង​មក​ដល់ ពោល​គឺនៅ​ថ្ងៃទី២៦ ខែធ្នូ បេក្ខជនទាំងអស់នឹង​ត្រូវ​ទៅ​កាន់មណ្ឌលប្រឡង​ដើម្បីពិនិត្យ​ឈ្មោះ លេខបន្ទប់ លេខតុ ដោយ​ពេលនោះ ក្រសួងអប់រំ យុវជន និ​ងកីឡា បានធ្វើ​ការ​ណែនាំ​ឱ្យអនុវត្ត​វិធានការ​ស្តង់ដារអនាម័យ​មួយ​ចំនួន។

ខាងក្រោមនេះ ជាវិធានការសំខាន់ៗត្រូវអនុវត្តស្ដង់ដារអនាម័យ នៅ​ថ្ងៃបិទឈ្មោះ (២៦ ធ្នូ) ដែលរួមមាន៖

ទី១. រៀបចំស្ទង់កម្ដៅ និងត្រួតពិនិត្យសុខភាពបេក្ខជន ដែលមកមើលឈ្មោះនៅតាមមណ្ឌលសំណេរនីមួយៗ គណៈមេប្រយោគ និងគណៈកម្មការនានាទាំងអស់ ដោយបែងចែកជា២ គឺពេលព្រឹក និងរសៀលស្ទង់កម្តៅសម្រាប់បេក្ខជនមកពិនិត្យឈ្មោះ, សម្រាប់​គណៈមេប្រយោគស្ទង់កម្តៅ​នៅពេលរសៀល ពេលចូលរួមប្រជុំ ។

ទី២. ក្នុងករណីរកឃើញកម្តៅធម្មតា (ក្រោម ឬស្មើ៣៧,៥អង្សាសេ) ត្រូវបិទឃរពណ៌ខៀវ “កម្តៅធម្មតា” លើអត្តសញ្ញាណបេក្ខជន ប័ណ្ណសម្គាល់ខ្លួនសិស្ស ឬសលាកបត្រឯកត្តជន និងបិទស្ទីកឃរពណ៌ស្វាយ “កម្តៅធម្មតា” សម្រាប់គណៈមេប្រយោគ ឬគណៈកម្មការនានា ។

ទី៣. ករណីរកឃើញបេក្ខជនមានកម្តៅលើសពី ៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឱ្យធ្វើតេស្តរហ័សរកអង់ទីហ្សេនមេរោគកូវីដ-១៩ នៅទីតាំងសុខាភិបាល​ដែល​កំណត់ដោយ​អាជ្ញាធររាជធានី ខេត្ត និង​ត្រូវ​សុំលិខិតបញ្ជាក់បេក្ខជន​អវិជ្ជមានកូវីដ១៩ មកបង្ហាញនៅមណ្ឌលប្រឡងវិញ ដើម្បីទទួល​ស្ទីកឃ័រ-កម្តៅធម្មតា និង​ការ​អនុញ្ញាតឱ្យចូលប្រឡង។

ទី៤. ករណីរកឃើញគណៈមេប្រយោគ ឬគណៈកម្មការ​នានាមានកម្តៅ​លើសពី ៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវ​ណែនាំឱ្យទៅរក​សេវាសុខាភិបាល​សមស្របនៅ​តាមទីតាំងដែលកមណត់ និង​ត្រូវ​បន្ត​តាមដានសុខភាព​ដោយ​មិន​អនុញ្ញាតឱ្យមក​បំពេញ​ភារកិច្ច​នៅ​មណ្ឌលប្រឡងឡើយ។

ទី៥. ណែនាំបេក្ខជន​ដែលមានកម្តៅ​លើសពី ៣៧,៥អង្សាសេ ឬមានបញ្ហាសុខភាព ហើយ​ទទួល​បាន​ការ​បញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីភ្នាក់ងារសុខាភិបាល ឱ្យត្រឡប់មក​មណ្ឌលប្រឡងវិញនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២១ មុនបេក្ខជន​ទូទៅ ដើម្បីស្ទង់កម្តៅជាថ្មីម្តងទៀត និង​បញ្ជាក់ថា ស្ថានភាព​សុខភាពបានធូរស្រាលហើយ។

គួរបញ្ជាក់ថា បេក្ខជនប្រឡងក៏ស្វែងរកព័ត៌មានទាក់ទងនឹងដំណើរការប្រឡងទាំងអស់នេះ តាមរយៈបញ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺ MoEYS Cambodia នៅមួយសប្ដាហ៍មុនសម័យប្រឡងបានផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។