ឯកឧត្តម ថោង ខុន ៖ វិបត្តិកូវីដ ធ្វើ​ឱ្យ​ខាតបង់ជំនាញ និង​ទេពកោសល្យ​ក្នុង​វិស័​យ​ទេសចរណ៍

ភ្នំពេញ – ការ​ផ្អាក​អាជីវកម្ម និង​​ការងារ​ដែល​បណ្តាល​មក​ពី​វិបត្តិ​កូវីដ១៩ បានធ្វើ​ឱ្យ​បាត់បង់​នូវ​ជំនាញ និង​ទេព​កោសល្យ​ក្នុងវិស័យ​ទេសចរណ៍ ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង​ជាច្រើន​ឆ្នាំ​មក​ហើយ។

លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រដល់សិស្ស​ដែល​បញ្ចប់​ការសិក្សា​នៅ​សាលា​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច វីត កាលពីពេលថ្មីៗនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា កំឡុង​នៃវិបត្តិកូវីដ១៩ បានធ្វើ​ឱ្យ​អ្នកជំនាញ​ទេសចរណ៍​មួយ​ចំនួនបានប្តូរ​មុខរបរ ហើយ​យុវជន​ថ្មីៗ មានភាពស្ទាក់ស្ទើរ​ក្នុង​ការ​ចាប់យក​ជំនាញ​ទេសចរណ៍ ។ កត្តាទាំងនេះ បានធ្វើ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​ដែល​កំពុងចាប់ផ្តើម​ឡើងវិញ​ក្រោយ​វិបត្តិ​កូវីដ១៩ ប្រឈម​នឹង​ការ​ខ្វះបុគ្គលិក រួម​នឹង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត។

យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តី​បានជំរុញ​ដល់​នាយកដ្ឋាន​ជំនាញ នៃក្រសួងទេសចរណ៍ និង​ស្ថាប័ន​​ពាក់ព័ន្ធ និង​ដៃគូរ​អភិវឌ្ឍន៍​នានា ជាពិសេស​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ត្រូវ​សហការ​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ឱ្យ​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន ក៏​ដូចជា​ស្រប​តាម​កម្មវិធី​សិក្សា​ស្តង់ដារ​ជាតិ និង​អាស៊ាន។

ជាមួយ​គ្នា​នេះ ឯកឧត្តម ថោង ខុន ក៏បានស្នើ​ដល់​អាជីវកម្ម ក៏​ដូចជា​យុវជន​បម្រើ​ការងារ​ក្នុងវិស័យ​ទេសចរណ៍​គួរ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្រប​តាម​ក្របខណ្ឌគុណវុឌ្ឍិជាតិ និង​អាស៊ាន​តាម​កម្មវិធី​ស្តង់ដារ​ច្បាស់លាស់ ដែលបង្ហាត់បង្រៀន​ដោយ​គ្រូ​បង្គោល​ជាតិ និង​អាស៊ាន​ដែល​ក្រសួងទេសចរណ៍​បានទទួល​ស្គាល់រួចហើយ។

បើតាម​ ឯកឧត្តម ថោង ខុន កន្លងមក​ក្រសួងទេសចរណ៍​បានដាក់​ចុះ​នូវ​យន្ត​ការ​គាំទ្រ ក៏​ដូច​ជា​អភិវឌ្ឍ​ជំនាញ​ដល់យុវជន​កម្ពុជា​ក្នុងវិស័យ​ទេសចរណ៍​តាមរយៈ​ការ​អនុវត្ត​យន្ត​ការ​អាស៊ាន និង​ជាតិ​រួម​គ្នា ក៏​ដូចជា​ការ​ដាក់ចុះ​នូវ​កម្មវិធី​បណ្តុះបណ្តាល​មួយ​ចំនួន​ដូចជា ការ​បណ្តុះបណ្តាល​ដំបូង (Initial Training) ការបណ្តាលបណ្តាលបន្ត (Continuing Training) កម្មវិធីសមាហរណកម្មជំនាញទេសចរណ៍ កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម កម្មវិធីសិក្សាជំនាញទេសចរណ៍កម្រិតថ្នាក់ទី១០ ទី១១ និងទី១២ ការបណ្តុះបណ្តាលខាងក្នុង (In-House Training) ការបណ្តុះបណ្តាលចល័ត (Mobile Training) និងកម្មវិធីហ្វឹកហាត់ការងារ (Apprenticeship Program) ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...