សមភាពយេនឌ័រ និងការផ្ដល់តម្លៃអង់អាចដល់ស្រ្តីធ្វើឱ្យសង្គមជាតិអភិវឌ្ឍន៍ប្រកបដោយចរីភាព

ភ្នំពេញ – សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី គឺជាកត្តាសំខាន់នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាពនៅក្នងសង្គម។ នេះគឺជាការលើកឡើងរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សិទ្ធិ ឋានៈ តួនាទី ឱកាស និងការចូលរួមរបស់ស្រ្តី ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ដើម្បីធានាបានកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន សង្គម បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្រ្តីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ” និងបានដាក់ចេញនូវគោលនយោបាយ ផែនការ សកម្មភាពជាតិ កម្មវិធីជាតិអន្តរវិស័យ សំដៅលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងភាពអង់អាចដល់ស្រ្តី។

លោកជំទាវបន្តថា ស្រ្តីកម្ពុជាតែងទទួលបានកាលានុវត្តភាពចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ទាំងវិស័យសាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ អន្តរជាតិ និង ត្រូវបានលើកទឹកចិត្តឱ្យចាប់យកតួនាទីសំខាន់ៗ ដោយស្មើភាព និង គ្មានការរើសអើង។

ទន្ទឹមនេះ លោកជំទាវបញ្ជាក់ថា ស្ត្រីមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការសិក្សាអប់រំ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ការទទួលបានសេវាសុខភាពបឋម សុខភាពបន្តពូជ សុខភាព មាតា និងទារក ឤហារូបត្ថម្ភ ការកាត់បន្ថយ និងទប់ស្កាត់ជំងឺឆ្លង ការទទួលបានជំនួយផ្នែកច្បាប់ដោយ ឥតគិតថ្លៃ សម្រាប់ស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះ ដោយអំពើហិង្សាគ្រប់ទម្រង់ តាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ និងគណៈមេធាវី ។

គួរបញ្ជាក់ផងដែរថា ចំនួនស្ត្រីនៅកម្ពុជា កំពុងទទួលបានក្នុងមុខតំណែងជាអ្នកដឹកនាំបានកើនឡើងនៅគ្រប់ស្ថាប័ន ដោយ​បើ​គិតត្រឹមឆ្នាំ២០២១នេះ មានស្ត្រី ចំនួន២១ភាគរយ កំពុង​កាន់តំណែងនៅក្នុងរដ្ឋសភា និង ១៦ភាគរយនៅក្នុងព្រឹទ្ធសភា ហើយក៏មានជាឧបនាយករដ្ឋមន្ត្រី ជាស្ត្រី ១រូប រដ្ឋមន្ត្រីជាស្ត្រី ៣រូប និង អភិបាលខេត្តជាស្ត្រី២រូបផងដែរ ។ បើប្រៀបធៀប សមាមាត្រស្ត្រីនៅក្នុងសេវាកម្មស៊ីវិលវិញ មានការកើនឡើងពី៣៨ភាគរយ ក្នុងឆ្នាំ ២០១៤ ទៅដល់ ៤១ភាគរយ នៅឆ្នាំ២០២១នេះ និងសមាមាត្រតំណាងរបស់ស្ត្រីនៅក្នុងការសម្រេចចិត្តនៅកម្រិត អនុប្រធាន ការិយាល័យ ថ្នាក់ ក្រុង ស្រុក និងខណ្ឌ រហូតដល់អគ្គនាយក បានកើនឡើងពី ២០ ភាគរយ ក្នុងឆ្នាំ ២០១៤ ដល់ ២៥ភាគរយ ក្នុងឆ្នាំ ២០១៩៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។