វេទិកា​យុវជន​ថាមពល​ស្អាត​ ​អំពាវនាវ​ឱ្យ​មាន​កិច្ចសហការ​កាន់តែ​រឹងមាំ​ដើម្បី​កសាង​កម្លាំង​ពលកម្ម​ថាមពល​ស្អាត​នា​ពេល​អនាគត​របស់​កម្ពុជា​

​នៅក្នុង​ខណៈពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​បង្កើន​ល្បឿន​នៃ​អន្តរ​កាល​ថាមពល​ស្អាត​ ​អ្នកតំណាង​ជាង​ ​៨០​ ​នាក់​ មក​ពី​ក្រុមហ៊ុន​ឯកជន ​គ្រឹះស្ថាន​អប់រំ ​ដៃគូ​អភិវឌ្ឍន៍​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​និង​ក្រុម​យុវជន ​បាន​ជួបជុំគ្នា​ក្នុង​ «​វេទិកា​យុវជន​ថាមពល​ស្អាត​» ​លើក​ដំបូង​ កាលពី​ចុង​ខែមិថុនា ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​សំខាន់​បំផុត​មួយ​របស់​ជាតិ​ ​គឺ​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ ​ដើម្បី​គាំទ្រ​ដល់​ការ​ផ្លាស់ប្ដូរ​ទៅ​រក​ថាមពល​បៃតង​។​

​វេទិកា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​បណ្ដាញ​យុវជន​អន្តរកាល​ថាមពល​កម្ពុជា​ ​(​CETYN​) ​ក្រោម​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី ​តាមរយៈ​អង្គការ​អុក​ស្វាម ​(​Oxfam​) ​ប្រចាំ​នៅ​កម្ពុជា​។ ​ព្រឹត្តិការណ៍​នេះ​ដើរ​តួនាទី​ជា​ស្ពាន​ចម្លង​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ភាគី​ពាក់ព័ន្ធ​ ​បង្ហាញ​ពី​គំនិត​ផ្ដួចផ្ដើម​ដែល​ដឹកនាំ​ដោយ​យុវជន​ ស្វែងយល់​ពី​ឱកាស​ការងារ​ និង​កំណត់​ដំណោះស្រាយ​ជាក់ស្ដែង​ដើម្បី​ពង្រឹង​កម្លាំង​ពលកម្ម​ថាមពល​ស្អាត​នៅ​កម្ពុជា​។​

​នៅក្នុង​កិច្ចពិភាក្សា​តុ​មូល ​វា​គ្មិន​តំណាង​មកពី​គ្រប់​វិស័យ​បាន​កត់សម្គាល់​ថា​ ​ទោះបីជា​បច្ចុប្បន្ន​មាន​ស្ថាប័ន​ជាច្រើន​កំពុង​វិនិយោគ​លើ​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ក៏ដោយ​ ​ប៉ុន្តែ​កិច្ចខិតខំប្រឹងប្រែង​ទាំងនោះ​នៅ​មាន​លក្ខណៈ​ដាច់ដោយឡែក​ពី​គ្នា​នៅឡើយ​។​ ក្រុម​អ្នកជំនាញ ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​សម្របសម្រួល​ឱ្យ​កាន់តែ​រឹងមាំ ​ដើម្បី​តម្រង់​ទិសដៅ​នៃ​ការ​អប់រំ​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ឧស្សាហកម្ម​ជាក់ស្តែង​, ​ពង្រីក​ឱកាស​កម្មសិក្សា​និង​ការ​សិក្សា​ផ្អែក​លើ​ការងារ​ ​(​Work​-​based​ ​learning​) ​និង​បង្កើត​ឱ្យ​មាន​វេទិកា​ជួបជុំ​ជា​ទៀងទាត់​មួយ​ ​ដែល​រដ្ឋាភិបាល​ ក្រុមហ៊ុន​ឯកជន ​គ្រឹះស្ថាន​អប់រំ ​ដៃគូ​អភិវឌ្ឍន៍​ និង​យុវជន ​អាច​រួមគ្នា​រៀបចំ​ផែនការ​កម្លាំង​ពលកម្ម​ថាមពល​ស្អាត​នា​ពេល​អនាគត​។

​កិច្ចពិភាក្សាបានចាប់ផ្តើមជាមួយនឹងការធ្វើបទបង្ហាញនូវការរកឃើញពីការសិក្សាចំនួនពីរដោយ EnergyLab Asia ដូចជា Cambodian Renewable Energy and Energy Efficiency Skills: Needs and Gaps Analysis និង Powering the Future: Opportunities and Challenges in Skills Development Within Cambodia’s Electric Vehicles Sector ដែលបានបញ្ជាក់ពីទំហំនៃតម្រូវការកម្លាំងពលកម្មនាពេលអនាគត។ ផ្អែក​តាម​របាយការណ៍​ «​ការ​វាយតម្លៃ​ជំនាញ​ថាមពល​ស្អាត​របស់​ប្រទេស​កម្ពុជា​» ​ដែល​បាន​បង្ហាញ​នៅក្នុង​កិច្ចពិភាក្សា​ ​បាន​បញ្ជាក់​ថា​ ​ដើម្បី​បំពេញ​តាម​គោលដៅ​ថាមពល​ស្អាត​ជាតិ​ ​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ព្យាករណ៍​ថា​ ​នឹង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​យ៉ាង​ច្រើន​នា​ពេល​អនាគត ​រួមមាន​ ​អ្នកបច្ចេកទេស​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ថ្មី​ប្រមាណ​ ​១១,០០០​ ​នាក់​ ​ជារៀងរាល់​ឆ្នាំ​ រហូតដល់​ឆ្នាំ​២០៤០​។ ​អ្នកជំនាញ​ប្រសិទ្ធភាព​ថាមពល ​ចំនួន​ចន្លោះ​ពី​ ​៦,៤៨១​ ​ដល់​ ​៨,៩២២​ ​នាក់​។​ កម្មករ​ជំនាញ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​យានយន្ត​អគ្គិសនី ​(​EV​) ​ចំនួន​ចន្លោះ​ពី​ ​១៧,០០០​ ​ដល់​ ​២៩,០០០​ ​នាក់​។

​ទោះជា​យ៉ាង​នេះ​ក្តី​ ​ការ​វាយតម្លៃ​ក៏​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ ​ដូចជា​ ​ឱកាស​បណ្ដុះបណ្ដាល​ជាក់ស្ដែង​នៅ​មាន​កម្រិត​ ​កង្វះខាត​ជំនាញ​បច្ចេកទេស​ ​និង​ជំនាញ​ទន់ ​(​Soft​ ​Skills​) ​ទំនាក់ទំនង​រវាង​វិស័យ​ឧស្សាហកម្ម​និង​គ្រឹះស្ថាន​អប់រំ​នៅ​មាន​ភាព​ទន់ខ្សោយ​ ​និង​កង្វះខាត​វិញ្ញាបនបត្រ​ទទួលស្គាល់​កម្រិត​ជំនាញ​ថ្នាក់​ជាតិ​។ ​កត្តា​ទាំង​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​អន្តរកាល​ថាមពល​របស់​កម្ពុជា​ ​មិន​ត្រឹមតែ​ជា​បញ្ហា​ប្រឈម​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ប្រឈម​ផ្នែក​កម្លាំង​ពលកម្ម ​ដែល​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​កាន់តែ​ជិតស្និទ្ធ​រវាង​វិស័យ​អប់រំ ​ឧស្សាហកម្ម​ និង​ដៃគូ​អភិវឌ្ឍន៍​។

លោក សុង វែហ្សឺនីឡងឌី ស្ថាបនិកបណ្តាញយុវជនអន្តរកាលថាមពលកម្ពុជា (CETYN)

​លោក​ ​សុង ​វែហ្សឺនីឡង​ឌី ​ស្ថាបនិក​បណ្ដាញ​យុវជន​អន្តរកាល​ថាមពល​កម្ពុជា​ ​(​CETYN​) ​បាន​មានប្រសាសន៍​ថា​ «​នេះ​ជា​ឱកាស​ដែល​យើង​ពុំ​ទទួល​បាន​ក្នុង​អំឡុង​ពេល​ដែល​យើង​ជា​និស្សិត​ ​ហើយ​យើង​មិន​ចង់ឱ្យ​យុវជន​សព្វ​ថ្ងៃ​នេះ​ឆ្លងកាត់​បទពិសោធន៍​ដូចគ្នា​នោះ​ទេ​។ ​នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​កំពុង​បង្កើត​ឱកាស​បន្ថែម​ទៀត​សម្រាប់​ពួកគេ​ដើម្បី​រៀន​សូត្រ ​ភ្ជាប់​ទំនាក់ទំនង​ ​និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ចំណេះដឹង​ ​បណ្ដាញ​ទំនាក់ទំនង​ ​និង​បទពិសោធន៍​ដែល​បាន​ចែករំលែក​។​»

​លោកស្រី​ ​វ៉ន ​ចាន់​រស្មី ​នាយក​ប្រតិបត្តិ ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ ​EGE​ ​(​Cambodia​) ​Energy​ ​Solutions​ ​Co​.​, ​Ltd​ ​មានប្រសាសន៍​ថា​ «​យើង​ជឿជាក់​ថា​ការ​វិនិយោគ​លើ​យុវជន ​គឺជា​ការ​វិនិយោគ​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​ធ្វើ​បាន​។ ​វេទិកា​នេះ​ជួយ​យុវជន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ឯកជន ​ស្វែងយល់​ពី​អាជីព ​ចែករំលែក​គំនិត​ ​និង​ប្រែក្លាយ​គោលដៅ​ទៅជា​សកម្មភាព​។​»

​បើ​តាម​ លោក​ រ៉ា ​រដ្ឋា ​អ្នក​សម្របសម្រួល​កម្មវិធី​នៅ​អង្គការ​អុក​ស្វាម​ប្រចាំ​នៅ​កម្ពុជា​ ​បាន​សង្កត់ធ្ងន់​ថា​ «​ការ​ធ្វើអន្តរកាល​ទៅ​រក​ថាមពល​ស្អាត​កំពុង​កើតឡើង​ហើយ​នៅ​ពេល​នេះ​ ​ហើយ​កំពុងតែ​ក្លាយជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​ បរិស្ថាន​ ​និង​សង្គម​របស់​យើង​។ ​នៅ​ពេល​ដែល​យើង​និយាយ​អំពី​អន្តរកាល​នេះ​ ​យើង​ត្រូវតែ​សួរ​ថា​អ្នកណា​នឹង​ដឹកនាំ​ និង​បន្ត ​ចម្លើយ​គឺ​ច្បាស់​ណាស់​គឺ​ ​យុវជន​»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...