អ្នកជំនាញឌីជីថល និងអប់រំ ៖ TranslateKH ជំនាន់ទី២ លើកកម្ពស់ភាសាជាតិក្នុងយុគសម័យឌីជីថល

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត AI

ចាប់ផ្តើម​ឆ្នាំ២០២៦ភ្លាម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២ ដោយ​បានអះអាងថា កម្មវិធីជំនាន់ថ្មីនេះ មានសមត្ថភាព​ខ្ពស់អាច​យល់ និង​ធ្វើការ​បកប្រែផ្អែក​តាម​បរិបទ នៃ​ខ្លឹមសារ ជាជាងបកប្រែ​តាម​សំណង់ឃ្លា​ប្រយោគ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត រួម​បញ្ចូល​ជាមួយ​នឹង​បច្ចេកទេស​សិក្សា​ស៊ីជម្រៅ (Deep Learning) និងម៉ូដែល​ភាសាធំ (Large Language Model)។

លោក ជី សុផាត អ្នកផលិតមាតិកាអប់រំអំពីចំណេះដឹងឌីជីថល លើកឡើងថា លោកធ្លាប់ប្រើប្រាស់កម្មវិធី TranslateKH ជំនាន់ទី១ ហើយឃើញថា ល្អ អាចយល់ពាក្យពេចន៍ភាសាខ្មែរស៊ីជម្រៅជាងមុន ពាក្យពេចន៍ភាសាខ្មែរបកប្រែបានល្អមួយចំនួនធំ បើធៀបនឹង Google Translate ដែល​ការបកប្រែត្រង់ មិនមានភាពបត់បែនលក្ខណៈជាភាសាខ្មែរ។

លោក ជី សុផាត អ្នកផលិតមាតិកាអប់រំអំពីចំណេះដឹងឌីជីថល

ដោយឡែក​សម្រាប់កម្មវិធី TranslateKH ជំនាន់ទី២ ដែលទើបដាក់ឱ្យ​ប្រើប្រាស់នេះវិញ លោក សុផាត មើលឃើញថា ការបកប្រែភាសាខ្មែរមានលក្ខណៈណែងណងបានច្រើនគួរសម ហើយលោកសង្ឃឹមថា កម្មវិធី TranslateKH ជំនាន់ទី២ នេះ នឹងពង្រីកវិសាលភាពទូទំទូលាយដល់អ្នកប្រើប្រាស់បានច្រើនជាងមុន ដើម្បីជួយសម្រួលការងារផ្នែកភាសាខ្មែរសម្រាប់អ្នកសម្រួលភាសាខ្មែរជាដើម។

“ខ្ញុំជឿថា ការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនេះ នឹងអាចជួយសម្រួលដល់ការបកប្រែជាភាសាខ្មែរ បានប្រសើរជាងមុន មានន័យថា អាចយល់ និងមានលក្ខណៈបច្ចេកទេសជាភាសាខ្មែរបានល្អ”

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា កម្មវិធី TranslateKH កាលជំនាន់ទី១ គឺជាជំហានចាប់ផ្តើមដ៏សំខាន់មួយសម្រាប់កម្ពុជាដែល​មានថ្នាលបកប្រែផ្ទាល់ខ្លួន។ នៅជំនាន់ទី១ លោក​មើលឃើញថា ការបកប្រែនៅមានកម្រិតនៅឡើយ ជាពិសេសនៅពេលបកប្រែឃ្លាវែងៗ ឬពាក្យបច្ចេកទេស ដោយវាច្រើនតែបកប្រែត្រង់ៗពេក (Word-to-word) ដែលធ្វើឱ្យបាត់បង់អត្ថន័យដើមខ្លះ ឬខុសវេយ្យាករណ៍ ដែលតម្រូវឱ្យយើងចំណាយពេលផ្ទៀងផ្ទាត់ និងកែសម្រួលច្រើន។

ចំពោះ TranslateKH ជំនាន់ទី២ នេះវិញ លោកបណ្ឌិត បានអបអរ និងកោតសរសើរចំពោះក្រសួងប្រៃសណីយ៍ ដោយថា ការធ្វើបច្ចុប្បន្នភាពដោយដាក់បញ្ចូលបច្ចេកវិទ្យា AI (Deep Learning និង Large Language Model) គឺជាការដើរទាន់សម័យកាលបច្ចេកវិទ្យាពិភពលោក។

“ខ្ញុំរីករាយដែលបានឃើញបច្ចេកវិទ្យាភាសារបស់ខ្មែរយើងមានការរីកចម្រើនបែបនេះ”

លោកបណ្ឌិត សុខ សូត្រ រំពឹងថា TranslateKH ជំនាន់ទី២ នេះ នឹងជួយសម្រួលដល់សាធារណជនបានច្រើន ដូចជា សម្រាប់វិស័យអប់រំ និងស្រាវជ្រាវ ដោយវា​នឹង​ជួយឱ្យសិស្សនិស្សិត និងអ្នកស្រាវជ្រាវ អាចយល់អត្ថន័យនៃឯកសារភាសាអង់គ្លេស ឬខ្មែរ បានយ៉ាងរហ័ស និងមានលក្ខណៈធម្មជាតិជាងមុន (តាមបរិបទ) ដែលមិនចាំបាច់ចំណាយពេលយូរក្នុងការបកប្រែ។

ជាមួយ​គ្នានេះ សម្រាប់កិច្ចការងាររដ្ឋបាល វានឹងជួយកាត់បន្ថយរបាំងភាសា ធ្វើឱ្យការទំនាក់ទំនង ឬការស្វែងរកព័ត៌មានមានភាពងាយស្រួល និងចំណេញពេលវេលា។ ហើយពិសេស​ទៅទៀតនោះ វាគឺមោទនភាពជាតិ ព្រោះការដែលមាន App ជាផ្លូវការនៅលើ PlayStore/AppStore និងគេហទំព័រថ្មីដែលរលូនបែបនេះ បង្ហាញពីភាពម្ចាស់ការលើបច្ចេកវិទ្យារបស់កូនខ្មែរ និងជួយលើកកម្ពស់ភាសាជាតិក្នុងយុគសម័យឌីជីថលនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​