អ្នកជំនាញប្រាប់របៀបផុសរូប ឬវីដេអូលើបណ្តាញសង្គម ដើម្បីជៀសវាងប៉ះពាល់ដល់សន្តិសុខជាតិ

ក្នុងបរិបទជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អ្នកជំនាញបច្ចេកវិទ្យាបានណែនាំថា ការបង្ហោះរូប ឬវីដេអូ ក្នុងបណ្តាញសង្គម និងការចែកចាយបន្តនូវខ្លឹមសារផ្សេងៗនៅលើប្រព័ន្ធផ្សព្វផ្សាយ គួរតែត្រូវប្រុងប្រយ័ត្នជាងពេលធម្មតា ព្រោះវាអាចប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ។

លោក ជី សុផាត អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម បានលើកឡើងថា ក្នុងកាលៈទេសនេះអ្នកលេងបណ្តាញសង្គមគួរជៀសវាងការបង្ហោះរូប ឬវីដេអូណា ដែលពាក់ព័ន្ធនឹងសកម្មភាពយោធា រួមមានការចល័តសព្វាវុធ ទីតាំងលេណដ្ឋាន និងទីតាំងជំរុំផ្សេងៗ។

យើងអាចផុសបាននូវរូបមួយចំនួនដែលយើងគិតថាដែលមិនទាក់ទងនឹងការផ្តល់ព័ត៌មាន ទាក់ទងនឹងបច្ចេកទេស រូបហ្នឹងផ្តល់ជាទីតាំងអត់ ជាភស្តុតាងណាមួយធ្វើឱ្យរកទីតាំងឃើញទៅកាន់ជនរងគ្រោះ ដូចជាជំរុំជនភៀសសឹក និងតំបន់ជួរមុខកងទ័ព។

សម្រាប់លោក ហ៊ិន សុភាព នាយកប្រតិបត្តិនៃក្រុមហ៊ុន DG Academy បានលើកឡើងថា ដើម្បីបង្ហោះរូប ឬវីដេអូសកម្មភាពណាមួយមិនឱ្យភាគីផ្សេងចាប់បានទីតាំង និងព័ត៌មានផ្សេងៗ គេអាចចូលទៅបិទមុខងារបង្ហាញ Location ក្នុងកម្មវិធី setting របស់ទូរសព្ទដៃ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា ហ្វេសប៊ុក ឬតីកតុក ជាដើម។

អ្នកស្រី ឈិត កណិកា អ្នកផលិតមាតិកាពាក់ព័ន្ធនឹងសុវត្ថិភាពអនឡាញ បានចែករំលែកវិធីសាស្ត្រមួយទៀតដើម្បីផុសរូប វីដេអូ ឬសំឡេង តាមបណ្តាញសង្គម ដោយមិនចាំបាច់បារម្ភពីសុវត្ថិភាព។ អ្នកស្រីបានណែនាំឱ្យប្រើប្រាស់ App ឈ្មោះថា Tella ដែលជាកម្មវិធីមួយនេះអាចលុបព័ត៌មាន Metadata នៅលើរូបភាព ឬវីដេអូ ទាក់ទងនឹងទីតាំង កាលបរិច្ឆេទ ម៉ោង ប្រភេទឧបករណ៍ និងព័ត៌មានបច្ចេកទេសផ្សេងៗ។

លោក ជី សុផាត បានផ្តល់យោបល់ថា ការផុសរូប ឬវីដេអូដែលកាត់តដូរផ្ទៃខាងក្រោយ ឬ Background ដើមចេញ ជំនួសឱ្យ Background ផ្សេង នោះក៏ជាវិធីសាស្ត្រដ៏ល្អដើម្បីលាក់បិទព័ត៌មាន និងទីតាំងពិតបា្រកដផងដែរ។

ប៉ុន្តែបើតាមលោក ជី សុផាត ទោះបីមានការបិទ GPS ឬលុប Metadata លើរូបភាព និងវីដេអូក៏ដោយ ក៏គេនៅតែអាចកំណត់ទីតាំង និងកូអរដោនេ ក្នុងរូបភាព ឬវីដេអូនោះ តាមរយៈការវិភាគ និងវាយតម្លៃលើសំឡេង បរិស្ថាន មនុស្ស ទេសភាព និងបរិយាកាសជុំវិញរូបភាព ឬវីដេអូនោះ។ ម្យ៉ាងទៀត គេអាចវាយតម្លៃតាមរយៈការតាមដានទម្លាប់ការផុសរបស់អ្នក។ ដូច្នេះអ្នកអាចនឹងក្លាយជា GPS ដោយមិនដឹងខ្លួន។

អ្នកជំនាញបានណែនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មុននឹងផុស គួរគិតពិចារណាអំពីហានិភ័យ ហើយមុនចែកចាយព័ត៌មានបន្ត ក៏ត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់លាស់ផងដែរ ខណៈក្នុងជម្លោះព្រំដែននេះ ភាគីថៃបានប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ ប្រឌិតរូបភាព និងព័ត៌មានក្លែងក្លាយតាម AI ក្នុងគោលដៅចង់បំបាក់ស្មារតី និងបំបែកសាមគ្គីភាពរវាងពលរដ្ឋ និងថ្នាក់ដឹកនាំកម្ពុជា៕

អត្ថបទ ៖ សៅ សុខអេង




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...