ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ បានសម្ភោធដាក់ឱ្យប្រើប្រាស់វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) និងមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CSEAS) នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាព្រឹត្តិការណ៍អមមួយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨។
មានប្រសាសន៍ក្នុងពិធីសម្ពោធនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council Chair) បានអបអរសាទរដល់ក្រុមការងារសាកលវិទ្យាល័យដែលបានជោគជ័យក្នុងការបង្កើត វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) និងមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CSEAS) នេះ។

ក្នុងនោះដើម្បីធានាបានថា មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CSEAS) នេះ នឹងផ្ដល់ផលប្រយោជន៍ដល់អ្នកសិក្សាទាំងឡាយ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានលើកឡើងនូវអនុសាស្ត្រសំខាន់៣ ដែលត្រូវអនុវត្ត៖ (១) សង្កត់ធ្ងន់លើការកសាងសមត្ថភាពជាបន្តបន្ទាប់លើបញ្ហាពាក់ព័ន្ធនឹងអាស៊ាន ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្ត និងគោលដៅរបស់អាស៊ាន, (២) ផ្តល់អាទិភាពដល់បញ្ហាក្នុងអាស៊ាន ជាពិសេសសសរស្តម្ភទាំងបី ដើម្បីធានាបាននូវការឆ្លើយតប បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយសមធម៌ និង (៣) ដើរតួជាមជ្ឈមណ្ឌលសម្រាប់ការចែករំលែកចំណេះដឹង ទិន្នន័យស្រាវជ្រាវ និងបណ្ដាញទំនាក់ទំនងរវាងមនុស្ស។

គួរជ្រាបជូនថា មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CSEAS) គឺជាមជ្ឈមណ្ឌលដែលផ្ដោតទៅលើការស្រាវជ្រាវ និងលើកកម្ពស់ ការយល់ដឹងអំពីអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍ ។ នៅក្នុងការសម្ពោធមជ្ឈមណ្ឌលនេះ គេក៏សង្កេតឃើញមានចូលរួមពី លោកបណ្ឌិត Benjamin Loh ប្រធានផ្នែកពិនិត្យតាមដាន សហគមន៍ សង្គម-វប្បធម៌អាស៊ាន និងជាតំណាងលេខាធិការដ្ឋានអាស៊ាន រួមជាមួយនឹងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រចាំកម្ពុជា សាកលវិទ្យាល័យសាធារណៈ វិទ្យាស្ថានស្រាវជ្រាវ បុគ្គលិកមហាវិទ្យាល័យ សាស្ត្រាចារ្យ និងគ្រូឧទ្ទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបប្រមាណ ១០០នាក់ផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។
អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។
កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យធំៗចំនួន៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2025
និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍១០០%រយៈពេល៤ឆ្នាំ..
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2023
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជនដោយឥតគិតថ្...
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2025
កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





























