កត្តាទាំង ១០ដែលជះឥទ្ធិពលមកលើ IQ របស់មនុស្ស

យើងបានដឹងរួចមកហើយថា IQ (Intelligence Quotient) គឺជារង្វាស់បញ្ញារបស់មនុស្ស ដែលយើងគ្រប់គ្នាត្រូវការជាចាំបាច់ ដើម្បីដោះស្រាយលំហាត់គណិតវិទ្យា ទន្ទេញមេរៀន និងបំពេញកិច្ចការសំខាន់ៗជាច្រើនទៀត។ ចំណែកបុគ្គលដែលចង់ដឹងពីកម្រិត IQ ខ្លួនឯង ចាំបាច់ត្រូវធ្វើតេស្តដែលមានលក្ខណៈស្ដង់ដាត្រឹមត្រូវ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអ្នកអំពីកត្តាទាំង ១០ដែលជះឥទ្ធិពលទៅលើ IQរបស់មនុស្ស។

១. ហ្សែន (Genetics)៖ មានកត្តាជាច្រើនដែលជះឥទ្ធិពលទៅលើពិន្ទុ IQ ប៉ុន្តែហ្សែនជាកត្តាសំខាន់បំផុតមួយ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា មនុស្សម្នាក់អាចទទួលឥទ្ធិពល IQ ពីគ្រួសាររបស់គាត់ រហូតដល់ ៥៧% ទៅ ៧៣% ឯណោះ។ ដូច្នេះ តួនាទីនៃហ្សែននៅក្នុង IQ គឺសំខាន់ខ្លាំង ។ យ៉ាងណាមិញ មនុស្សនៅតែទាមទារឱ្យខិតខំរៀនសូត្រ និងហ្វឹតហាត់ភាពវៃឆ្លាតជាប្រចាំ ទោះជាអ្នកមាន IQ ខ្ពស់យ៉ាងណាក៏ដោយ។

២. បរិស្ថាន៖ ក្រៅពីកត្តាហ្សែន បរិស្ថាននៅជុំវិញខ្លួន ក៏ជះឥទ្ធិពលដល់ IQ ផងដែរ។ ជាក់ស្ដែង ការបំពុលបរិយាកាស គឺមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រព័ន្ធប្រសាទរបស់កុមារ និងមនុស្សពេញវ័យ។ ក្រៅពីនេះ កត្តាសង្គម មិត្តភក្តិ ប្រព័ន្ធផ្សព្វផ្សាយ គ្រួសារ (ទីតាំងផ្ទះ ចំណូលគ្រួសារ និងមុខរបរម្ដាយឪពុក) និងអ្វីៗគ្រប់យ៉ាងដែលមនុស្សម្នាក់ធ្លាប់ជួបប្រទះ សុទ្ធតែមានឥទ្ធិពលមកភាពវៃឆ្លាតរបស់គេផងដែរ។

៣. រចនាសម្ព័ន្ធខួរក្បាល៖ ភាពឆ្លាតវៃ គឺពឹងផ្អែកទាំងស្រុងទៅលើខួរក្បាល។ ដូច្នេះហើយ រចនាសម្ព័ន្ធខួរក្បាល និងមុខងាររបស់វា មានឥទ្ធិពលយ៉ាងខ្លាំងលើ IQ របស់មនុស្ស។ ទំហំធំនៃផ្នែកមួយចំនួនក្នុងខួរក្បាលដូចជា Intracranial, Cerebral, Temporal lobe, Hippocampal, Cerebellar, thinker frontal និង temporal lobes គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងពិន្ទុ IQ របស់មនុស្សម្នាក់។

៤. ការអប់រំ ៖ ការសិក្សាមួយបានប្រៀបធៀបពិន្ទុ IQ មុន និងក្រោយសិស្សបានបញ្ចប់ការសិក្សា ដោយគិតទៅលើចំនួនឆ្នាំដែលសិស្សបានរៀននៅក្នុងសាលា។ ជាលទ្ធិផលបង្ហាញថា ក្រោយចេញពីសាលា ពិន្ទុ IQ របស់សិស្សមានការកើនឡើង។ កត្តានេះ គឺមានឥទ្ធិពលរយៈពេលវែងទៅលើ​ IQ ព្រោះក្រោយពេលធ្វើតេស្តភាពវៃឆ្លាតរបស់មនុស្សដែលមានអាយុ ៧០ ឬ៨០ឆ្នាំ បានឱ្យដឹងថា ភាពវៃឆ្លាត និងសមត្ថភាពគិតរបស់គាត់ទទួលបានពីការអប់រំ។

៥. ការធ្វើលំហាត់ប្រាណ ៖ ការធ្វើលំហាត់ប្រាណជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល ដែលធ្វើឱ្យប្រសើរឡើងនូវមុខងារនៃការយល់ដឹង។ លើសពីនេះ ការហាត់ប្រាណជាប្រចាំជួយបង្កើន Brain-derived neurotrophic factor (BDNF) ដែលជំរុញការលូតលាស់នៃសរសៃប្រសាទថ្មី និងមុខងារយល់ដឹង។ នៅពេលហាត់ប្រាណរាងកាយរបស់យើងនឹងបញ្ចេញអរម៉ូន Endorphins ដែលធ្វើឱ្យយើងមានអារម្មណ៍ប្រសើរឡើង ដោយកាត់បន្ថយភាពតានតឹង ពង្រឹងការផ្ដោតអារម្មណ៍បានល្អ មានការប្រុងប្រយ័ត្នខ្ពស់ និងបង្កើនថាមពលខួរក្បាល។

៦. ការគេង៖ ទម្លាប់គេងត្រឹមត្រូវ គឺជាកត្តាដ៏ចម្បងបំផុតដែលជះឥទ្ធិពលដល់​ IQ។ មជ្ឈមណ្ឌលស្រាវជា្រវអំពីការគេងនៃ Loughborough University បានបង្ហាញថា ការគេងតិចជាង ៨ម៉ោងអាចធ្វើឱ្យពិន្ទុ IQ របស់អ្នកថយចុះ។ ជាមួយគ្នានេះ ការគេងមានឥទ្ធិពលដោយផ្ទាល់ទៅលើរចនាសម្ព័ន្ធខួរក្បាល ដែលជំរុញភាពឆ្លាតវៃ ។ ការសិក្សាជាច្រើនបានបង្ហាញថា ការគេងក៏ជួយបង្កើនបរិមាណធាតុប្រផះក្នុងខួរក្បាលផងដែរ។ ជាពិសេស វាជួយពង្រឹងការចងចាំ ភាពច្នៃប្រឌិត បង្កើនប្រសិទ្ធភាពនៃការយល់ដឹង និងកាត់បន្ថយហានិភ័យជំងឺវង្វេង។

៧. អាហារូបត្ថម្ភ៖ ទម្លាប់នៃការញ៉ាំរបស់អ្នកក៏ជាចំណែកមួយនៃការជួយឱ្យពង្រឹង IQ ។ តាមការស្រាវជា្រវបានបង្ហាញថា កុមារដែលញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ ទទួលបានពិន្ទុ IQ ខ្ពស់ជាង កុមារដែលញ៉ាំមិនទៀងទាត់។ ទន្ទឹមនឹងនេះ អាហារសុខភាព គឺល្អបំផុតសម្រាប់សុខភាពខួរក្បាល ដោយអាហារទាំងនោះមានដូចជា ត្រីដែលសម្បូរ Omega-3 បន្លែបៃតង ស៊ុត របៀត ប្រូខូលី គ្រាប់ធុញ្ញជាតិ ផ្លែឈើ សូកូឡា តែ(តែអ៊ូឡុង តែបៃតង ឬតែខ្មៅ) និងកាហ្វេជាដើម។ 

៨. ភាពតានតឹង៖ ឥទ្ធិពលនៃសម្ពាធផ្លូវកាយ និងផ្លូវចិត្ត អាចកាត់បន្ថយពិន្ទុនៃភាពឆ្លាតវៃរហូតដល់ ១៣% ឯណោះ។ អ្នកប្រហែលជាគិតថា តានតឹងកាន់តែច្រើន នឹងធ្វើឱ្យអ្នកមានភាពធន់នឹងបញ្ហានៅដែលអ្នកមានវ័យចំណាស់ ប៉ុន្តែជាក់ស្ដែងវាអាចធ្វើឱ្យអ្នកមានបញ្ហាថប់បារម្ភទៅវិញទេ។ ដូច្នេះ ដើម្បីបង្កើនភាពឆ្លាតវៃ សូមរៀបចំជីវិតឱ្យមានរបៀបរៀបរយ ព្រោះវាជាមូលដ្ឋានគ្រឹះនៃការកាត់បន្ថយស្ត្រេស និងបង្កើនពិន្ទុ IQ របស់អ្នក។

៩. កត្តាអាណាព្យាបាល៖ ការស្រាវជ្រាវបង្ហាញថា ការសម្រេចចិត្ត និងរបៀបចិញ្ចឹមបីបាត់កូនរបស់ឪពុកម្ដាយ គឺមានឥទ្ធិពលយ៉ាងខ្លាំងមកលើ IQ របស់កូន។ ឪពុកម្ដាយដែលមានផ្នត់គំនិតជឿនលឿន ចេះលើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅឱ្យកូនបានពេញលេញ ជាទូទៅកូនរបស់ពួកគេទទួលបានពិន្ទុ IQ ខ្ពស់ ហើយលទ្ធផលនៃការសិក្សាក៏ល្អប្រសើរផងដែរ។ ម្ល៉ោះហើយទើបនៅពេលដែលឪពុកម្ដាយកម្រិតនៃការយល់ដឹងខ្ពស់ និងមានវិធីសាស្ត្រចិញ្ចឹមកូនត្រឹមត្រូវ តែងតែនាំឱ្យកូនពួកគេទទួលបានភាពជោគជ័យទាំងការសិក្សា និងជីវិត។

១០. ជំងឺផ្លូវចិត្ត៖ បញ្ហាផ្លូវចិត្តនាំឱ្យអ្នកមិនអាចបញ្ចេញថាមពលខួរក្បាល និងភាពឆ្លាតវៃបានល្អ។ ចំណុចនេះ សបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវចិត្ត គឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយ IQ។ ដូច្នេះ សូមថែសុខភាពផ្លូវកាយ និងផ្លូវចិត្តអ្នកឱ្យបានល្អ ព្រោះវាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យសុខុមាលភាពក្នុងការរស់នៅរបស់អ្នកប្រសើរឡើង និងមានភាពឆ្លាតវៃជាងមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។