ទំនាក់ទំនង នៃឥទ្ធិពលរលកកម្ដៅ និងសរីរាង្គកាយរបស់មនុស្ស

អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ការឡើងកម្ដៅក្នុងខ្លួនមនុស្សអាចបណ្ដាលមកពីកត្តារួមផ្សំសំខាន់ៗ ២ គឺ កម្ដៅនៃបរិយាកាសខាងក្រៅ និងកម្ដៅក្នុងរាងកាយ ដែលកើតចេញពីដំណើរការមេតាប៉ូលីស។ អាកាសធាតុក្ដៅ ដែលកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរាងកាយគ្រប់គ្រងសីតុណ្ហភាព និងជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សរីរាង្គរាងកាយ។

សរីរាង្គសំខាន់ៗ ដែលងាយប្រឈមនឹងវិបត្តិ អំឡុងពេលមានការកើនឡើងកម្ដៅ មានដូចជា ស្បែក ខួរក្បាល ក្រពេញញើស សួត បេះដូង និងរាងកាយឆាប់នឿយហត់ អស់កម្លាំង។

១. ស្បែក ៖ ការរលាកកម្ដៅថ្ងៃ (Sunburn) គឺបណ្ដាលមកពីការប៉ះពាល់ខ្លាំងពេកទៅនឹងកាំរស្មីអ៊ុលត្រាវីយូឡេ (UV) របស់ព្រះអាទិត្យ។ កាលណារាងកាយរបស់បុគ្គលម្នាក់ ទទួលរងការរលាកពីកម្ដៅថ្ងៃកាន់តែច្រើន បុគ្គលម្នាក់នោះក៏ទំនងជាងាយនឹងមានជំងឺមហារីកស្បែកដែរ។ ព្រោះកម្រិតកាំរស្មីអ៊ុលត្រាវីយូឡេ (UV) ច្រើនខ្លាំងពេក អាចបំផ្លាញ DNA កោសិកាស្បែក ដែលនាំការបំផ្លាញនេះ អាចឈានទៅដល់ការកើតជំងឺមហារីកស្បែក។

២. ខួរក្បាល ៖ ការសិក្សាជាច្រើនបានបង្ហាញថា កម្ដៅក្ដៅខ្លាំង អាចប៉ះពាល់ដល់ដំណើរការផ្លូវចិត្ត។ អាកាសធាតុក្ដៅ គឺមានទំនាក់ទំនងទៅនឹងការថយចុះមុខងារយល់ដឹងរបស់ខួរក្បាល ចុះខ្សោយសមត្ថភាពវិនិច្ឆ័យ និងមានហានិភ័យនៃគ្រោះថ្នាក់ការងារខ្ពស់។ នៅក្រោមសីតុណ្ហភាពខ្ពស់ខ្លាំង របាំងឈាមខួរក្បាល (Blood-brain barriers) ចាប់ផ្ដើមបំបែក។ ប្រូតេអ៊ីន និងអ៊ីយ៉ុង កកកុញក្នុងខួរក្បាល បណ្ដាលឱ្យមានបញ្ហារលាក។

៣. ការបញ្ចេញញើស ៖ អ៊ីប៉ូតាឡាមូស គឺជាឧបករណ៍វាស់កម្ដៅនៃរាងកាយមនុស្ស។ វាដឹងពីការប្រែប្រួលសីតុណ្ហភាពខាងក្នុង និងខាងក្រៅរាងកាយ ហើយរក្សាកម្ដៅរាងកាយក្នុងរង្វង់ ៣៧ អង្សាសេ។ នៅពេលដែលខួរក្បាលដឹងថា រាងកាយកំពុងឡើងកម្ដៅ អ៊ីប៉ូតាឡាមូស ផ្ញើសារទៅកាន់សរសៃឈាមនៅជិតស្បែក ដើម្បីឱ្យសរសៃទាំងនោះរីកធំ ដើម្បីបញ្ចេញញើសមកទប់ទល់នឹងកម្ដៅ។

ការបញ្ចេញញើសនៅលើផ្ទៃស្បែកនឹងបន្តរហូតទាល់តែរាងកាយអាចទប់ទល់នឹងកម្ដៅនៃបរិយាកាសខាងក្រៅ។ យ៉ាងណាក៏ដោយ ជាតិទឹកដែលបានបញ្ចេញទាំងនោះ ចាំបាច់ត្រូវបំពេញមកវិញ បើមិនដូច្នេះទេ រាងកាយអាចប្រឈមនឹងបញ្ហាខ្សោះជាតិទឹក។

៤. សួត ៖ អាកាសធាតុក្ដៅ អាចប៉ះពាល់ដល់គុណភាពខ្យល់ ដែលធ្វើឱ្យពិបាកដកដង្ហើម។ សីតុណ្ហភាពខ្ពស់ ជាធម្មតា ត្រូវបានអមជាមួយនឹងខ្យល់អាកាស ដែលអនុញ្ញាតឱ្យសារធាតុពុលនៅទ្រឹងក្នុងបរិយាកាស។ ខ្យល់ពុលកម្រិត ground-level ozone គឺជាហ្គាសគ្រោះថ្នាក់ ដូចជាផ្សែងចេញពីរថយន្ត រោងចក្រថាមពល និងរោងចក្រឧស្សាហកម្ម ដែលជាប្រភពជំរុញប្រតិកម្មគីមីជាមួយនឹងពន្លឺព្រះអាទិត្យ។ ខ្យល់ពុលកម្រិត ground-level ozone អាចធ្វើឱ្យមុខងារសួតចុះខ្សោយ និងអាចបង្ករឱ្យមានជំងឺហឺត ព្រមទាំងអាចប្រឈមមុខការស្លាប់។

៥. ឆាប់នឿយហត់ អស់កម្លាំង ៖ ពាក្យ Hyperthermia គឺជាពាក្យសម្រាប់សម្គាល់រាងកាយ ដែលឈានដល់សីតុណ្ហភាពខ្ពស់មិនធម្មតា។ វាកើតឡើងនៅពេលដែលយន្តការគ្រប់គ្រងកម្ដៅដោយស្វ័យប្រវត្តិមិនដំណើរការ។ ប្រសិនបើសីតុណ្ហភាពរាងកាយឡើងដល់ប្រហែល ៣៨ អង្សាសេ ខួរក្បាលនឹងបញ្ជាឱ្យសកម្មភាពសាច់ដុំកាត់បន្ថយ ហើយភាពអស់កម្លាំងនឹងកើនឡើង។ ចំណុចនេះ ត្រូវបានគេហៅថា ការហត់នឿយដោយសារកម្ដៅ។ រោគ​សញ្ញា​នៃ​ការ​ហត់​នឿយ​ដោយ​សារកម្ដៅ​​រួម​មាន វិលមុខ ស្រវាំងភ្នែក ស្រេក​ទឹក​ខ្លាំង ចង្អោរ ញ័រ និង​ស្ពឹក។

៦. បេះដូង ៖ នៅពេលដែលរាងកាយឡើងកម្ដៅ នឹងធ្វើ​ឱ្យ​សរសៃឈាមរីកធំ ហើយវាធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះ ធ្វើឱ្យមនុស្សម្នាក់មានអារម្មណ៍វិលមុខ និងឈឺ។ ប្រសិនបើសម្ពាធឈាមធ្លាក់ចុះខ្លាំងពេក ហានិភ័យនៃការគាំងបេះដូងក៏​កើនឡើងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...