Steven Cheam ៖ ឥទ្ធិពលនៃផ្នត់គំនិតវិជ្ជមាន និងការប្រឹងប្រែងជាប្រចាំ ជួយយុវជនបំពេញបេសកកម្មជីវិតកាន់តែប្រសើរ

ការមានទម្លាប់រក្សាផ្នត់គំនិតវិជ្ជមានឱ្យបានជាប់លាប់ បូករួមទាំងការប្តេជ្ញាចិត្តអនុវត្តន៍សកម្មភាពដែលនាំជាប្រយោជន៍បានប្រចាំ គឺជាឥទ្ធពលយ៉ាងសំខាន់ជួយឱ្យយុវជន និងបុគ្គលកំពុងស្វែងរកខ្លួនឯង រួមទាំងអ្នកដែលកំពុងបំពេញបេសកកម្មជិវិត ឱ្យរឹងរឹតតែទទួលបាននូវសមិទ្ធផលមួយជាទីគាប់ចិត្ត។ នេះជាការលើឡើងរបស់លោក Steven Cheam អ្នកផលិតមាតិកាកម្សាន្ត​ដ៏ល្បីល្បាញ ក្នុងវេទិកានិយាយជាសាធារណៈ នៃកម្មវិធី RYL Talks 12។

លោក Steven Cheam បន្តថា អ្វីក៏ដោយគឺទាក់ទងនឹងការមានផ្នត់គំនិតវិជ្ជមាន ការប្រតិបត្តិ សកម្មភាពមួយនៅថ្ងៃនេះ ពេលនេះ ហើយអ្នកទាំងអស់គ្នា នឹងអាចអភិវឌ្ឍន៍ខ្លួនឯងនៅថ្ងៃស្អែកបាន។ ប្រសិនបើ ថ្ងៃនេះ ធ្វើបានសកម្មភាពមួយ ថ្ងៃស្អែកធ្វើបានពីរ ហើយថ្ងៃបន្ទាប់នឹងធ្វើបានកាន់តែច្រើនជាងនេះទៅទៀតដែលបង្ហាញពីឥទ្ធិពលនៃផ្នត់គំនិតវិជ្ជមាន និងការប្រឹងប្រែងជាប្រចាំ ។

ស្រមៃមើល ប្រសិនបើ ៧ ទៅ ៨ ឆ្នាំមុន ខ្ញុំអត់បានយកពាក្យទៅដាក់នៅសាលាពេទ្យ តើខ្ញុំអាចក្លាយជាទន្តបណ្ឌិត ហើយអាចកែប្រែស្នាមញញឹមជូនអ្នកជំងឺខ្ញុំបានរាល់ថ្ងៃឬអត់? គឺអត់ទេ! ប្រសិនបើប្រាំឆ្នាំមុន ខ្ញុំអត់លើក កាមេរ៉ា មកថត តើខ្ញុំអាចក្លាយជាអ្នកបង្កើតមាតិកាឬក៏វិឌេអូទេ? គឺអត់ទេ។ អ៊ីចឹងយើងត្រូវបង្កើតឱកាសដោយខ្លួនឯង ផ្តើមពីជំហានដំបូងសិន ទើបយើងដឹងថាយើងស្រឡាញ់វាឬអត់ និងទៅមុខបានអត់។

លោក Steven Cheam មានតួនាទីជាទន្តបណ្ឌិត និងអ្នកផលិតមាតិកាកម្សាន្ត

លោកសង្កត់ធ្ងន់ថា ប្រសិនជាយើង ចង់អភិវឌ្ឍន៍ខ្លួនឯង យើងចង់ធ្វើអ្វីមួយ ដែលជោគជ័យ និងការសម្រេចគោលដៅណាមួយ ការដើរផ្លូវតែមួយនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ក្នុងស្ថានភាពខ្លះ មានផ្លូវជាច្រើនដែលគួរសម្លឹងមើលឱ្យបានច្រើនជ្រុង ជាមុនសិន សឹមយើងបន្តដើរទៅមុខ។ យើងមិនអាចបិទខ្លួនឯងមិនឱ្យដើរនោះទេ ពីមួយជំហាន ទៅមួយជំហាន យើងត្រូវការរកផ្លូវផ្សេងៗ ដើម្បីឈានទៅដល់គោលដៅរបស់យើង។ កុំអស់សង្ឃឹម ហើយព្យាយាមឱ្យខ្លាំង ដើម្បីសម្រេចគោលដៅ។

លោក Steven Cheam រំលេចបន្ថែមថា សមត្ថភាពរបស់យើង អត់មានព្រំដែនទេ ឱ្យតែយើងដាក់ចិត្តរៀនសូត្រពីជំនាញអ្វីមួយ ការស្វែងរកផ្លូវដើរដែលមានភាពចម្រុះ រៀនសូត្រពីមជ្ឈដ្ឋានដទៃ និងមនុស្សជុំវិញខ្លួន ទាំងនេះសុទ្ធសឹងតែ ជាកត្តាអាចអភិវឌ្ឍន៍ខ្លួនឯងបាន។ កុំបោះបង់ចោលការអភិវឌ្ឍខ្លួនឯង កុំបោះបង់ការខិតខំប្រឹងប្រែងក្នុងការសម្រេចគោលដៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *