ភ្នំពេញ – សង្គមខ្មែរកិរិយាលើកដៃប្រណម្យសំពះជម្រាបសួរ ឬការដោះមួក និងដោះស្បែកជើងចូលផ្ទះអ្នកដទៃជាដើម គឺបង្ហាញពីការគោរពទៅកាន់បុគ្គល ឬម្ចាស់ផ្ទះ ។ ទន្ទឹមគ្នានោះ គេសង្កេតឃើញថា សកម្មភាពទាំងនោះជះឥទ្ធិពលវិជ្ជមានយ៉ាងច្រើនមកកាន់បុគ្គលផ្ទាល់ខ្លួន និងជាគំរូល្អដល់កុមារ ។

លោក ឡាក់ ច័ន្ទដារ៉ា ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទេសចរណ៍ បាននិយាយថា ការសំពះពេលទៅលេងផ្ទះអ្នកដទៃ ជាការគោរពដល់ម្ចាស់ផ្ទះ និងជាការគួរសមមួយបែបមនុស្សជួបគ្នាដំបូង ។ ការសំពះជាសុជីវធម៌មួយដែលបង្ហាញពីអត្តសញ្ញាណនៃជាតិសាសន៍ផងដែរ ហើយខ្មែរបានប្រកាន់យកយកការសំពះជាការគោរពនិងគារវកិច្ចចំពោះគ្នាទៅវិញទៅមក ។ ការសំពះទៀតសោតខ្មែរតែងធ្វើអមដោយប្រយោគជម្រាបសួរ បានន័យថា ពាក្យសម្តីនិងកាយវិការធ្វើឡើងព្រមគ្នាដោយការគោរព ។
លោក ឡាក់ ច័ន្ទដារ៉ា បានបញ្ជាក់បន្ថែមថា ៖
“រាល់ដងសកម្មភាពបែបនេះ ខ្ញុំតែងតែធ្វើ មិនថាទៅដល់ផ្ទះគេ ឬផ្ទះខ្លួនឯងទេ ។ សកម្មភាពទាំងនេះវាបានផ្ដល់ឥទ្ធិពលដល់ក្មេងៗ ដែលបានឃើញទង្វើទាំងអស់នេះ យកទៅអនុវត្តពេលគាត់ធំឡើង ឬទៅផ្ទះអ្នកដទៃ និងបន្ដរូបភាពដល់ក្មេងៗក្រោយៗទៀត”
ចំណែកលោក សុខ កែវរតនា និស្សិតបញ្ជាប់ការសិក្សាផ្នែកចិត្តវិទ្យា ក៏យល់ឃើញដែរថា រូបភាពលើកដៃសំពះគ្នាបានបង្កើនទំនាក់ទំនងយ៉ាងជិតស្និត នៅពេលជួបនរណាម្នាក់ ។ ស្របគ្នានេះ ប្រសិនបើទៅផ្ទះអ្នកដទៃកិរិយាមិនសមរម្យ ដូចជា មិនដោះមួក និងមិនសំពះ អាចធ្វើឱ្យម្ចាស់ផ្ទះមានអារម្មណ៍ទើសទាល់ និងមិនអាចបង្កើតភាពជិតស្និតបានឡើយ ។
លោក សុខ កែវរតនា បាននិយាយថា ៖ “កាលណាយើងផ្តល់តម្លៃឱ្យគេ នោះគេនឹងផ្តល់តម្លៃឱ្យយើងវិញ ! ពេលខ្លះទោះជាយើងធ្វើទាំងចិត្តមិនចង់ក៏ដោយ ប៉ុន្តែជាទូទៅវាតែងតែផ្តល់គុណតម្លៃ និងផលប្រយោជន៍ជានិច្ច ។

ដោយឡែក កញ្ញា គង់ ស្រីរ័ត្ន និស្សិតកំពុងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ បាននិយាយថា គារវកិច្ចគ្នាដោយលើកដៃសំពះ បានបញ្ជាក់ពីបុគ្គលិកលក្ខណៈប្រពៃណីរបស់បុគ្គល តាមរយៈសកម្មភាពឱនលំទោននិងឱ្យតម្លៃអ្នកដទៃ ។ បន្ថែមលើនេះ វាជាការយល់ដឹងអំពីសីលធម៌រស់នៅក្នុងសង្គម ដើម្បីផ្តល់តម្លៃដល់ ខ្លួនឯង សមាជិកគ្រួសារ និងមនុស្សជុំវិញខ្លួន ។
យុវជនម្នាក់ទៀត លោក ឈ្មោះ ហ៊ន់ កុងហូយ ជានិសិ្សតកំពុងសិក្សាជំនាញវេជ្ជសាស្ត្រ បាននិយាយថា ការសំពះជម្រាបសួរដល់ចាស់ព្រឹទ្ធាចារ្យ លោកគ្រូអ្នកគ្រូ មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ជាកាយវិការគោរពដ៏សាមញ្ញបំផុត ជាពិសេសពេលដែលទៅលេងស្រុកកំណើត ឬចូលរួមជួបជុំសាច់ញាតិ ។
លោក ឈ្មោះ ហ៊ន់ កុងហូយ ៖
“អ្វីដែលខ្ញុំទទួលបានមកវិញតាមរយៈសកម្មភាពលើកដៃសំពះ គឺ ផ្លូវចិត្តកាន់តែសប្បាយរីករាយ និងជ្រះថ្លាបានច្រើន ព្រោះខ្ញុំបានបង្ហាញការគោរពនិងក្តីស្រឡាញ់ដោយសុទ្ធចិត្ត”
សូមជម្រាបថា នៅក្នុងសង្គមខ្មែររបៀបសំពះមានច្រើនបែប ហើយកន្លងទៅប្រជាពលរដ្ឋខ្មែរ យុវជន ព្រមទាំងសិស្សនិស្សិតមួយចំនួនតែងតែមានការយល់ច្រឡំអំពីរបៀបសំពះ តែងប្រតិបត្តិឆ្គងពីរបៀបសំពះរបស់ខ្មែរ ។ សំពះកម្ពស់ត្រឹមដើមទ្រូង សម្រាប់វ័យ ឬឋានៈស្មើគ្នា ឬមិត្តភក្តិ, សំពះកម្ពស់ត្រឹមមាត់ សម្រាប់វ័យចាស់ជាង ឬឋានៈធំជាង ឬចៅហ្វាយនាយ, សំពះកម្ពស់ត្រឹមចុងច្រមុះ សម្រាប់សំពះមាតាបិតា ជីដូន ជីតា គ្រូបាអាចារ្យ, កម្ពស់ត្រឹមចិញ្ចើម សម្រាប់សំពះ ព្រះសង្ឃ ព្រះមហាក្សត្រ ឬវត្ថុស័ក្តិសិទ្ធិ, និងសំពះកម្ពស់ត្រឹមចិញ្ចើមឡើងទៅ សម្រាប់សំពះទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬបួងសួង ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ បើទោះជាធ្លាក់ ឬជាប់បាក់ឌុប ដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍១០០% និងនិស្សិតបង់ថ្លៃ សរុបចំនួន ២៩០កន្លែង...
អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2026
អាហារូបករណ៍រដ្ឋាភិបាលចិន ១០០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។
អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...
PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...
អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។
ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...
អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ២១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2026
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ កំពុងប្រកាសដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រ...
រៀនជំនាញបច្ចេកទេស ១៣ជំនាញ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការសិក្សាជំនាញបច្ចេកទេស ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសសិស្សឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅលើ ១៣ជំនាញដោយឥតគិតថ្លៃ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





























