រៀនបណ្តើរធ្វើការងារបណ្តើរ ក្នុងពេលតែមួយ ជួយឱ្យនិស្សិតទទួលបានទាំងចំណេះ និង បទពិសោធការងារ

ភ្នំពេញ៖ រៀនបណ្ដើរ ធ្វើការងារបណ្ដើរ ជាសកម្មភាពដែលយុវជនកម្ពុជាកំពុងអនុវត្ត ស្របពេលដែលពួកគេបន្តការសិក្សានៅមហាវិទ្យាល័យ។ ការសម្រេចចិត្តរៀនផងធ្វើការងារផងនេះ ដោយសារបង្កើនទំនុកចិត្តដល់ខ្លួនឯង កត្តាជីវភាព​គ្រួសារ ឥទ្ធិពលសង្គម គួបផ្សំនឹងតម្រូវការបទពិសោធការងារ។ យុវជនទទួលបានអត្ថប្រយោជន៍ជាច្រើនពីការងារ តែក៏មានបញ្ហាប្រឈមខ្លះដែរ ដែលពួកគាត់ត្រូវពិចារណាក្នុងដំណាក់កាលនេះ។

កញ្ញា ម៉ូង យោត ជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត បាននិយាយថា រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យកញ្ញាទទួលបានទាំងបទពិសោធការងារ និងមានប្រាក់ចំណូលជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ និស្សិតរូបនេះ រំពឹងថា បទពិសោធការងារដែលមានស្រាប់នឹងផ្តល់ឱកាសការងារល្អៗបន្ទាប់ពីរៀនចប់សាកលវិទ្យាល័យ។

“រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យកញ្ញាទទួលបានទាំងបទពិសោធការងារ និងមានប្រាក់ចំណូលជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ“

កញ្ញា ម៉ូង យោត
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
កញ្ញា ម៉ូង យោត

កញ្ញា ម៉ូង យោត ៖

“ពេលដែលខ្ញុំធ្វើការ ខ្ញុំទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ចាយវាយប្រចាំខែ ជាពិសេសខ្ញុំអាចចំណាយលើថ្លៃបង់សាលា ទិញសម្ភារៈសិក្សា និងចំណាយផ្សេងៗប្រចាំថ្ងៃ មិនចាំបាច់ពឹងពាក់លើលុយកាក់អ្នកផ្ទះ។ ខ្ញុំអាចជួយខ្លួនឯងបាន ហើយអាចជួយគ្រួសារខ្ញុំបានខ្លះៗទៀត… ខ្ញុំនិងគ្រួសារខ្ញុំក៏បានធូរចិត្តដូចគ្នាមិនចាំបាច់ពឹងលើការហត់នឿយរបស់ពួកគាត់ (ម្តាយឳពុក) ដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ”។

– កញ្ញា ម៉ូង យោត

ការងារក្រៅម៉ោងសិក្សា បានបង្រៀនយុវតីរូបនេះ ឱ្យចេះសម្របខ្លួនធ្វើការងារជាមួយនឹងមនុស្សថ្មីៗ យល់ពីរបៀបធ្វើការងារជាក្រុម ហ្វឹកហាត់ចិត្តគំនិតឱ្យអត់ធ្មត់ ព្រមទាំងរៀនសូត្រពីរបៀបដំណោះស្រាយបញ្ហា។ លើសពីនេះបានបង្កើនចំណងមិត្តភាពកាន់តែស្និទ្ធស្នាលជាមួយមិត្តភក្តិរួមការងារ។

“នៅពេលធ្វើការ ខ្ញុំអាចបង្កើតចំណងមិត្តភាពជាមួយអ្នកនៅកន្លែងធ្វើការ ជួយឱ្យខ្ញុំមានបណ្ដាញទំនាក់ទំនងមួយដែលរឹងមាំសម្រាប់ធ្វើការងារនៅថ្ងៃខាងមុខទៀត”

នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ម៉ូង យោត។

ចំណែកកញ្ញា សៀន សុលឿក ជានិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ និងជាបុគ្គលិកហាត់ការនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយកន្លែង ក៏បានប្រាប់ឱ្យដឹងដែរថា ការងារហាត់ការរាល់ថ្ងៃ មិនមែនជាបន្ទុកលំបាកប៉ះពាល់ដល់ការសិក្សារបស់កញ្ញាឡើយ តែផ្ទុយទៅវិញទទួលបានបទពិសោធយ៉ាងច្រើនពីការងារ។ សុលឿក បានលើកឡើងថា ៖

“រៀនផងធ្វើការងារផង សម្រាប់ខ្ញុំមិនទាន់ដល់ដំណាក់កាលពិបាកទេ ព្រោះសព្វថ្ងៃខ្ញុំជាបុគ្គលិកហាត់ការងារ ដូច្នេះការងារមិនសូវមានច្រើនទេ។ ខ្ញុំអាចរៀនកន្លះថ្ងៃ និងធ្វើការកន្លះថ្ងៃបាន“

កញ្ញា សៀន សុលឿក
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
កញ្ញា សៀន សុលឿក

និស្សិតម្នាក់ៗកំពុងសិក្សានៅមហាវិទ្យាល័យ សុទ្ធតែទទួលស្គាល់ពីគុណសម្បត្តិនៃការងារក្រៅម៉ោង ផ្តល់ទាំងប្រាក់ចំណូលទទួលបានទាំងចំណេះ ប៉ុន្តែបើធ្វេសប្រហែសគុណវិបត្តិក៏នឹងកើតមានព្រមគ្នាដែរ។ សម្រាប់យុវជន មុច សុភ័ក និស្សិតសាកលវិទ្យាល័យន័រតុន កំពុងសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល យល់ថា ធ្វើការបណ្ដើររៀនបណ្ដើរនេះ មានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។ សុភ័ក បានបញ្ជាក់ថា ធ្វើការងារទន្ទឹមនឹងពេលវេលាកំពុងសិក្សា និស្សិតនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ស្រាវជ្រាវនិងអានសៀវភៅបានច្រើនឡើយ។

សុភ័ក បានលើកឡើងថា៖

“ការពិតទៅមិនសូវមានអ្នកណាដែលចង់ធ្វើការបណ្ដើររៀនបណ្ដើរទេ តែកត្តាជីវភាពជំរុញឱ្យនិស្សិតរៀនផងធ្វើការងារផង ហើយចង់បានបទពិសោធការងារ។ ពេលយើងយកពេលទៅធ្វើការ វាប៉ះពាល់ការរៀនសូត្ររបស់យើង ព្រោះយើងអត់មានពេលវេលាមើលសៀវភៅ ឬមើលមេរៀនបានច្រើនទេ…“

មុច សុភ័ក
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
យុវជន មុច សុភ័ក

ទន្ទឹមនឹងការលើកឡើងរបស់យុវជនទាំងបីរូបខាងលើ លោក ឆោម សុខឿន មន្រ្តីសម្របសម្រួលនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរនិងការងារ មានប្រសាសន៍ថា និស្សិតថ្នាក់ឧត្តមសិក្សាធ្វើការផងរៀនផងក្នុងពេលតែមួយ អាចទទួលបានប្រយោជន៍យ៉ាងច្រើនពីការសិក្សានិងការងាររបស់ពួកគេ ពិសេសយុវជនបានអនុវត្តការងារដោយផ្ទាល់លើជំនាញដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។

លោក ឆោម សុខឿន បានបញ្ជាក់បន្ថែមថា៖

“ពេលដែលនិស្សិតចេញធ្វើការ គាត់អាចយល់ដឹងពីវិសាលភាពការងារដែលអនុញ្ញាតឱ្យគាត់ស្វែងយល់ និងអភិវឌ្ឍសមត្ថភាពខ្លួនឱ្យបានសមស្របទៅនឹងតម្រូវការទីផ្សារការងារ“

លោក ឆោម សុខឿន

ស្របនឹងគុណសម្បត្តិខាងលើ មន្ត្រីរូបនេះ បានបន្តលើកឡើងថា ប្រសិនបើនិស្សិតផ្ដោតលើការងារខ្លាំងពេក នោះគុណភាពសិក្សាអាចនឹងធ្លាក់ចុះ បញ្ហាសម្ពាធផ្លូវចិត្តនឹងកើតឡើង ថែមទាំងគ្មានពេលវេលាសម្រាកគ្រប់គ្រាន់ដើម្បីគិតគូរដល់សុខភាពផ្ទាល់ខ្លួន។ លោកថា ប្រសិនបើនិស្សិតមិនបានបែងចែកពេលវេលាច្បាស់លាស់ នោះនឹងប៉ះពាល់ខ្លាំងដល់ការសិក្សា។

 “ខ្ញុំចង់ឃើញយុវជនជ្រើសរើសការងារត្រូវនឹងជំនាញសិក្សានៅសាកលវិទ្យាល័យ ច្រើនជាងជ្រើសរើសការងារខុសពីជំនាញរបស់ពួកគេ បើខុសគ្នាឆ្ងាយពេកនោះនឹងមានឧបសគ្គក្នុងការសិក្សា“

លោក ឆោម សុខឿន មន្ត្រីជំនាញនៃភ្នាក់ងារជាតិមុខរបរនិងការងារ។

គួរបញ្ជាក់ថា ការសិក្សានៅមហាវិទ្យាល័យទាមទារឱ្យនិស្សិតមានទាំងចំណេះដឹង សីលធម៌រស់នៅល្អ និងមានសមត្ថភាពលើជំនាញសិក្សាច្បាស់លាស់ ដើម្បីត្រៀមខ្លួនចាប់យកឱកាសការងារជាក់លាក់ក្រោយពេលបញ្ចប់ការសិក្សា។ លើកពីនេះអាចនិយាយបានថា សិក្សាបណ្តើរធ្វើការបណ្តើរក្នុងពេលតែមួយ ជាពេលវេលាដែលសមស្របសម្រាប់និស្សិត ចាប់ផ្តើមបន្សាំខ្លួនជាមួយបរិកាសការងារក្នុងសង្គមឱ្យបានទូលំទូលាយ ទោះក្នុងរូបភាពការងារស្ម័គ្រចិត្ត ឬរូបភាពនៃការងារហាត់ការ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ចំណេះជីវិត, ព្រឹត្តិការណ៍

ការដើរឡើងជណ្តើរជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុរហូតដល់ ២៥% និងការពារជំងឺបេះដូង

ការជ្រើសរើសដើរឡើងជណ្តើរជើងជំនួសឱ្យការជិះជណ្តើរយន្ត ឬជណ្តើរយន្តស្វ័យប្រវត្តិ ប្រហែលជាជម្រើសដ៏សាមញ្ញមួយ ប៉ុន្តែផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់អាយុជីវិត។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ និងមូលនិធិ ខេ អឹម អេច ចាប់ដៃគូគ្នាដើម្បីពង្រីកការអប់រំកុមារតូចនៅកម្ពុជា

យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សនិស្សិតកុំពឹងផ្អែកទាំងស្រុងលើ AI, ការប្រើប្រាស់ AI ត្រូវមានព្រំដែនឱ្យច្បាស់

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុមសិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី ដណ្តើម​បាន​ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង

ក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ ៖ ៩០% នៃសាលារៀនកម្ពុជាមានសេវាទឹកស្អាតបរិភោគនៅកម្រិតមូលដ្ឋាន

របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិកថែសុខភាពក្នុងវ័យ ៣០ ឆ្នាំ ដើម្បីកុំឱ្យស្ដាយក្រោយពេលដល់អាយុ ៧០ឆ្នាំ

លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon