សុបិនអាក្រក់រាល់យប់ ជាបញ្ហាជំងឺផ្លូវចិត្ត ដែលទាមទារការព្យាបាល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ជំងឺសុបិនអាក្រក់ (Nightmares disorder) គឺជាជំងឺ នៃការគេង ដែលមនុស្សម្នាក់ជួបប្រទះ សុបិនដ៏គួរឱ្យខ្លាច ឬរំខានខ្លាំង ដែលត្រូវបានកំណត់ថា ជាសុបិនអាក្រក់ ធ្វើឱ្យបុគ្គលម្នាក់នោះភ្ញាក់ពីដំណេកភ្លាមៗ។

មនុស្សភាគច្រើន សុទ្ធតែមានបទពិសោធន៍ក្នុងជីវិតរបស់ខ្លួន ក្នុងការជួបសុបិនអាក្រក់យ៉ាងហោចណាស់ម្ដង​ ប៉ុន្តែនៅពេលដែលសុបិនអាក្រក់កើតឡើងជាទៀងទាត់ វាអាចត្រូវបានអ្នកជំនាញចាត់ទុកថា ជាជំងឺដែលត្រូវព្យាបាល។

ជំងឺសុបិនអាក្រក់ ត្រូវបានគេចាត់ទុកថា ជាជំងឺ parasomnia ដែលជាប្រភេទជំងឺនៃការគេង ដែលរំខានដល់ដំណេករបស់មនុស្ស ដោយបង្កើតបទពិសោធន៍មិនធម្មតា និងមនុស្សគ្រប់គ្នាមិនចង់ជួប។

មូលហេតុដែលនាំឱ្យមានបញ្ហាសុបិនអាក្រក់ ឬលក្ខខណ្ឌផ្លូវចិត្តមួយចំនួន ដែលនាំឱ្យជំងឺសុបិនអាក្រក់ ដែលកត្តាទាំងនោះមានដូចជា ជំងឺបាក់ស្បាត (PTSD) ភាពតានតឹង របួសផ្លូវចិត្ត ការថប់បារម្ភ ជំងឺបាក់ទឹកចិត្ត ការចង់ធ្វើអត្តឃាត (Suicidality) និងជំងឺបុគ្គលិកលក្ខណៈ (Borderline Personality Disorder)។

ជំងឺសុបិនអាក្រក់ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពនៃការគេង អារម្មណ៍ និងកម្រិតថាមពល។ ការភ្ញាក់ពីដំណេកជាប្រចាំនៅពាក់កណ្ដាលអធ្រាត្រ ហើយពិបាកត្រឡប់ចូលគេងវិញ នាំឱ្យប៉ះពាល់ដល់ទាំងបរិមាណ និងគុណភាពនៃការគេង។

ការគេង គឺជាទិដ្ឋភាពដ៏សំខាន់នៃជីវិត, វាជារបៀបដែលមនុស្សម្នាក់ បង្កើតថាមពលឡើងវិញ សម្រាប់រាងកាយ និងផ្លូវចិត្ត។ គុណភាពដំណេកខ្សោយ អាចនាំឱ្យមនុស្សម្នាក់ ប្រឈមនឹងហានិភ័យនៃបញ្ហារលាក ការអស់កម្លាំងរ៉ាំរ៉ៃ (fatigue) ការពិបាកចិត្ត និងជំងឺប្រចាំកាយរ៉ាំរ៉ៃ។

ការគេងមិនលក់ អាចបង្កផលវិបាកយ៉ាងខ្លាំងដល់គុណភាពជីវិត សុខុមាលភាព និងសុខភាពរបស់បុគ្គលម្នាក់ៗ ខណៈអារម្មណ៍ភ័យស្លន់ស្លោ ការថប់បារម្ភ និងការធា្លក់ទឹកចិត្ត ដែលមានទំនាក់ទំនងជាមួយសុបិនអាក្រក់ ជះឥទ្ធិពលយ៉ាងខ្លាំង ដល់គុណភាពនៃការរស់នៅ។

រឿងសំខាន់សម្រាប់អ្នកដែលកំពុងប្រឈមនឹងបញ្ហានេះ ត្រូវក្លាហានស្វែងរកជំនួយសមស្រប នៅពេលដែលសុបិនអាក្រក់ចាប់ផ្ដើមរំខានដល់គុណភាពជីវិត និងជីវភាពប្រចាំថ្ងៃរបស់គេ។

ចំពោះការព្យាបាល ជំងឺសុបិនអាក្រក់នេះ អាចព្យាបាលបានតាមរយៈឱសថ និងការប្រឹក្សាយោបល់ជាមួយអ្នកជំងឺផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...