កិច្ចសន្ទនាប្រកបដោយភាពកក់ក្តៅ រក្សាទំនាក់ទំនងបានយូរអង្វែង

ខ្សត់ខ្សោយ ក្នុងការប្រាស្រ័យទាក់ទង ការទាស់ទែងសម្តីគ្នា ឬក៏ការយល់ច្រឡំណាមួយ បណ្តាលឱ្យអាការៈខឹងសម្បាររីកដុះដាល ឬអារម្មណ៍អន់ចិត្តកើតមានជាហូរហែ ដែលជាកត្តាប៉ះពាល់ដល់ទំនាក់ទនង ក្នុងរយៈពេលវែង។ តាមរយៈ គេហទំព័រ​ verywellmind បានបង្ហាញថា លក្ខណៈសម្បត្តិនៃការប្រាស្រ័យទាក់ទងប្រកបដោយភាពកក់ក្តៅ និងស្គាល់ពីសារៈសំខាន់នៃការសន្ទនាគ្នាដោយប្រកាន់គោលការណ៍បែបវិជ្ជមាន ជាចំណែកជួយអភិវឌ្ឍន៍ ទំនាក់ទំនងឱ្យមានភាពយូរអង្វែង។

លក្ខណៈសម្បត្តិនៃការប្រាស្រ័យទាក់ទងប្រកបដោយភាពកក់ក្តៅ  ៖ ការនិយាយជជែកគ្នាប្រកបដោយភាពកក់ក្តៅ គឺជាការផ្លាស់ប្តូរ ការបង្ហាញអំពីអារម្មណ៍ និងការយល់ឃើញនៃភាគីនីមួយៗ ឱ្យបានដឹងទាំងសងខាង។ បន្ថែមពីនោះ ការប្រាស្រ័យទាក់ទងប្រកប​ដោយភាពកក់ក្តៅ គឺជាការផ្តល់ឱកាសឱ្យគ្រប់ភាគី មានឱកាសនិយាយ ម្តងម្នាក់ ដោយមិនកាត់សម្ដីគ្នា ឬការមិនយកចិត្តទុកដាក់ចំពោះការយល់ឃើញរបស់ភាគីណាមួយ។ ជារួមមានន័យថា ឱកាសនិយាយ និងភាពអត់ធ្មត់ក្នុងការស្ដាប់ ត្រូវតែមានតុល្យភាព។

ជាឧទាហរណ៍ ប្រសិនអ្នក មានតួនាទីជាអ្នកនិយាយ អ្នកគួរតែយកចិត្តទុកដាក់ទាំងភាសា កាយវិកា ការសម្លឹងកែវភ្នែកគ្នា ដើម្បីបង្ហាញអំពីការនិយាយចេញពីចិត្ត និងបញ្ជាក់ថា អ្នកពិតជាយកចិត្តទុកដាក់ និងគិតគូរបានស៊ីជម្រៅរាល់គ្រប់ពាក្យដែលវោហារចេញមក។ យ៉ាងណាមិញ បើក្នុងករណី លោកអ្នក ជាបុគ្គលម្នាក់ ដែលមានតួនាទីជាអ្នកស្តាប់វិញ អ្វីដែលគួរប្រត្តិបត្តិនោះ គឺបង្ហាញពីចេតនានៃការចង់ដឹង ចង់ឮ សូមកុំព្យាយាមនិយាយកាត់នរណាម្នាក់ឱ្យសោះបើមិនចាំបាច់ខ្លាំង ហើយផ្តោតលើបច្ចុប្បន្នភាពឱ្យបានខ្ពស់។

សារៈសំខាន់នៃការសន្ទនាគ្នាដោយប្រកាន់គោលការណ៍វិជ្ជមាន ៖ ការចរចា ឬការសន្ទនា ដែលផ្តោតលើភាពវិជ្ជមាន ឬការនិយាយប្រកបដោយផាសុកភាព ដើរតួនាទីសំខាន់ ក្នុងការរក្សាទំនាក់ទំនងឱ្យមានរយៈពេលយូរឆ្នាំ។ ការសិក្សាមួយបានបង្ហាញថា ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ជួយឱ្យទំនាក់ទំនងដៃគូដំណើរការល្អ​ បង្កើនភាពស្និទ្ធស្នាល និងសម្រេចក្ដីប្រាថ្នាក្នុងរបៀបរស់នៅ។

ការជ្រើសយកវិធីសាស្រ្តល្អៗ ឬរបៀបប្រាស្រ័យទាក់ទង ដែលមានផាសុកភាព ក្នុងការរស់នៅប្រចាំថ្ងៃ ឬក្នុងជីវិតដៃគូ ជាការឆ្លុះបញ្ចាំងពីលទ្ធភាពនៃការដោះស្រាយបញ្ហា ឬជម្លោះដែលកើតមាននៅថ្ងៃណាមួយ។ បើអ្នកបានសិក្សាឈ្វេងយល់អំពីអ្វីទៅជាការជជែកមួយដែលមានភាពវិជ្ជមាន ឬការរកចំណុចរួមគ្នា ក្ដីប្រាថ្នារួមគ្នា នោះជម្លោះឬការខ្វែងគំនិតគ្នា នឹងអាចកាត់បន្ថយបានច្រើន រួមទាំងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងប៉ឹងបន្ថែម។ ទន្ទឹមគ្នានោះ ការយល់ចិត្ត បង្ហាញពីក្ដីបារម្ភ និងការអភ័យទោស សុទ្ធសឹងតែជាចំណុចសំខាន់ដែលមិនគួរមើលរំលងក្នុងការរក្សាទំនាក់ទំនង។

ដោយឡែក ស្ថានភាពនៃការរស់នៅរបស់មនុស្សម្នាក់ៗ មានភាពខុសគ្នា និងប្រែប្រួលទៅតាមស្ថានការណ៍ ឬក៏បទពិសោធន៍នៃការស់នៅ ដែលតម្រូវឱ្យមានសិល្បៈនិយាយផ្ទាល់ខ្លួន និងរបៀបដោះស្រាយទៅតាមប្រភេទនៃបញ្ហាដែលបានជួបប្រទះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...