គន្លឹះ៥ចំណុចជួយលើកកម្ពស់សុខុមាលភាពការងារពង្រឹងគុណភាពជីវិត

និយាយពីសុខុមាលភាពការងារ ឬភាសាអង់គ្លេសថា Occupational well-being អាចជារឿងថ្មីមួយសម្រាប់ប្រជាជនប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែបើនិយាយថា ធ្វើការងារមួយដែលមនុស្សពេញចិត្ត ឬធ្វើការងារដែលខ្លួនស្រឡាញ់ទំនងជាប្រជាជនភាគច្រើន ងាយស្រួលយល់ន័យជាងពាក្យសុខុមាលភាពការងារ ។ កាលបើនិយាយពីសុខុមាលភាពការងារនេះ ប្រជាជននៅក្នុងប្រទេសអភិវឌ្ឍន៍តែងប្រាថ្នាចង់បាន ព្រមទាំងរកទ្រឹស្តីនិងគន្លឹះអនុវត្តការងាររបស់ខ្លួនឱ្យប្រសើរឡើងជាបន្តបន្ទាប់ ។ ខាងក្រោមនេះ ជាគោលការណ៍គន្លឹះទាំង៥ ដើម្បីលើកកម្ពស់សុខុមាលភាពការងារឱ្យកាន់តែប្រសើរ ដែលបានស្រាវជ្រាវដោយអ្នកជំនាញសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Cornell នៅសហរដ្ឋអាម៉េរិកអំពីសុខុមាលភាពជីវិត (well-being) ។

១. ចាប់យកជំនាញ ឬអាជីពដែលខ្លួនពេញចិត្ត ៖ ពេញចិត្តនឹងការងារជួយឱ្យមនុស្សមានទឹកចិត្តធ្វើការដោយគ្មានភាពនឿយហត់ ឬមិនងាយបោះបង់ការងារដោយងាយៗនោះឡើយ ។ ការចាប់យកជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនច្បាស់លាស់ជួយឱ្យមនុស្សមានភាពប៉ិនប្រសប់ក្នុងការងារ និងធ្វើការដោយជំនាញ (professional work) ។ អត្រានៃការផ្លាស់ប្តូរអាជីពការងារមានតិចតួចបំផុតសម្រាប់អ្នកមានជំនាញច្បាស់លាស់ ដោយសារអ្នកមានជំនាញអាចផ្លាស់ប្តូរទីកន្លែងធ្វើការបាន ប៉ុន្តែមិនងាយផ្លាស់ប្តូរជំនាញរបស់ខ្លួននោះទេ ។

ភាពច្បាស់លាស់លើគន្លងអាជីពតាមក្តីស្រមៃផ្ទាល់ខ្លួននេះ ជំរុញឱ្យប្រទេសសេដ្ឋកិច្ចជឿនលឿនពង្រឹងគោលនយោបាយអប់រំដោយលើកទឹកចិត្តឱ្យយុវជនចាប់យកជំនាញ (skills) និងឱ្យតម្លៃខ្ពស់ដល់អ្នកទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។

២. ការងារជួយឱ្យមនុស្សមានគោលដៅច្បាស់លាស់ ៖ មិនថាគោលដៅនោះស្ថិតនៅក្នុងរយៈពេលវែង ឬពេលខ្លីនោះទេ ប្រសិនបើមនុស្សមានគោលដៅការងារច្បាស់លាស់ ភាពហត់នឿយពីការងារនឹងមិនមានឥទ្ធិពលលើដំណើរជីវិតឡើយ ។ សុខុមាលភាពការងារចេញពីគោលដៅការងារនេះ ជំរុញឱ្យមនុស្សមានចំណង់ការងារកាន់តែខ្លាំង ព្រមទាំងអភិវឌ្ឍន៍ការងារឱ្យកាន់តែប្រសើរជាប្រចាំ ។ មនុស្សមានប្រសិទ្ធភាពការងារ រមែងកើតពីរបៀបធ្វើការវិជ្ជមាន ។

៣. មើលឃើញឱកាសអភិវឌ្ឍន៍សមត្ថភាពជាបន្តបន្ទាប់ ៖ នៅពេលមនុស្សពេញចិត្តនឹងការងារ នោះមនុស្សនឹងអភិវឌ្ឍន៍ការងារឱ្យកាន់តែប្រសើរជានិច្ច ។ ការចែករំលែកចំណេះដឹងដល់ក្រុមការងារជាវិធីសាស្ត្រដ៏ល្អមួយ ជួយឱ្យមនុស្សមានកម្លាំងចិត្តតាមរយៈការទទួលស្គាល់សមត្ថភាពការងារ ។ ទន្ទឹមគ្នានេះ ការទទួលយកចំណេះដឹងថ្មីៗពីក្រុមការងារ ក៏ជាគន្លឹះអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនដ៏ប្រសើរ ។ ក្រៅពីឱកាសអភិវឌ្ឍន៍សមត្ថភាពនៅក្នុងស្ថាប័ន ការអភិវឌ្ឍសមត្ថភាពតាមរយៈការបណ្តុះបណ្តាលជំនាញ ឬការបណ្តុះបណ្តាលនៅខាងក្រៅ ក៏ជួយឱ្យមនុស្សមានអារម្មណ៍កក់ក្តៅ និងផ្តោតអារម្មណ៍ខ្ពស់លើការងារផងដែរ។

៤. បរិស្ថានការងារប្រកបដោយសុវត្ថិភាព ៖ បច្ចុប្បន្នបរិស្ថានកន្លែងធ្វើការកំពុងជះឥទ្ធិពលខ្លាំងដល់ប្រសិទ្ធភាពការងារ ។ គ្មាននរណាម្នាក់ប្រាថ្នាចង់ធ្វើការងារក្នុងបរិយាកាសស្មុគស្មាញនោះទេ ដូច្នេះហើយទីតាំងការងារទំនើបតែងមានលំហទូលាយ មានរុក្ខជាតិតាំងលម្អ មានកន្លែងសម្រាក និងមានកន្លែងទទួលទានអាហារប្រកបដោយផាសុកភាព ។ សុវត្ថិភាពការងាររាប់បញ្ចូលទាំងសុវត្ថិភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ។

៥. ភ្ជាប់បណ្តាញការងារទូលំទូលាយ ៖ តាមរយៈកេរ្តិ៍ឈ្មោះដែលសាងសមិទ្ធផលនៅក្នុងស្ថាប័នការងារ នោះនឹងផ្តល់ឱកាសកាន់តែទូលាយឱ្យមនុស្សពេញចិត្តនឹងការងារកាន់តែខ្លាំង ។ ជាក់ស្តែងនៅក្នុងស្ថាប័នការងារ បុគ្គលិកតែងបង្ហាញវត្តមានខ្លួនទៅកាន់ស្ថាប័នដទៃតាមរយៈតួនាទី ឬការងារនៅស្ថាប័នរបស់ខ្លួន ។ គេអាចស្គាល់ច្បាស់ពីសមត្ថភាពមនុស្សម្នាក់ចេញពីក្រុមហ៊ុនមួយ លឿនរហ័សជាងស្គាល់បុគ្គល ហើយបុគ្គលធ្វើការងារកាន់តែមានគុណភាព ចំណង់ទាក់ទងជាមួយមនុស្ស ក្រុមការងារ និងមិត្តភក្តិនឹងមានកាន់តែច្រើន ។ ពេលនោះមនុស្សស្គាល់បណ្តាញរបស់ខ្លួនកាន់តែច្បាស់ ឱ្យតម្លៃខ្ពស់ដល់ការងាររបស់ខ្លួន ព្រមទាំងមានមោទនភាពចំពោះក្រុមការងារ និងកន្លែងធ្វើការរបស់ខ្លួន ។

គួរបញ្ជាក់ដែរថា សុខុមាលភាពការងារ (Occupational well-being) កើតឡើងដោយសារការប្រើប្រាស់ចំណេះដឹង ជំនាញ សមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួន គួបផ្សំនឹងឱកាសផ្សេងៗ ។ សុខុមាលភាពការងារជះឥទ្ធិពលដល់ទំនាក់ទំនងមិត្តភក្តិ និងក្រុមគ្រួសារ ហើយទំនាក់ទំនងនេះមានឥទ្ធិពលដល់សេដ្ឋកិច្ចគ្រួសារផងដែរ ។ ការបង្កើនសុខុមាលភាពការងារជាចំណែកមួយនៃការបង្កើនគុណភាពសុខុមាលភាពជីវិត (well-being) ដែលមនុស្សម្នាក់ៗអាចកសាងបានតាមរយៈសកម្មភាពវិជ្ជមានប្រចាំថ្ងៃ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...