ហាងកាហ្វេ

បច្ចុប្បន្ន ហាងកាហ្វេ ជាទីតាំងអំណោយផលដល់ ការសិក្សា របស់យុវជន

ភ្នំពេញ៖ នៅរាជធានីភ្នំពេញហាងកាហ្វេទំនើបៗមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ ដើមឡើយអ្នកចូលហាងកាហ្វេទំនើបមានប្រជាប្រិយភាពសម្រាប់តែជនបរទេស ឬអ្នករកស៊ីតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នហាងកាហ្វេទំនើបមួយចំនួនជាទីកន្លែងទាក់ទាញចិត្តយុវជន រាប់ទាំងសិស្ស-និស្សិតកំពុងសិក្សាជាដើម។ យុវជន ដែលមានលទ្ធភាពចូលហាងកាហ្វេទំនើប បានចាត់ទុកហាងកាហ្វេជាកន្លែងសិក្សា ជួបពិភាក្សាកិច្ចការងារ ខ្លះទៀតក៏ចាត់ទុកជាទីកន្លែងបន្ធូរបន្ថយភាពតានតឹងពីការងារផងក៏មាន។ ហាងកាហ្វេទំនើបមានច្រើន ហើយជម្រើសក៏មានច្រើនសម្រាប់យុវជនដែរ។

ហាងកាហ្វេ
រូបភាពតំណាង Brewhouse Coffee

តើយុវជនចូលហាងកាហ្វេទំនើបធ្វើអ្វីខ្លះ? កញ្ញា គង់ សុមណីជាតិ ជានិស្សិតផ្នែកសិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស (IFL) យល់ឃើញថា បរិយាកាសនៅហាងកាហ្វេបង្កភាពងាយស្រួលដល់ការពិភាក្សាកិច្ចការសាលា។លើសពីនេះ សុមណីជាតិ បានបន្ថែមថា ទីតាំងហាងកាហ្វេជួយឱ្យនិស្សិតមានពេលវេលាគ្រប់គ្រាន់ក្នុងការពិភាក្សាគ្នា និងងាយស្រួលធ្វើដំណើរទៅរក។

សុមណីជាតិ បានបន្តថា ជាទូទៅរូបគេនិងមិត្តភក្តិតែងចូលហាងកាហ្វេយ៉ាងហោចណាស់ 3-4 ដងក្នុងមួយសប្តាហ៍។

“ពីមុនខ្ញុំទៅញឹក ទើបតែពេល Covid-19 នេះទេ ដែលខ្ញុំនិងមិត្តភក្តិអត់សូវទៅហាងកាហ្វេ។ ពួកខ្ញុំអត់ដឹងទៅណាពេលជួបគ្នានៅទីសាធារណៈ អ៊ីចឹងមានតែហាងហ្វេ”

ហាងកាហ្វេ
កាហ្វេសារមន្ទីរជាតិ – The Museum Cafe (រូបភាពតំណាង)។

សម្រាប់យុវជន អ៉ិត សេរីវឌ្ឍនៈ ជានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា និងកំពុងស្វែងរកអាហារូបករណ៍សិក្សាបន្តនៅក្រៅប្រទេស ក៏យល់ឃើញថា ហាងកាហ្វេជាទីតាំងបន្ធូរបន្ថយបរិយាកាសតានតឹងក្នុងចិត្ត និងជំរុញប្រសិទ្ធភាពការគិតឱ្យកាន់តែប្រសើរ។

“ខ្ញុំចាត់ទុកហាងកាហ្វេជាទីតាំងដែលធ្វើឱ្យអារម្មណ៍ខ្ញុំស្រស់ស្រាយ ហើយផ្ដោតទៅលើកិច្ចការបានល្អ។ ខ្ញុំជ្រើសរើសតែហាងកាហ្វេណាដែលស្ងប់ស្ងាត់ មិនរំខានអារម្មណ៍ ហើយនៅពេលសរសេរឯកសារស្នើសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ខ្ញុំធ្វើបានល្អកន្លងទៅ។ ខ្ញុំមិនមែនជាអ្នកញៀនកាហ្វេទេ នៅថ្ងៃអាទិត្យចុងសប្តាហ៍ទើបខ្ញុំទៅហាងកាហ្វេម្ដងប៉ុណ្ណោះ… ហើយខ្ញុំទៅហាងកាហ្វេ ក៏មិនមែនបង្ហាញភាពឡូយឆាយហ៊ឺហាអ្វីដែរ តែខ្ញុំមានគោលដៅច្បាស់លាស់”

សេរីវឌ្ឍនៈ បានបញ្ជាក់

សេរីវឌ្ឍនៈ បានបញ្ជាក់ពីគោលជំហររបស់ខ្លួនមុននឹងសម្រេចចិត្តចូលហាងកាហ្វេ។

ហាងកាហ្វេ
សិស្សានុសិស្សសិក្សានៅហាងហ្វេ (រូបតំណាង)

មិនមែនតែនិស្សិតនោះទេ ដែលយល់ថា ហាងកាហ្វេទំនើបជាទីតាំងសម្រាប់ការសិក្សានិងធ្វើការងារ។ កញ្ញា ចេន សុជាតា បច្ចុប្បន្នជាអ្នកសារព័ត៌មាន ក៏យល់ឃើញដែរថា ហាងកាហ្វេទំនើបជាទីដែលផ្តល់បរិយាកាសស្និទ្ធស្នាលនៅពេលជួបនិងពិភាក្សាការងារជាមួយនរណាម្នាក់។ កញ្ញាបានចាត់ទុកហាងកាហ្វេ ប្រៀបដូចជាការិយាល័យធ្វើការ ហើយពេលខ្លះចំណាយពេលធ្វើការងារនៅហាងកាហ្វេទៀតផង។

“អាចថាខ្ញុំចូលចិត្តហាងកាហ្វេក៏ថាបាន ឬអាចថាខ្ញុំញៀន កាហ្វេក៏បាន ប៉ុន្តែពេលដែលខ្ញុំចូលហាងកាហ្វេខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយ។ មិនត្រឹមតែញ៉ាំកាហ្វេទេពេលខ្លះយើងអាចញ៉ាំអ្វីផ្សេងក្រៅពីកាហ្វេ ពិភាក្សាការងារក៏បាន ណាត់ជួបភ្ញៀវសម្ភាសន៍ក៏បាន… និយាយទៅវាដូចជាកន្លែងធ្វើការដែរអញ្ចឹង”

កញ្ញា ចេន សុជាតា

ចេន សុជាតា បានបន្តទៀតថា នៅហាងកាហ្វេមានអ៊ីនធឺណិតគ្រប់គ្រាន់សម្រាប់ស្វែងរកឯកសារ និងធ្វើកិច្ចការផ្សេងៗ។

ស្របនឹងការលើកឡើងនេះ ជាការកត់សម្គាល់នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានយុវជនជាសិស្ស-និស្សិតជាច្រើននិយមចូលហាងកាហ្វេ។ អ្នកខ្លះបានចាត់ទុកខាងកាហ្វេជាទីតាំងសម្រាប់ការកម្សាន្តរបស់ខ្លួន ឯខ្លះទៀតចាត់ទុកហាងកាហ្វេជាទីតាំងជួយសម្រួលដល់ប្រសិទ្ធភាពការងារនិងការសិក្សា។ សម្រាប់ការចំណាយប្រាក់និងពេលវេលានៅហាងកាហ្វេ ដើម្បីបំពេញតម្រូវការខាងលើ ក៏យុវជនកម្ពុជា ពិសេសសិស្ស-និស្សិតមិនគួរមើលរំលងដែរ។

ហាងកាហ្វេ
សិស្សានុសិស្សសិក្សានៅហាងហ្វេ (រូបតំណាង)

និយាយក្នុងនាមអ្នកចូលហាងកាហ្វេញឹកញាប់ផង និងមានបទពិសោធន៍ជាអ្នកគ្រប់គ្រងហាងកាហ្វេឬស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជាផង កញ្ញា ម៉ៅ សុគន្ធា ក៏បានលើកឡើងដែរថា កញ្ញាចូលចិត្តចំណាយពេលសិក្សានិងធ្វើកិច្ចការនៅតាមហាងកាហ្វេ។

កញ្ញា ម៉ៅ សុគន្ធា ៖

“ការពិតចូលហាងកាហ្វេយើងត្រូវចំណាយលុយច្រើន មិនមែនសម្រាប់ផឹកតែកាហ្វេមួយកែវនោះទេ ព្រោះយើងត្រូវអង្គុយរយៈពេលយូរ ដូច្នេះចំណាយក៏ច្រើនដែរ។ អញ្ចឹងហើយសំណួរសម្រាប់ខ្លួនឯង ថាតើខ្ញុំអាចចំណេញអ្វីខ្លះពេលដែលចូលទៅអង្គុយនៅក្នុងហាងកាហ្វេ ថែមទាំងចាយលុយទៀត។ សម្រាប់ខ្ញុំទាញយកប្រយោជន៍បានច្រើន…។

“ខ្ញុំអាចនិយាយបានថា ជោគជ័យក្នុងការសិក្សាកន្លងទៅ ក៏ដោយសារតែខ្ញុំចូលហាងកាហ្វេដែរ”។

– កញ្ញា ម៉ៅ សុគន្ធា

និយាយផងកាយវិការលើដៃពន្យល់ផង កញ្ញា ម៉ៅ សុគន្ធា បានឱ្យ AMS ដឹងបន្តថា ការជ្រើសរើសប្រភេទហាងកាហ្វេដែលសមស្របតាមចំណង់ចំណូលចិត្ត មានសម្ភារៈនិងបរិយាកាសអំណោយដល់ការសិក្សានិងការងារ ទើបទទួលផលចំណេញពីហាងកាហ្វេពិតប្រាកដ។កញ្ញា សុគន្ធា បានបញ្ជាក់យ៉ាងខ្លីថា ហាងកាហ្វេគួរជាទីកន្លែងផ្ដល់ប្រយោជន៍ដល់យុវជន។

“អាជីវកម្មហាងកាហ្វេមិនត្រូវគិតតែពីរឿងប្រាក់ចំណេញនោះទេ តែក៏ត្រូវផ្ដល់ប្រយោជន៍អ្វីមួយដល់យុវជនដែរ”

គួរបញ្ជាក់ថា សព្វថ្ងៃអាជីវកម្មហាងកាហ្វេហាក់មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ ហាងកាហ្វេទំនើបនីមួយៗមានលក្ខណៈពិសេសដោយឡែកពីគ្នា ដែលរចនាឡើងតម្រូវដល់អតិថិជនជាក្រុមគោលដៅ។ ចំណែក
ទីកន្លែងដែលផ្ដល់បរិយាកាសល្អប្រសើរ ក៏មិនប្រាកដថាមានតែហាងកាហ្វេទំនើបៗដែរ អាស្រ័យលើការថ្លឹងថ្លែង និងលទ្ធភាពផ្ទាល់ខ្លួនម្នាក់ៗតែប៉ុណ្ណោះ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សម្ដេច​តេជោ ​ហ៊ុន ​សែន ​បង្ហាញ​ជំនឿ​ថា​ ​បាក់ឌុប​ឆ្នាំ​នេះ​ ស្ត្រី​អាច​ជាប់​ច្រើន​ជាង​បុរស​

​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា ​បាន​បង្ហាញ​ជំនឿ​ថា​ ​បេក្ខ​នារី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប​ឆ្នាំ​២០២៦​ ​អាច​មាន​ចំនួន​ជាប់​ច្រើន​ជាង​បេក្ខជន​ប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

យុវជន​កម្ពុជា​ ​៧​រូប ​តំណាង​ជាតិ​ ​ចូលរួម​ ​World​ ​Youth​ ​Festival​ ​2026​ ​នៅ​រុស្ស៊ី ​ផ្តោត​លើ​ជំនាញ​បច្ចេកវិទ្យា​ ​និង​រ៉ូបូត​

​យុវជន​កម្ពុជា​ ​៧​រូប ​នឹង​តំណាង​ឱ្យ​កម្ពុជា​ចូលរួម​កម្មវិធី​ ​World​ ​Youth​ ​Festival​ ​2026​ ​ដែល​ជា​ព្រឹត្តិការណ៍​យុវជន​អន្តរជាតិ​មួយ​ ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១​ ​ដល់​ថ្ងៃទី​១៧​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

រកឃើញ​យុវជន​ ​៣​រូប​ ​និង​៣​ក្រុម​ ​ឈ្នះ​ពី​ការ​ប្រកួតប្រជែង​សន្តិសុខ​សាយ​ប័រ​

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​បាន​រកឃើញ​យុវជន​ ​៣​រូប​ ​និង​៣​ក្រុម​ ​ជាប់​ជ័យលាភី​ក្នុង​ការ​ប្រកួតប្រជែង​សន្តិសុខ​សាយ​ប័រ ​គឺ​កម្មវិធី​ប្រកួតប្រជែង​ផលិត​វីដេអូ​អប់រំ​ខ្លី​ៗ​ស្តីពី​សន្តិសុខ​សាយ​ប័រ​សម្រាប់​ឆ្នាំ​២០២៦​ ​និង​ការ​ប្រកួត​សាយ​ប័រ​អារីណា ​២០២៦​។​
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បេក្ខជន​បាក់ឌុប​ត្រៀមខ្លួន​ជ្រើសរើស​ជំនាញ​សិក្សា​បន្ត ​ខណៈ​អ្នកឃ្លាំមើល​សង្គម​ស្នើ​ឱ្យ​ជ្រើសរើស​តាម​ឧបនិស្ស័យ​ និង​សមត្ថភាព​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​គ្រោង​នឹង​ប្រកាស​លទ្ធផល​ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​សម័យ​ប្រឡង​ ​១០​ ​សីហា ​២០២៦​ ​នៅ​ថ្ងៃទី​២​ ​ខែកញ្ញា​ ​ខាងមុខ​, ​កំឡុង​រង់ចាំ​លទ្ធផល​នេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវបង្ហាញថា ការមាក់ងាយ បៀតបៀន (Bullying) ភាគច្រើនកើតឡើងនៅសាលារៀន, អ្នកជំនាញទាមទារ​ឱ្យ​មានការ​ចូលរួមទប់ស្កាត់

​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​សកល​មួយ​របស់​ ​stopbullying​.​gov​ ​គេ​បាន​រកឃើញ​ថា​ ​សកម្មភាព​ហិង្សា ​សម្លុត​ ​គំរាម ​ការ​មាក់ងាយ ​ការ​បៀតបៀន ​ឬ​ហៅ​ថា​ ​Bullying​ ​ភាគ​ច្រើន​កើតមាន​នៅ​សាលារៀន​…
ព្រឹត្តិការណ៍, អប់រំកុមារតូច

ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ​ការ​ឱ្យ​កូន​ ​”​គេង​ឆ្អែត​” ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់ទឹកចិត្ត​

ការ​ភ្ញាក់​ពី​ព្រលឹម​រៀងរាល់​ថ្ងៃចន្ទ ​ដល់​ថ្ងៃសុក្រ ​ឬ​ដល់​ថ្ងៃសៅរ៍​ ​ដើម្បី​ប្រញាប់ប្រញាល់​ទៅ​សាលា ​គឺជា​ទម្លាប់​រស់​នៅ​ទូទៅ​របស់​សិស្សានុសិស្ស ​និង​យុវវ័យ​នៅ​ប្រទេស​យើង​។​ បរិបទ​នៃ​ការ​សិក្សា​ដ៏​មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

មាន​ពិការ​ភាព​ដៃ​ទាំង​ពីរ​ តែ​មិន​បាត់បង់​ក្តីសង្ឃឹម​ ​៖ ​រឿងរ៉ាវតស៊ូ​របស់​យុវជន​ ​ទ្រី ​វិចិត្រ​ ក្លាយជា​គ្រូបង្រៀន​នៅ​វត្ត​មុនីសាគរ​

​«​មាន​ពិការ​ភាព​ដៃ​ទាំង​ពីរ​ មិន​មែន​ពិការ​ចំណេះដឹង​ និង​ឆន្ទៈ​នោះ​ទេ​»​, ​នេះ​ជា​ស្មារតី​ដែល​យុវជន​ ​ទ្រី ​វិចិត្រ ​អាយុ​២៦​ឆ្នាំ​ មកពី​ស្រុក​កង​មាស ​ខេត្ត​កំពង់ចាម​ ​កំពុង​បង្ហាញ​តាមរយៈ​ការ​តស៊ូ​ក្នុង​ជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួង​អប់រំ​ចាប់ផ្តើម​ធ្វើ​កំណែ​ប្រឡង​បាក់ឌុប​ ក្រោម​ការ​ឃ្លាំមើល​ពី​ ​ACU​

​នៅ​ថ្ងៃទី​១៣​ ​ខែសីហា ​ឆ្នាំ​២០២៦​នេះ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ចាប់ផ្តើម​ដំណើរការ​កំណែ ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​សម័យ​ប្រឡង​ ​១០​ ​សីហា ​២០២៦…
ជំនាញ, ព្រឹត្តិការណ៍

ជំនាញ​យុទ្ធសាស្ត្រ​ទាំង​ ​៦​ ​ដែល​នឹង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​បំផុត​ក្នុង​រង្វង់​ ​៥​ ​ទៅ​ ​១០​ឆ្នាំ​ខាងមុខ​

​ការ​ប្រែប្រួល​នៃ​បរិបទ​សកល​ភាវូបនីយកម្ម​ ​និង​ការ​ផ្លាស់ប្តូរ​ឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​បៃតង​ និង​ឌីជីថល​ ​កំពុង​ធ្វើឱ្យ​រចនាសម្ព័ន្ធ​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មាន​ការ​ផ្លាស់ប្តូរ​។ ​ការ​ផ្លាស់ប្តូរ​នេះ​ ​បាន​និង​កំពុង​រំកិល​ចេញ​ពី​ឧស្សាហកម្ម​ផលិតកម្ម​ធុន​ស្រាល​បែប​ប្រពៃណី​…

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon