ភ្នំពេញ – ជំងឺបាយប៉ូឡា គឺជាជំងឺផ្លូវចិត្តម៉្យាងដែលមានរោគសញ្ញាពីរឆ្លាស់គ្នា គឺរោគសញ្ញានៃអារម្មណ៍ធ្លាក់ទឹកចិត្ត (depressed mood) និង អារម្មណ៍សប្បាយជ្រុល (elevated mood or មេនៀ mania)។ នៅក្នុងដំណាក់កាល សប្បាយជ្រុល ឬមេនៀ អ្នកជំងឺនឹងបង្ហាញអកប្បកិរិយា ឬមានអារម្មណ៍ថាក្នុងខ្លួនមានថាមពលខុសធម្មតា សប្បាយខ្លាំង ឬឆាប់ខឹង។ នេះគឺជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ TPO ។
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នកដែលមានជំងឺនេះ តែងមានគំនិតទូលំទូលាយ សំដីខ្លាំងៗ និង និយាយញាប់ៗ ធ្វើឱ្យយើងពិបាកនឹងឃាត់គាត់កុំឱ្យនិយាយណាស់! គាត់ក៏តាំងខ្លួនជាអ្នកពូកែ ចូលចិត្តអួតអាងថាខ្លួនជាមនុស្សខ្ពង់ខ្ពស់ មានមិត្តភក្តិសុទ្ធតែជាឥស្សរជនធំៗជាដើម។

ក្នុងនោះ អ្នកមានជំងឺនេះចូលចិត្តតែងខ្លួន ស្លៀកសំលៀកបំពាក់ ឆើតឆាយច្រើនពណ៌ ពាក់គ្រឿងអលង្កាច្រើនរយីងរយោង ចាយលុយខ្ជះខ្ជាយ ហើយបើគ្មានលុយខ្លួនឯងក៏ទៅខ្ចីគេចាយ ឬទិញរបស់គេជឿដែរ។
លោកបន្ថែមថា អ្នកជំងឺមិនត្រូវការគេងទេ ព្រោះគិតថាខ្លួនមានការងារសំខាន់ៗណាស់ដែលត្រូវធ្វើ ដោយធ្វើការងារច្រើនមុខក្នុងពេលតែមួយ ម្តងធ្វើនេះ ម្តងធ្វើនោះមិនចេះចប់ តែមិនបានលទ្ធផលអ្វីឡើយ។ អ្នកមានជំងឺអាចញ៉ាំច្រើន ហើយការរួមដំណេកក៏កើនឡើងខ្លាំងដែរ។

– លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា
“សកម្មភាពរបស់អ្នកជំងឺមានការរំខានយ៉ាងខ្លាំងដល់ការរស់នៅ ក្រុមគ្រួសារ និងទំនាក់ទំនងរបស់គាត់ជាមួយអ្នកដ៍ទៃ។ បន្ថែមពីនេះ វាអាចនាំឪ្យមានគ្រោះថ្នាក់ផ្សេងៗដូចជា គ្រោះថ្នាក់ដល់ការងារ គ្រោះថ្នាក់ចរាចរណ៍ ឬឆ្លងមេរោគអេដស៍ជាដើម”
អ្នកជំនាញផ្លូវចិត្តរូបនេះបន្ថែម ក្រោយពីការព្យាបាល ឬជួនកាលមិនទាំងបានព្យាបាល ដំណាក់កាលមេនៀបានថយចុះមកធម្មតា តែដំណាក់កាលធ្លាក់ទឹកចិត្តក៏កើតមានវិញម្តង។ ក្នុងដំណាក់កាលនេះ អ្នកជំងឺមានអារម្មណ៍ក្រៀមក្រំ មានអារម្មណ៍អវិជ្ជមានចំពោះអ្វីៗដែលកើតមាន មិនមានអារម្មណ៍សប្បាយ មិនចង់តែងខ្លួន មិនមានចំណាប់អារម្មណ៍លើអ្វីៗ ដោយយល់ថា ខ្លួនឯងគ្មានតម្លៃ អស់សង្ឃឹមក្នុងជីវិត រហូតដល់ឈានទៅរកការសម្លាប់ខ្លួនទៀតផង។ សភាពរបស់អ្នកជំងឺនាពេលនោះ គឺផ្ទុយទាំងស្រុងពីដំណាក់កាលមេនៀ។
បើតាមលោកវេជ្ជបណ្ឌិត ប្រសិនបើមិនមានការព្យាបាលជាប់លាប់ទេ អ្នកជំងឺនឹងនៅបន្តមានរោគសញ្ញាឆ្លាស់គ្នារវាង មេនៀ និង ធ្លាក់ទឹកចិត្តជារៀងរហូត ហើយជាទូទៅដំណាក់កាលនីមួយៗមានរយៈពេលពីរាប់អាទិត្យ ទៅរាប់ខែ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ពន្យល់ថា មូលហេតុដែលនាំឱ្យកើតជំងឺនេះគឺមិនអាចយល់ច្បាស់ទេ ប៉ុន្តែកត្តាបរិយាកាសដូចជាប្រវត្តិត្រូវបានគេរំលោភ បំពានកាលពីកុមារ និងការរស់នៅក្នុងបរិយាកាសស្រ្តេសច្រើន អាចជាកត្តាដែលនាំឱ្យកើតជំងឺនេះ។ កត្តាដំណរពូជក៏ត្រូវបានគេសង្ស័យថាជាមូលហេតុនៃជំងឺនេះដែរ។ ជួនកាលជំងឺបាយប៉ូឡាមានលាយឡំជាមួយជំងឺផ្លូវចិត្តផ្សេងៗទៀតដែរ ដូចជា ជំងឺថប់បារម្មណ៍ ជំងឹចិត្តវិកល ជាដើម។
ដោយឡែកសម្រាប់ការព្យាបាលជំងឺបាយប៉ូឡា គឺត្រូវព្យាបាលដោយថ្នាំ និង ការព្យាបាលតាមបែបចិត្តសាស្រ្ត។ បើតាមលោកវេជ្ជបណ្ឌិត ការព្យាបាលដោយថ្នាំគឺត្រូវប្រើថ្នាំពពួកធ្វើឱ្យមានលំនឹងផ្នែកអារម្មណ៍ (mood stabilizer) និងថ្នាំបំបាត់រោគសញ្ញាចិត្តវិកល (Anti-psychotic)។ ក្រោយពីរោគសញ្ញាបានថយចុះមក អ្នកជំងឺត្រូវបន្តរប្រើប្រាស់ថ្នាំក្នុងកំរិតទាបជាប់ជាប្រចាំដើម្បីការពារកុំឱ្យលាប់ឡើងវិញ។ អ្នកជំងឺ និង ក្រុមគ្រួសារគួរ ត្រូវបានបង្រៀនឱ្យតាមដានពីរោគសញ្ញាដំបូងនៃការលាប់ឡើងវិញ ដើម្បីឱ្យអ្នកជំងឺអាចទទួលបានការព្យាបាលទាន់ពេលវេលា៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran ឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2026
សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សានៅប្រទេសសិង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2024
ឱកាសអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសចិន ពីកម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់អាហារូបករណ៍ដល់យុវជនចំនួន១៥០នាក់ សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/03/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសរូម៉ានី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2026
ក្រសួងការបរទេសរូម៉ានី នឹងចាប់ផ្តើមបើកការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំងនិស្សិតកម្ពុជាផង ដើម្បីទៅសិក្សានៅប្រទេសរ៉ូម៉ានី។

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2025
កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































