ភ្នំពេញ ៖ កម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញប៊ីប (BEEP) ផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ អាចសិក្សាដោយខ្លួនឯងតាមប្រព័ន្ធអ៊ីនធឺណិត និងទទួលបានវិញ្ញាបនបត្រសមមូល អាចបន្តចូលរៀននៅគ្រឹះស្ថានអប់រំ ស្ថាប័នបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ឬវិទ្យាល័យចំណេះទូទៅ។
តាមរយៈសេចក្ដីប្រកាសអន្តរក្រសួងកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ បានឱ្យដឹងថា អត្រាយុវជនបោះបង់ការសិក្សាខ្ពស់នៅថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ដែលនាំឱ្យអត្រាបញ្ចប់ការសិក្សាត្រឹម ៤៥% នៅកម្រិតមធ្យមសិក្សាបឋមភូមិ។ កម្មវិធីសិក្សាប៊ីប ជាគំនិតផ្តួចផ្តើមរួមគ្នារវាងក្រសួងអប់រំ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហកាជាមួយអង្គការយូណេស្កូ ដើម្បីពង្រីកមូលដ្ឋានចំណេះដឹងទូទៅសម្រាប់យុវជនដែលបោះបង់ការសិក្សា និងចូលរួមដោះស្រាយបញ្ហាបោះបង់ការសិក្សា។
លោក លៀវ គឹមឡាយ មន្រ្តីកម្មវិធីផ្នែកអប់រំរបស់អង្គការយូណេស្កូ មានប្រសាសន៍ថា កម្មវីធីសិក្សាប៊ីបមានរយៈពេលបីខែ ហើយនៅពេលបញ្ចប់ការសិក្សាសិស្សនឹងទទួលបានវិញ្ញាបនបត្រដែលមានតម្លៃស្មើសញ្ញាបត្រថ្នាក់ទី៩។
លោក លៀវ គឹមឡាយ ៖
“ក្រោយបញ្ជប់ការសិក្សាកម្មវិធីប៊ីប សិស្សមានឱកាសចុះឈ្មោះរៀនបន្ថែមនៅវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់ក្រសួងការងារ និងរៀនជំនាញនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការសិក្សាធ្វើតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ”
កញ្ញា វ៉ា សុជាតា ជាសិស្សដែលទើបបញ្ចប់ការសិក្សាកម្មវីធីប៊ីប កាលពីខែកុម្ភៈឆ្នាំ២០២០ និងកំពុងបន្តរៀនជំនាញធ្វើនំ បាននិយាយថា ចំណេះដឹងដែលទទួលបានពីការសិក្សានៅពេលនេះ ជួយឱ្យកញ្ញាមានលទ្ធភាពចាប់ជំនាញច្បាស់លាស់មួយដើម្បីលើកស្ទួយជីវភាពខ្លួនឯងទៅថ្ងៃមុខ។
យុវជនដែលមានចំណងចុះឈ្មោះសិក្សាកម្មវិធីប៊ីប អាចចុះបានតាមតំណរភ្ជាប់ https://goo.gl/L2w6H5 ឬសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០១២ ៤៧២ ០៧២, ០១០ ៣៩៤ ៤០៧។ មុខវិជ្ជាសិក្សាសំខាន់ៗក្នុងកម្មវិធីសិក្សា រួមមាន គណិតវិទ្យា ភាសាខ្មែរ ជំនាញមូលដ្ឋានការងារ យេនឌ័រ រូបវិទ្យា គីមីវិទ្យា សហគ្រិនភាព មគ្គុទេ្ទសក៏ទេសចរណ៍ និងមុខវិជ្ជាកុំព្យូទ័រ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃពុធ (២៤ មិថុនា) នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រកាសថា
ពាក់ព័ន្ធនឹងការបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ខណៈបញ្ញាសិប្បនិម្មិត (Artificial intelligence-AI) កំពុងក្លាយជាផ្នែកសំខាន់នៃជីវិត និងការងារនៅទូទាំងពិភពលោក អ្នកជំនាញកម្ពុជា បានអះអាងថា AI មិនមែនជាហានិភ័យសម្រាប់ការអប់រំនោះទេ ប៉ុន្តែអាចក្លាយជាឧបករណ៍…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញដល់សិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះទាំងអស់ សូមបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព..
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ «គ្មានស្ត្រី ឬក្មេងស្រីណាម្នាក់គួរត្រូវរស់នៅក្នុងភាពភ័យខ្លាចពីអំពើហិង្សា ខណៈពេលកំពុងស្វែងរកទីជ្រកកោនពីវិបត្តិ ឬគ្រោះមហន្តរាយនោះឡើយ»។ ដោយឈរលើគោលការណ៍នេះ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និង…
ចំណេះជីវិត , ព្រឹត្តិការណ៍ ការឈានជើងចូលក្នុងជីវិតជានិស្សិតសាកលវិទ្យាល័យ មិនមែនត្រឹមតែជាការផ្លាស់ប្តូរទីកន្លែងសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាជាការសាកល្បងដ៏ធំមួយលើសមត្ថភាពគ្រប់គ្រងពេលវេលា និងការរៀបចំទុកដាក់ជីវិតផ្ទាល់ខ្លួន…
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យអាហារូបករណ៍សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅលើការ…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ កម្ពុជា និងចិន បានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាយានយន្តថាមពលថ្មី (New Energy Vehicles – NEV) ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មជំនាញដែលកំពុងកើនឡើង…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ វឌ្ឍនភាពនៃកំណែទម្រង់អប់រំ បានផ្លាស់ប្ដូរទាំងវប្បធម៌សាលារៀន និងគុណភាពនៃប្រព័ន្ធអប់រំនៅកម្ពុជា…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ សហព័ន្ធសេវាអប់រំនៅកម្ពុជា (CFE) ដោយគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាគ្រោងរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ដើម្បីប្រមូលការគាំទ្រ និងធនធានសម្រាប់ជួយ…
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី