វិធី​សាមញ្ញ​ៗ​ ​៨​ ​ជួយ​ឱ្យ​សុខភាព​ខួរក្បាល​ល្អ​ ​ទោះ​វ័យ​ដើរ​ទៅ​មុខ​ក៏ដោយ​

​ធ្លាប់​អត់​? ​ដើរ​ចូល​បន្ទប់​ហើយ​ភ្លេច​ថា​ចង់​មក​យក​អី ​ឬ​កាន់​ទូរសព្ទ​នៅក្នុង​ដៃ​សោះ ​តែ​ដើរ​រក​ពេញ​ផ្ទះ​?​ ​កុំ​អាល​គិត​ថា​ខ្លួនឯង​ចាស់​វង្វេង​ឱ្យ​សោះ​! ​តាមពិត​ទៅ​ ​ខួរក្បាល​យើង​វា​តែងតែ​ប្រែប្រួល​ទៅ​តាម​អាយុ​ ​ប៉ុន្តែ​យើង​អាច​ “​Upgrade​” ​វា​ឱ្យ​នៅតែ​ខ្លាំង​ ​ឆ្លាត​ ​និង​រហ័សរហួន​បាន​ តាម​វិធី​ងាយ​ៗ​ ​ថែមទាំង​សប្បាយ​ៗ​ទៀត​ផង​។

​តោះ​!​ មក​មើល​តិច​និក​ថែរក្សា​ខួរក្បាល​ទាំង ​៨​ ​៖​

​១. ​គ្រប់គ្រង​កម្រិត​កូឡេស្តេរ៉ុល ​និង​សម្ពាធ​ឈាម​

​ជាតិ​ខ្លាញ់​ ​(​Cholesterol​) ​និង​សម្ពាធ​ឈាម​ខ្ពស់​ ​មិន​មែន​កើតមាន​តែ​លើ​មនុស្ស​ចាស់​នោះ​ទេ​ ​យុវវ័យ​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ​ ព្រោះ​វា​ជាដើមហេតុ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សរសៃ​ឈាម​ខួរក្បាល​។ ​បើ​ចង់ឱ្យ​ខួរក្បាល​ដើរ​ស្រួល​ ត្រូវ​ញ៉ាំ​អាហារ​ល្អ​ៗ​ ហាត់ប្រាណ​ ​និង​តាមដាន​សុខភាព​ខ្លួនឯង​ឱ្យ​បាន​ទៀងទាត់​។​

​២. ​និយាយ​ថា​ ​”​ទេ​”​ ​ចំពោះ​បារី ​និង​គ្រឿងស្រវឹង​

​ការ​ជក់​បារី​ ​និង​ការ​ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ​ ​គឺជា​អ្នក​បំផ្លាញ​កោសិកា​ខួរក្បាល​លំដាប់ថ្នាក់​ទី​១​។ ​ការ​សិក្សា​បង្ហាញ​ថា​ ​គ្រឿងស្រវឹង​ធ្វើឱ្យ​ខួរក្បាល​ឡើង​ជាតិ​ដែក​ខ្លាំង​ពេក ​ដែល​ជា​ហេតុ​ធ្វើឱ្យ​ការ​គិត​របស់​យើង​គាំង​ ​និង​ចុះខ្សោយ​ទៅ​ៗ​។ ​ចង់ឱ្យ​ខួរក្បាល​គិត​រហ័ស​ ត្រូវ​កាត់បន្ថយ​របស់​ទាំងនេះ​។​

​៣. ​ធ្វើ​ចលនា​រាងកាយ​ ​ឱ្យ​ទៀងទាត់​

​ការ​ហាត់ប្រាណ​ រត់​ ​ឬ​លេង​កីឡា​ ​មិន​ត្រឹមតែ​បាន​រាង​ស្អាត​ទេ ​តែ​វា​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល​បាន​ល្អ​។ ​ការ​សិក្សា​បង្ហាញ​ថា​ ​ការ​ធ្វើ​ចលនា​រាងកាយ​អាច​ជួយ​បង្កើន​ទំហំ​ខួរក្បាល​ ​និង​កាត់បន្ថយ​រោគ​វង្វេង​នៅពេល​ចាស់​ទៅ​បាន​ដល់​ទៅ​ ​១​ ​ភាគ ​៣​ ​ឯណោះ​។​

​៤.​ ​ជ្រើសរើស​របប​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ ​(​MIND​ ​Diet​)
​
​ចង់ឱ្យ​ការ​ចងចាំ​ល្អ​ ត្រូវ​ជ្រើសរើស​របប​អាហារ​ដែល​ខួរក្បាល​ត្រូវការ​។ ​អ្នកជំនាញ​ណែនាំ​ឱ្យ​អនុវត្ត​តាម​របប​អាហារ​បែប​ ​MIND​ ​Diet​ ​ដែល​ផ្តោត​លើ​អាហារ​ជំនួយ​ខួរក្បាល​ទាំង​ ​៩​ ក្រុម​ ​រួមមាន​៖​ ​បន្លែ​បៃតង​ បន្លែ​ទូទៅ​ ​គ្រាប់​ធញ្ញជាតិ​ ​ផ្លែ​ប៊ឺរី ​(​Berries​) ​សណ្តែក​ ​គ្រាប់​ធញ្ញជាតិ​ពេញ​រូបរាង​ ​(​Whole​ ​Grains​) ​ត្រី​ ​សាច់​បក្សី ​និង​ប្រេង​អូលីវ​។ ​ទន្ទឹមនឹង​នេះ​ ត្រូវ​កម្រិត​ការ​ញ៉ាំ​សាច់​ក្រហម​ ប៊ឺរ ​ឈី​ស ​នំ​ផ្អែម​ៗ ​និង​អាហារ​បំពង ​ឬ​ ​Fast​ ​Food​។​

​៥.​ ​កុំ​ឱ្យ​ខួរក្បាល​ទំនេរ ​(​Challenge​ ​ខ្លួនឯង​ជាមួយ​រឿង​ថ្មី​ៗ​)
​
​កុំ​បណ្តោយ​ឱ្យ​ខួរក្បាល​ដេក​លក់​! ​ព្យាយាម​រៀន​ជំនាញ​ថ្មី​ៗ​ ​ដូចជា​ ​រៀន​ភាសា​បរទេស​ រៀន​កូដ ​(​Coding​) ​រៀន​លេង​ហ្គីតា ​ឬ​ស្វែងយល់​ពី​ធម្មជាតិ​។ ​សកម្មភាព​ទាំងនេះ​ជួយ​បង្កើត​ ​”​ទុន​បម្រុង​” ​ធ្វើឱ្យ​ខួរក្បាល​កាន់តែ​រឹងមាំ​ និង​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​។​

​៦. ​ចេញ​ទៅ​ក្រៅ​ជួប​មិត្តភក្តិ ​(​បង្កើន​ ​Connection​)

​ការ​លាក់​ខ្លួន​ដាច់ដោយឡែក​ពី​គេ​ឯង​ ​(​Social​ ​Isolation​) ​អាច​ធ្វើឱ្យ​ខួរក្បាល​ស្រពោន​ ​និង​បង្កើន​ហានិភ័យ​ជំងឺ​វង្វេង​ដល់​ទៅ​ជិត​ ​៣០​%​។ ​ការ​ចេញ​ទៅ​ក្រៅ​ជួប​មិត្តភក្តិ ​និយាយ​គ្នា​លេង​ ​ឬ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ ​ជួយ​ឱ្យ​ខួរក្បាល​ទទួលបាន​ប្រភព​ថាមពល​វិជ្ជមាន​ ​ឬ​ស្រស់ថ្លា​។​

​៧. ​លេង​ហ្គេម​ហ្វឹកហាត់​ខួរក្បាល​ (​Brain​ ​Games​)

​ការ​លេង​ហ្គេម​ដោះស្រាយ​ចំណោទ​ ល្បែង​ផ្គុំ​រូប ​ឬ​ល្បែង​ចងចាំ​ផ្សេង​ៗ​ ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​ហ្វឹកហាត់​សមត្ថភាព​ខួរក្បាល​ ល្បឿន​ ​និង​ការ​ដោះស្រាយ​បញ្ហា​។ ​លើស​ពី​នេះ​ ​ការ​លេង​ហ្គេម​ជា​ក្រុម​ជាមួយ​ក្រុមគ្រួសារ​ ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​ទំនាក់ទំនង​សង្គម​ដ៏​រីករាយ​ផងដែរ​។​

​៨. ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​

​ការ​គេង​មិន​បាន​គ្រប់គ្រាន់ ​(​តិច​ជាង​ ​៥​ ​ទៅ​ ​៦​ ​ម៉ោង​ក្នុង​មួយ​យប់​) ​ត្រូវបាន​ផ្សារភ្ជាប់​យ៉ាង​ខ្លាំង​ទៅនឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​វង្វេង​រហូតដល់ទៅ​ ​២​ ​ដង​។ ​នៅ​ពេល​ដែល​យើង​គេង​លក់​ ​ខួរក្បាល​នឹង​ធ្វើ​ការ​ “​លាង​សម្អាត​” ​សារធាតុ​ ​Beta​-​Amyloid​ ​ដែល​ជា​កាកសំណល់​បង្កឱ្យ​កើត​ជំងឺ​វង្វេងវង្វាន់​ចេញ​ពី​ប្រព័ន្ធ​ខួរក្បាល​៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2026

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...