៥ចំណុចរក្សាទំនាក់ទំនងល្អរវាងបុគ្គលិកនៃក្រុមមនុស្សជំនាន់ X និងមនុស្សជំនាន់ Y នៅកន្លែងការងារ

ភ្នំពេញ – មនុស្សជំនាន់ X ឬ Gen-X (អាយុ​ចន្លោះ ៣៩-៥០ឆ្នាំ) គឺជាក្រុមមនុស្សច្នៃប្រឌិដ្ឋ បុគ្គលនិយម និងមានភាពជឿជាក់លើខ្លួនឯង។ ចំណែក មនុស្សជំនាន់ Y ឬ Gen-Y (អាយុចន្លោះ ២៥-៣៨ឆ្នាំ) គឺជាក្រុមមនុស្សសហស្សវត្សរ៍ ដែលច្រើនមានទំនុកចិត្ត សហការគ្នា និងផ្តោតលើលទ្ធផលពោរពេញដោយគំនិត និងការច្នៃប្រឌិដ្ឋ និងចូលចិត្តធ្វើការជាក្រុមដើម្បីសម្រេចបាននូវគោលបំណងរបស់ពួកគេ។ ប្រសិនបើអ្នកកំពុងរកឃើញថា ខ្លួនអ្នកមានជម្លោះអំពីរបៀបបង្កើតទំនាក់ទំនងការងាររវាងជំនាន់ទាំងពីរនេះ ខាងក្រោម ជាវិធីសាស្រ្តមួយចំនួនជួយរក្សាទំនាក់ទំនងល្អរវាងបុគ្គលិកជំនាន់ X និងជំនាន់ Y ។

១. ទំនាក់ទំនងសមរម្យ ៖ នៅពេលនិយាយទៅកាន់ មនុស្សជំនាន់ X ឬ Gen-X ត្រូវប្រាកដថាទំនាក់ទំនងក្រៅផ្លូវការ និងមានប្រសិទ្ធភាព។ ទន្ទឹមគ្នានេះ មនុស្សជំនាន់ X ឬ Gen-X ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ស្មោះ​ត្រង់ និង​ឯករាជ្យ ប៉ុន្តែ​ជា​ទូទៅ​មិន​ចូល​ចិត្ត​ឱ្យអ្នកគ្រប់គ្រងមកឈរមើលគេកំពុងបំពេញការងារពីក្រោយខ្នងនោះទេ។ សម្រាប់មនុស្សជំនាន់ Y ឬ Gen-Y វិញ គឺច្រើនចូលចិត្តមតិកែលម្អជាប្រព័ន្ធ និងការពង្រឹងជាវិជ្ជមានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

២. បង្កើតកម្មវិធី៖ ថ្វីត្បិតតែជំនាន់ទាំងពីរនេះ ធំឡើងជាមួយនឹងឧបករណ៍បច្ចេកវិទ្យាក៏ដោយ ក៏នៅតែអាចបង្កើតកម្មវិធីសម្រាប់មនុស្សទាំងពីរជំនាន់ដើម្បីធ្វើការជាមួយគ្នា និងចែករំលែកចំណេះដឹងរបស់ពួកគេ។ ក្រុមទាំងពីរនេះឱ្យតម្លៃលើការណែនាំ និងការបណ្តុះបណ្តាលច្រើនជាងការចែករំលែក ប៉ុន្តែពួកគេទាំងពីរអាចរៀនអ្វីមួយពីគ្នាទៅវិញទៅមក។ វាអាស្រ័យលើអ្នកគ្រប់គ្រងក្នុងការស្វែងរកកម្មវិធី ឬព្រឹត្តិការណ៍ដែលមានប្រយោជន៍ និងសហការគ្នាដើម្បីពង្រឹងទំនាក់ទំនង។

៣. បង្កើតក្រុម៖ ការបង្កើតក្រុមជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្កើតភាពជាដៃគូ គឺបង្កើតក្រុមគ្រប់វ័យ គ្រប់ភេទ និងចម្រុះវប្បធម៌។ តាមរយៈការធ្វើការរួមគ្នា និងពឹងផ្អែកលើគ្នាទៅវិញទៅមកសម្រាប់ជំនាញរបស់ពួកគេ បុគ្គលិករបស់អ្នកនឹងរៀនឱ្យតម្លៃ និងជឿជាក់លើមិត្តរួមក្រុមរបស់ពួកគេដោយមិនគិតពីជំនាន់របស់ពួកគេ។

៤. ការបណ្តុះបណ្តាលក្នុងភាពចម្រុះ ៖ ក្រុមហ៊ុនភាគច្រើនផ្តល់ការបណ្តុះបណ្តាលបុគ្គលិករបស់ពួកគេតិចតួចលើភាពចម្រុះ និងបញ្ហាស្រដៀងគ្នាផ្សេងទៀត។ នេះមិនគួរឱ្យភ្ញាក់ផ្អើលទេដែលក្រុមហ៊ុនទាំងនេះត្រូវដោះស្រាយបញ្ហាអន្តរជំនាន់នៅថ្ងៃក្រោយ។ ម៉្យាងវិញទៀត វគ្គបណ្តុះបណ្តាលផ្តល់ឱ្យបុគ្គលិកនូវឱកាសស្គាល់ពីចក្ខុវិស័យវែងឆ្ងាយ ហើយអ្នកគ្រប់គ្រងមានឱកាសដើម្បីបញ្ឈប់ជម្លោះរបស់បុគ្គលិកមុនពេលកើតឡើង។

៥. មានភាពបត់បែន៖ ដើម្បីបង្កើនសក្តានុពលរបស់បុគ្គលិក អ្នកមិនអាចផ្តោតលើរចនាបទគ្រប់គ្រងតែមួយបានទេ។ ដូច្នេះ ត្រូវអនុវត្តរចនាសម្ព័ន្ធដែលអាចបត់បែនបាន ដើម្បីសម្របបុគ្គលិកគ្រប់គ្នា។ ម៉្យាងវិញទៀត រឿងចុងក្រោយដែលអ្នកត្រូវធ្វើ គឺបំបែកក្រុមមនុស្ស។ បើ​អនុវត្ត​ដោយ​គិត​ពិចារណា អ្នក​ពិត​ជា​អាច​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​សប្បាយ​ចិត្ត។ ដូច្នេះ ចាប់ផ្តើមដោយបង្កើតការសន្ទនា និងរក្សាទំនាក់ទំនងដោយបើកចំហ ព្រោះ Gen X និង Gen Y គឺមានការគិត ឬចង់ទទួលស្គាល់ស្រដៀងគ្នា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...