ភ្នំពេញ – មនុស្សភាគច្រើនធ្លាប់តែឮថា បណ្ណាល័យ ឬក្លឹបអានសៀវភៅ មាននៅតាមសាលារៀនដែលជាកន្លែងអានសៀវភៅល្អបំផុតសម្រាប់សិស្សានុសិស្ស ចុះកន្លែងធ្វើការវិញ តើចាំបាច់ត្រូវមានបណ្ណាល័យ ឬក្លឹបអានសៀវភៅដែរឬទេ? ប្រាកដណាស់ ប្រសិនជាប្រទេសមួយចង់ជំរុញការអាន គឺមិនអាចធ្វើបានតែនៅក្នុងសាលានោះឡើយ ដូច្នេះនៅតាមក្រុមហ៊ុន ឬកន្លែងធ្វើការនានាក៏មិនគួររំលងការបង្កើតបណ្ណាល័យ ឬក្លឹបអានសៀវភៅដើម្បីជំរុញការអានដល់បុគ្គលិកផងដែរ។
លោក ឡាំ ឡាយ អ្នកនិពន្ធ និងជាស្ថាបនិកអំណានយុវជន មានប្រសាសន៍ថា ប្រសិនបើក្រុមហ៊ុន ឬស្ថាប័នការងារ បង្កើតបណ្ណាល័យ ឬក្លឹបអានសៀវភៅស្អាតល្អសម្រាប់បុគ្គលិក នោះនឹងផ្ដល់ផលចំណេញដល់ក្រុមហ៊ុន ព្រោះបុគ្គលិកដែលអានសៀវភៅបានច្រើនពួកគាត់មានគំនិតទូលាយ ចេះដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវៃ ចំណែកបុគ្គលិកមិនអានសៀវភៅ នៅពេលមានបញ្ហាកើតឡើងគាត់មិនចេះដោះស្រាយបញ្ហាដោយខ្លួនឯងទេ។
លោក ឡាំ ឡាយ
“ក្រុមហ៊ុន ស្ថាប័នការងារ ឬអង្គការផ្សេងៗត្រូវតែជំរុញការអាន ដោយបង្កើតជាបណ្ណាល័យ ឬក្លឹបអានសៀវភៅ ដើម្បីបណ្ដុះវប្បធម៌នៃការអានដល់បុគ្គលិកឱ្យមានទម្លាប់អាន ហើយទោះជាគ្មានច្បាប់កំណត់ក៏បុគ្គលិកនៅតែមានទម្លាប់អានដដែល”

លោក ប៊ួយ សុធន ជាទីប្រឹក្សាជាន់ខ្ពស់ នៃគ្រឹះស្ថានបោះពុម្ពផ្សាយ My Bookshop Cambodia ក៏បានលើកឡើងដែរថា ដើម្បីអាចឱ្យស្ថាប័ន ឬក្រុមហ៊ុនមួយ ចាប់ផ្ដើមបណ្ដុះទម្លាប់អានរបស់បុគ្គលិក លុះត្រាតែអ្នកដឹកនាំស្ថាប័នធ្វើជាគំរូ ដើរតួនាទីជាអ្នកអានពិតប្រាកដ។ លើសពីនេះ អ្នកដឹកនាំស្ថាប័នដែលស្រឡាញ់ការអាន និងចង់លើកកម្ពស់ការអាន អាចផ្ដើមចេញពីការបោះពុម្ពសៀវភៅផ្ទាល់ខ្លួន និងធ្វើជាអ្នកឈានមុខគេក្នុងការអានសៀវភៅ។
លោក ប៊ួយ សុធន
“អ្នកដឹកនាំក្រុមហ៊ុន ឬស្ថាប័ន គឺជាជនគំរូដំបូងគេក្នុងការជំរុញបុគ្គលិកឱ្យអានសៀវភៅ ព្រោះប្រសិនបើអ្នកដឹកនាំមិនអានសៀវភៅ មិនផ្ដល់ជាគំរូល្អក្នុងការអានសៀវភៅឱ្យបុគ្គលិកមើលឃើញ នោះបុគ្គលិកក៏មិនមានចំណូលចិត្តអានសៀវភៅឡើយ”

ជុំវិញបទពិសោធន៍ជំរុញការអានរយៈពេល៧ឆ្នាំ លោក ឡាំ ឡាយ បានបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកដឹកនាំក្រុមហ៊ុន ឬស្ថាប័នការងារ ជាអ្នកស្រឡាញ់ការអាន និងចង់ជំរុញការអានដល់បុគ្គលិក គឺក្នុងនាមជាអ្នកដឹកនាំ ឬជាប្រធានផ្នែកត្រូវតែបង្ហាញផ្លូវ ប្រាប់ពីបទពិសោធន៍ និងចំណេះដឹងបានមកពីការអានជាដើម។
លោក ឡាំ ឡាយ
“នៅពេលរំលឹកអំពីការអានដល់បុគ្គលិកដដែលៗ នោះនឹងធ្វើឱ្យគាត់ចាប់ផ្ដើមទទួលស្គាល់ពាក្យនេះ ហើយពួកគាត់គិតថា អ្នកដឹកនាំជាអ្នកអាន ធ្វើឱ្យគាត់ឆ្ងល់រឿងអាន? ដូច្នេះគាត់នឹងប្រឹងស្រាយចម្ងល់ ហើយសាកល្បងអានដែរ”
យ៉ាងណាក៏ដោយ បើតាមលោក ឡាំ ឡាយ ដើម្បីជំរុញដល់បុគ្គលិកក្នុងការអានសៀវភៅ អ្នកដឹកនាំក្រុមហ៊ុន ឬស្ថាប័ន គួរមានការដូរលើកទឹកចិត្តដល់បុគ្គលិកតាមរយៈការជូនជាសៀវភៅ និងបង្កើតបរិយាកាសកន្លែងអានសៀវភៅឱ្យមានផាសុខភាព ក្នុងនោះបើតាមការសិក្សាស្រាវជ្រាវខ្លះគេបានរកឃើញថា មានកូនរុក្ខជាតិបៃតងជុំវិញ នឹងជួយឱ្យបុគ្គលិកកាន់តែមានចំណង់ចំណូលចិត្តអានសៀវភៅ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ IUHW ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2026
សាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នាំទី១ និងឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2026
ឱកាសសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សាលើជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ក្រសួងអប់រំប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឡាវ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2023
ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2025
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































