តើអ្វីទៅ​ជាជំនាន់ X, ជំនាន់ Y, ជំនាន់សហសវត្សរ៍ និងជំនាន់ Z?

ភ្នំពេញ –  មានមនុស្សមួយចំនួនបានដឹងអំពីជំនាន់មនុស្សនៅ​កន្លែង​ការងារ ដែល​ត្រូវ​បាន​គេ​ចាត់ជា​ជំនាន់ X, ជំនាន់ Y, ជំនាន់សហស្សវត្សរ៍ និងជំនាន់ Z ចំណែកមនុស្សមួយចំនួនទៀតក៏មិនទាន់ដឹងអំពីជំនាន់ X, ជំនាន់ Y និងជំនាន់ Z ឬមិនដឹងថា ខ្លួនកំពុងស្ថិតនៅក្នុងជំនាន់មួយណាមួយ​ក្នុងចំណោមជំនាន់ទាំង៤នោះទេ ។ បើតាមការចេញផ្សាយរបស់ zenefits.com បានបង្ហាញថា ជំនាន់ X, ជំនាន់ Y, ជំនាន់សហស្សវត្សរ៍ និងជំនាន់ Z ជាជំនាន់ឈានមុខគេនៅកន្លែងធ្វើការ។

តើអ្វីជាជំនាន់ X (Generation X) ?

ជំនាន់ X (Generation X)  គឺជាជំនាន់មុន Millennials ប៉ុន្តែកើតឡើងបន្ទាប់ពី Baby Boomers ។ ជំនាន់ X គឺជាក្រុមដែលកើតនៅចន្លោះដើមទសវត្សរ៍ឆ្នាំ 1960 ដល់ដើមទសវត្សរ៍ឆ្នាំ 1980 នេះបើតាមការសិក្សារបស់ Peoplehum។ ទន្ទឹមគ្នានេះ គុណតម្លៃនៅកន្លែងធ្វើការរបស់ក្រុមមនុស្សជំនាន់ X គឺជាមនុស្សច្នៃប្រឌិដ្ឋ បុគ្គលនិយម និងមានភាពជឿជាក់លើខ្លួនឯង ហើយវាយតម្លៃខ្ពស់ចំពោះភាពចម្រុះ មតិកែលម្អ ធនធាន ភាពច្នៃប្រឌិដ្ឋ បច្ចេកវិទ្យា ការអភិវឌ្ឍន៍ជំនាញ និងស្មារតីសហគ្រិននៅកន្លែងធ្វើការ ។ ជាពិសេស ដើម្បីចូលរួមល្អបំផុតជាមួយក្រុមមនុស្សជំនាន់ X ដែលមានធនធាន និងច្នៃប្រឌិតនៅកន្លែងធ្វើការ ដោយអាចផ្តល់ឱកាសបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ ការណែនាំបច្ចេកវិទ្យាថ្មីបន្ថែមទៀត។ លើសពីនេះ ជំរុញការច្នៃប្រឌិតរបស់ពួកគេ ហើយអនុញ្ញាតឱ្យពួកគេបង្កើតថ្មី និងផ្តល់ភាពបត់បែនក្នុងការបំពេញការងារ។

តើអ្វីជាជំនាន់ Y (Generation Y)?

បើតាមសៀវភៅសិក្សា នៃសហស្សវត្សរ៍ បានឱ្យនិយមន័យ ជំនាន់ Y គឺជាក្រុមមនុស្សដែលកើតក្រោយឆ្នាំ១៩៨១ មានន័យថា ចន្លោះឆ្នាំ ១៩៨១-១៩៩៤។ ក្រុមមនុស្សដែលកើតក្នុងជំនាន់ Y ត្រូវបានគេចាត់ទុកជាក្រុមមនុស្សសហស្សវត្សរ៍ ច្រើនមានទំនុកចិត្ត សហការគ្នា និងផ្តោតលើលទ្ធផល ពោរពេញដោយគំនិត និងការច្នៃប្រឌិត។ ជាពិសេស ក្រុមមនុស្សជំនាន់ Y តែងតែចូលចិត្តធ្វើការជាក្រុមដើម្បីសម្រេចបាននូវគោលបំណងរបស់ពួកគេ។

តើអ្វីទៅជាជំនាន់សហស្សវត្សរ៍ (Millennials)?

ជំនាន់សហស្សវត្សរ៍ សំដៅលើបុគ្គលដែលកើតនៅចន្លោះទសវត្សរ៍ឆ្នាំ១៩៨០ និងដើមឆ្នាំ ២០០០ ។ សហស្សវត្សរ៍ ត្រូវបានចាត់ទុកថាជាជំនាន់ដែលមានទំនាក់ទំនងច្រើនបំផុត។ មនុស្សជំនាន់សហស្សវត្សរ៍ ធំឡើងក្នុងយុគសម័យអ៊ីនធឺណិត ដែលមនុស្សមានទំនាក់ទំនងតាមរយៈអ៊ីមែល និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើសពីនេះ ក្រុមមនុស្សកើតក្នុងជំនាន់សហស្សវត្សរ៍ ជាមនុស្សមានភាពសកម្ម និងមានទំនុកចិត្តក្នុងការងារ ធ្វើការល្អជាមួយអ្នកដទៃ និងស្វែងរករចនាសម្ព័ន្ធ និងការដឹកនាំពីអ្នកជំនាន់មុន។

តើអ្វីជាជំនាន់ Z (Generation Z)?

ជំនាន់ Z  (Generation Z) គឺជាក្រុមជំនាន់ក្រោយសហស្សវត្សរ៍ ដែលកើតនៅចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០១០ ដូច្នេះនៅឆ្នាំ ២០២០ ចន្លោះអាយុ ជំនាន់ Z គឺប្រហែលចន្លោះពី ១០ ទៅ ២៣ឆ្នាំ នេះបើតាមការចេញផ្សាយរបស់ Peoplehum ។ ការស្រាវជ្រាវបង្ហាញថា ជំនាន់ Z  (Generation Z) គឺធំឡើងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ និងកុំព្យូទ័រដ៏ទំនើប ហើយនឹងមានភាពវៃឆ្លាត និងអ្នកជំនាញខាងអ៊ីនធឺណិតច្រើនជាងមនុស្សជំនាន់ Y ។ អ្នកស្រាវជ្រាវបានសង្កេតឃើញពី បំណងប្រាថ្នារបស់ក្រុមមនុស្ស ជំនាន់ Z  (Generation Z) គឺចង់បានការអប់រំ និងស្ថិរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន។ លើសពីនេះ តាមការស្រាវជ្រាវបឋមរកឃើញថា មនុស្សក្នុងជំនាន់នេះ ពួកគេប្រើប្រាស់សមត្ថភាពខ្លួនឯង ឧស្សាហ៍ព្យាយាម និងមានការអប់រំល្អ។ គួរជម្រាបជូនថា ជំនាន់មនុស្សដែលបានកំណត់មានទាំងអស់សរុបចំនួន ៥ជំនាន់ ដូចជា ជំនាន់ Baby Boomers (១៩៤៦-១៩៦៤) ជំនាន់ X (១៩៦៥-១៩៨០) ជំនាន់ Y (១៩៨១-១៩៩៤) ជំនាន់សហស្សវត្សរ៍ (១៩៨០-២០០០) និងជំនាន់ Z (១៩៩០-២០១០) ប៉ុន្តែតាមការសិក្សាមានតែជំនាន់ចំនួន៤ប៉ុណ្ណោះ ដែលជាក្រុមមនុស្សឈានមុខគេនៅកន្លែងធ្វើការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...