អត្ថប្រយោជន៍៥យ៉ាងរបស់កីឡាវាយសី

កីឡាវាយសីមិន​ត្រឹម​តែជា​ប្រភេទកីឡា​ដែលងាយស្រួលលេង ជួយបង្កើនសកម្មភាពសប្បាយៗក្នុងសហគមន៍ប៉ុណ្ណោះទេ តែកីឡាប្រភេទនេះ ក៏​បានផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​កាន់​រាងកាយផងដែរ។ គេហទំព័រ healthfitnessrevolution បានបង្ហាញ​ពីអត្ថប្រយោជន៍ ៥ចំណុច អំពីកីឡាវាយសី។

១. ពង្រឹងកាយសម្បទា ៖ កីឡាវាយសីមានចលនាដូចជា រត់តិចៗ ជើងទប់លំនឹង និងប្រើកម្លាំងដៃដើម្បីវាយគ្រាប់សីត្រឡប់ទៅវិញទៅមក ដែលសកម្មភាពទាំងនោះហើយ ជាកត្តានាំឱ្យដុតខ្លាញ់នៅលើរាងកាយ ហើយអាចសម្រកទម្ងន់បានខ្លះ។ លេងវាយសីត្រឹមតែមួយម៉ោងប៉ុណ្ណោះ អាចដុតកាឡូរីរហូតទៅដល់៤៥០ ដោយមិនដឹងខ្លួន ព្រោះវាជាសកម្មភាពដែលកម្សាន្តៗ។

២. អភិវឌ្ឍសមត្ថភាពដើម្បីទៅលេងកីឡាផ្សេងៗទៀត ៖ កីឡាវាយសីជាប្រភេទកីឡាដែលតម្រូវឱ្យអ្នកលេងមានភាពលឿនរហ័ស ទាំងរាងកាយ និងស្មារតី ដូច្នេះហើយត្រូវការយកចិត្តទុកដាក់ខ្ពស់ និងមានថាមពលគ្រប់ពេល ដែលជាហេតុនាំឱ្យរាងកាយ អាចអភិវឌ្ឍល្បឿន មានភាពបត់បែន និងផលិតភាព។ ក្រៅពីនោះវាបានជំរុញឱ្យមនុស្សមានភាពវៃឆ្លាត ដោយសារអ្នកលេង ត្រូវតែដឹងអំពីរបៀបបង្វែរដានគូប្រកួត និងកុំឱ្យដៃគូស្មានដឹងពីកម្លាំងដែលបញ្ជូនគ្រាប់សី នេះបើនិយាយក្នុងលក្ខខណ្ឌប្រកួត។ ជារួម មិនថាលេងដើម្បីប្រកួត ឬកម្សាន្ត កីឡាវាយសី នឹងជួយអភិវឌ្ឍភាពរហ័សរហួន និងពង្រឹងភាពឈ្លាសវៃ ហើយវាក៏ល្អសម្រាប់ពង្រឹងសាច់ដុំជើងផងដែរ។

៣. ពង្រឹងសុខភាពផ្លូវចិត្ត ៖ ដោយសារតែកីឡាវាយសី អាចជំរុញឱ្យសុខភាពផ្លូវកាយមានភាពរឹងមាំ ដូច្នេះវាក៏អាចធ្វើឱ្យយើងកាត់បន្ថយការបាក់ទឹកចិត្ត និងភាពតានតឹង។ លំហាត់ប្រាណ បានបង្កើនអរម៉ូនអង់ដូហ្វីន ដែលអាចធ្វើឱ្យអារម្មណ៍ល្អជាងមុន មួយវិញទៀតវាអាចធ្វើឱ្យការគេងមានភាពស្ងប់ជាងមុន។ កីឡាវាយសី ជំរុញឱ្យខួរក្បាលស្រស់ស្រាយល្អ ពីព្រោះវាជាសកម្មភាពមួយដែលលេងបានគ្រប់កន្លែងក្នុងសង្គម។

៤.ទំនាក់ទំនងក្នុងសង្គម ៖ ដើម្បីដំណើរការ កីឡាវាយសីបាន អ្នកប្រាកដជាត្រូវការដៃគូដើម្បីលេង ឬប្រកួតប្រជែង យ៉ាងហោចណាស់ក៏ម្នាក់ដែរ ។ យ៉ាងណាមិញ អ្នកក៏ត្រូវការក្រុមមកលេងដែរ ដើម្បីជំរុញទឹកចិត្តក្នុងការបន្តសកម្មភាព។ ការធ្វើទំនាក់ទនងតាមរយៈកីឡាវាយសី ជាវិធីមួយធ្វើឱ្យគ្រប់ភាគីមានអារម្មណ៍ល្អនឹងគ្នា ដែលវាតែងតែផ្តល់ផលវិជ្ជមានរៀងរាល់ពេលដែលសម្រាកពីការលេង ឬប្រកួត។ ទន្ទឹមគ្នានោះ អ្នកនឹងក្លាយជាផ្នែកមួយនៅក្នុងសហគមន៍ ហើយអ្នកក៏អាចចូលរួមលេងក្នុងរយៈពេលវែង ប្រសិនបើអ្នកពិតជាមានចំណូលចិត្តខ្លាំងទៅលើកីឡាប្រភេទនេះ។

៥. ល្អសម្រាប់សុខភាពគ្រប់ផ្នែក ៖ តាមរយៈការបញ្ចេញថាមពលរាល់គ្រប់ទម្រង់នៃរាងកាយ កីឡាវាយសីអាចកាត់បន្ថយ ឬក៏លុបបំបាត់ហានិភ័យបញ្ហាសុខភាពនានា ដូចជាសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម និងការលើសទម្ងន់ជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់