អូស្ត្រាលីខ្វះគ្រូបង្រៀន ត្រូវបង្ខំចិត្តជ្រើសរើសនិស្សិតមកជំនួសកន្លែងខ្វះខាត

ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងកង្វះខាតគ្រូបង្រៀនខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ដោយសាលារៀនសាធារណៈកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើនិស្សិតសាកលវិទ្យាល័យ មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបន្តសកម្មភាពសិក្សា។

ការស្ទង់មតិអន្តរជាតិមួយបានរកឃើញថា នាយកសាលាអូស្ត្រាលីចំនួន ៥៨ភាគរយ បានរាយការណ៍ពីបញ្ហាខ្វះគ្រូបង្រៀន ខណៈពេលដែលរដ្ឋដូចជា New South Wales, Victoria និង Western Australia បន្តផ្សព្វផ្សាយ និងជ្រើសរើសគ្រូបង្រៀនរាប់ពាន់កន្លែង។

ដើម្បីបន្តសកម្មភាពសិក្សានៅតាមបណ្ដាសាលា រដ្ឋាភិបាល បានបង្កើតលក្ខខណ្ឌអនុគ្រោះមួយចំនួន ដែលជាការអនុម័តពិសេសមួយ អនុញ្ញាតឱ្យនិស្សិត មិនទាន់មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ អាចចូលបង្រៀនបាន។

លោក Chris Smith អតីតនាយករងសាលា Queensland បានលើកឡើងថា «នៅក្នុងសាលារៀនរបស់ខ្ញុំ នេះគឺជាមធ្យោបាយតែមួយគត់ ដែលអាចជួយឱ្យយើង អាចបន្តដំណើរការសកម្មភាពបង្រៀនបាន។» នេះបើយោងតាមការចុះផ្សាយរបស់ ABC News ។

រដ្ឋ Queensland បានជ្រើសរើសគ្រូបង្រៀន ដែលមិនទាន់មានគុណវុឌ្ឍិចំនួន ១២៩៤ នាក់ កាលពីឆ្នាំមុន ខណៈពេលដែលរដ្ឋ Victoria បានជ្រើសរើសគ្រូចំនួន ១៣៤៧ នាក់​ ខណៈដែលសាលារៀនកំពុងព្យាយាមជ្រើសរើសគ្រូបង្រៀន ដើម្បីបំពេញតួនាទីដែលខ្វះខាត។

លោក Smith បន្ថែមថា សម្ពាធលើគ្រូបង្រៀន ដែលមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គឺធ្ងន់ធ្ងរណាស់។

ពួកគេ កាន់តែច្រើនឡើង ជានិស្សិតដែលកំពុងសិក្សានៅឆ្នាំទី២ ឬទី៣ ហើយអ្វី ដែលពួកគេត្រូវធ្វើគឺ សិក្សា បង្រៀន និងធ្វើការក្នុងពេលតែមួយ… ហើយនោះជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ពួកគេ ហើយសាលារៀនរបស់ពួកគេ កំពុងព្យាយាម គាំទ្រពួកគេ ប៉ុន្តែយ៉ាងណា នេះនៅតែជាបញ្ហាប្រឈមដដែល។

ផលវិបាកអាចមើលឃើញនៅក្នុងសាលារៀនដូចជា វិទ្យាល័យ Elizabeth Macarthur ក្នុងរដ្ឋ New South Wales ជាកន្លែងដែលលោកស្រី Kylie Hedger ជានាយកសាលា បានពិពណ៌នាអំពីស្ថានភាពអាក្រក់មុនពេលមានមូលនិធិគាំទ្របន្ថែម។

«កាលពីប៉ុន្មានឆ្នាំមុន វាពិបាកខ្លាំងណាស់ ហើយយើងមិនអាចធានាថា យើងអាចដាក់មនុស្សពេញវ័យនៅក្នុងថ្នាក់រៀនបានទេ» លោកស្រីបាននិយាយថា យើងត្រូវមានវិធានការខ្លាំងៗ រួមទាំងការបញ្ចូលថ្នាក់រៀនចូលគ្នា និងការរុះរើសជញ្ជាំង។

ប៉ុន្តែ ក្រោយមក សាលានេះ មានលទ្ធផលភាពផ្ដល់ទឹកប្រាក់ឧបត្ថម្ភ សម្រាប់បុគ្គលិក រហូតដល់ ២ម៉ឺនដុល្លារអូស្ត្រាលី។

កាសែត The Guardian រាយការណ៍ថា គ្រូបង្រៀនអូស្ត្រាលី ឥឡូវនេះធ្វើការជាមធ្យម ៤៦ម៉ោងកន្លះ ក្នុងមួយសប្ដាហ៍ ដែលតួលេខនេះ គឺខ្ពស់ជាងបទដ្ឋាន OECD យ៉ាងខ្លាំង។

អ្នកជំនាញផ្នែកអប់រំនិយាយថា ប្រព័ន្ធអប់រំឥឡូវនេះ កំពុងពឹងផ្អែកយ៉ាងខ្លាំងលើនិស្សិតបញ្ចប់ការសិក្សាគ្មានបទពិសោធន៍។ សាស្ត្រាចារ្យ Jo Lampert នៃសាកលវិទ្យាល័យ Monash បានប្រាប់ ABC News ថា ប្រទេសអូស្ត្រាលីកំពុងបញ្ជូនពួកគេទៅក្នុងស្ថានភាពស្មុគស្មាញខ្លាំង… ជាកន្លែងដែលមានបន្ទុកការងារខ្ពស់ សីលធម៌ទាប ហើយហានិភ័យនោះគឺយើងនឹងធ្វើឱ្យពួកគេមានបញ្ហាកម្លាំងយ៉ាងឆាប់រហ័ស ខណៈចំណាត់ការផ្លាស់ប្ដូរគ្រូបង្រៀន មិនត្រូវបានដោះស្រាយទាល់តែសោះ។

ការស្ទង់មតិជាតិមួយបានរកឃើញថា គ្រូបង្រៀនដែលទើបតែចេញបង្រៀនថ្មីៗចំនួន ៤៧ភាគរយ រំពឹងថា នឹងចាកចេញពីវិជ្ជាជីវៈនេះ ខណៈដែល ៤០ភាគរយទៀត មិនប្រាកដ។

រដ្ឋនានាបានយល់ព្រមលើផែនការសកម្មភាពជាតិ ដើម្បីលើកកម្ពស់សកម្មភាពបណ្ដុះបណ្ដាល និងការរក្សាធនធានគ្រូបង្រៀន ហើយការដាក់ពាក្យសុំសញ្ញាបត្របង្រៀនប្រចាំឆ្នាំបានកើនឡើង ប្រហែល ៧ភាគរយ ចាប់តាំងពីឆ្នាំ២០២២។

រដ្ឋ New South Wales រាយការណ៍ពីវឌ្ឍនភាពមួយចំនួន ដោយកន្លែងទំនេរនៅសាលារដ្ឋបានថយចុះចំនួន ៦១ភាគរយ ក្នុងរយៈពេល៣ឆ្នាំ។ ប៉ុន្តែសហជីពនិយាយថា សាលានៅតែត្រូវការមូនិធិបន្ថែម និងបុគ្គលិកបន្ថែមទៀត ដើម្បីកាត់បន្ថយសម្ពាធគ្រូបង្រៀនដែលមានស្រាប់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត