សៀវភៅ ៥ ប្រភេទ ដែលឪពុកម្ដាយអាចជ្រើសរើស ដើម្បីអានជាមួយកូន

ការចំណាយពេលអានសៀវភៅជាមួយកូនៗ មិនត្រឹមតែជាមធ្យោបាយមួយដើម្បីពង្រឹងទំនាក់ទំនងជាមួយកូនៗនោះទេ ប៉ុន្តែក៏ជាការបណ្ដុះកុមារឱ្យមានទម្លាប់ល្អៗ ដូចជា ពង្រឹងស្មារតីផ្ដោតអារម្មណ៍អំឡុងពេលអានសៀវភៅ បណ្ដុះចំណូលចិត្តកុមារឱ្យចង់សិក្សាអំពីសង្គម និងជំរុញឱ្យកុមារទំនុកចិត្តលើខ្លួនឯង នៅពេលបញ្ចេញមតិទៅលើរឿងអ្វីមួយ។ បច្ចុប្បន្ន មានសៀវភៅជាច្រើន ត្រូវបានបោះពុម្ពសម្រាប់កុមារ។ ដូច្នេះ តើម្ដាយឪពុកគួរជ្រើសរើសប្រធានបទអ្វី សម្រាប់អានជាមួយកូនៗ? ផ្អែកតាមការសិក្សារបស់ Kinderkloud បានបង្ហាញថា មានប្រធានបទសំខាន់ៗចំនួន ៥ ដែលអ្នកអាចជ្រើសរើស ដើម្បីអានជាមួយកូនៗ។

១. មិត្តភាព ៖ ប្រធានបទអំពីមិត្តភាព អាចជាប្រធានបទមួយ ដែលកុមារចូលចិត្តស្ដាប់ និងរីករាយក្នុងការជជែកជាមួយឪពុកម្ដាយ។ អ្នកអាចស្វែងរកឈ្មោះមិត្តភក្តិរបស់កូនៗអ្នកជាមុនសិន ដើម្បីងាយស្រួលជជែកជាមួយគេ និងធ្វើឱ្យកុមារកាន់តែរីករាយនៅពេលបានឮឈ្មោះមិត្តភក្តិរបស់ខ្លួន។ បន្ទាប់មក អ្នកអាចអាន ឬនិយាយពីប្រធានបទាក់ទងនឹងមិត្តភាពដូចជា របៀបចាប់ផ្ដើមមិត្តភាពជាមួយអ្នកដទៃ, រឿងដែលធ្វើឱ្យ​កុមាររីករាយក្នុងការបង្កើតមិត្តភាព ឬក៏ជម្លោះ ដើម្បីបណ្ដុះភាពចង់ដឹងចង់ឃើញរបស់កុមារ អំពីការង្កើត ឬរក្សាទំនាក់ទំនង។

២. ភាពក្លាហាន ៖ ការបង្រៀនកុមារឱ្យមានភាពក្លាហារមិនត្រឹមតែអាចបង្រៀនតាមរយៈការអប់រំ ឬឱ្យដំបូន្មានដោយផ្ទាល់ប៉ុណ្ណោះទេ អ្នកក៏អាចបង្រៀនពួកគេតាមរយៈការអានសៀវភៅរឿងនិទាន ឬសៀវភៅផ្សេងៗផងដែរ។ ដើម្បីបង្កើនភាពរីករាយ និងធ្វើឱ្យកូនកាន់តែចង់ស្ដាប់រឿងដែលអ្នកអាន អ្នកអាចប្រើឈ្មោះរបស់គេ ជាតួអង្គសំខាន់ ដែលមានភាពក្លាហាន និងហ៊ានការពារភាពត្រឹមត្រូវ ឬយុត្តិធម៌ជាដើម។ កុមារនឹងយល់ថា ភាពក្លាហានគឺជារឿងល្អ និងជាអ្វីដែលពួកគេត្រូវធ្វើ ព្រោះកុមាររៀន និងអនុវត្តសកម្មភាព តាមរយៈគម្រូ និងរឿងដែលពួកគេធ្លាប់ឮ។

៣. ទុក្ខព្រួយ និងភាពសោកសៅ ៖ ការអានសៀវភៅ អំពីទុក្ខព្រួយ ឬភាពសោកសៅ ជាមួយកុមារ ជាពិសេសនៅពេលពួកគេមានអាយុចាប់ពី ៥ ទៅ៨ឆ្នាំ អាចធ្វើឱ្យកុមារយល់ដឹងអំពីអារម្មណ៍ទាំងនេះ បានច្បាស់ និងដឹងពីវិធី ដើម្បីទប់ទល់ជាមួយអារម្មណ៍ទាំងនេះ។ លើសពីនេះ ការអានរឿង ដែលមានខ្លឹមសារ និងរូបភាពទាក់ទាញ អាចជួយឱ្យកុមារ មានការស្រមើស្រមៃកាន់តែស៊ីជម្រៅ អំពីអារម្មណ៍សោកសៅ ភាពខកចិត្ត ឬខឹង និងប្រភេទអារម្មណ៍ផ្សេងៗទៀត។

៤. ការកំណត់អត្តសញ្ញាណខ្លួនឯង ៖ ជាធម្មជាតិរបស់កុមារ ពួកគេតែងតែព្យាយាមស្វែងរកអត្តសញ្ញាណរបស់ខ្លួន ។ ដូច្នេះ ជាការល្អ ប្រសិនបើឪពុកម្ដាយ អាចអានរឿង ដែលទាក់ទាងទៅនឹងការកំណត់អត្តសញ្ញាណខ្លួន​ឯងសម្រាប់កូនៗ ដើម្បីឱ្យពួកគេ ងាយស្រួលស្វែងយល់ពីខ្លួនឯង និងដឹងពីរបៀបស្វែងរកខ្លួន​ឯង។ លើសពីនេះ នៅអំឡុងពេលអានសៀវភៅ អ្នកក៏អាចចោទជាសំណួរផ្សេងៗ ដែលពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណខ្លួន​ឯង ដើម្បី​ឱ្យកូនរបស់អ្នកឆ្លើយផងដែរ។ សំណួរទាំងនោះអាចជា តើកូនចូលចិត្តមនុស្សបែបណា? តើកូនចូលចិត្តពណ៌អ្វី? តើចូលចិត្តនិយាយអំពីរឿងនេះ ឬរឿងនោះដែរទេ? ។ល។

៥. គ្រួសារ ៖ ប្រធានបទអំពីគ្រួសារ អាចជាប្រធានបទមួយ ដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់កុមារ។ ការចំណាយពេល ជាមួយកូន ដើម្បីអានសៀវភៅអំពីប្រធានបទនេះ អាចធ្វើឱ្យពួកគេកាន់តែរីករាយ និងស្គាល់អំពីតម្លៃនៃគ្រួសារកាន់តែច្បាស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...