ក្រុមកុមារីមក​ពីខេត្តព្រៃវែង បង្កើតកម្មវិធីទូរស័ព្ទដៃ “រៀនអក្ខរក្រមភាសាខ្មែរ” ឈ្នះ​ជ័យលាភីសហគ្រិនវ័យក្មេង ក្នុង​កម្មវិធីតិចណូវេសិន

កុមារីអាយុ១២ឆ្នាំមួយក្រុម មក​ពីខេត្តព្រៃវែង ហៅឈ្មោះ​ក្រុមខ្លួនឯងថា Takor Girls បានបង្កើតអេបទូរស័ព្ទដៃ “រៀនអក្ខរក្រមភាសាខ្មែរ” ដើម្បី​ជួយកុមារ​ពីអាយុ១ឆ្នាំ ដល់៣ឆ្នាំឱ្យចេះអានអក្សរមុនពេលចូលរៀន បានជាប់ជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមសិក្សា ក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ “តិចណូវេសិន និងអនាគតទេពកោសល្យឌីជីថល ឆ្នាំ២០២៥”។

កុមារី រដ្ឋា សុខដាវីន ជាសិស្សថ្នាក់ទី៦ នៃបឋមសិក្សាតាកោ និងជាតំណាងក្រុមជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមសិក្សា បានប្រាប់ AMS Education ថា រូបគេ និងក្រុមចូលរួមប្រកួតក្នុងកម្មវិធីនេះ ក៏ព្រោះតែចូលចិត្តផ្នែកបច្ចេកវិទ្យាឌីជីថល ហើយចង់បញ្ចេញសមត្ថភាព និងភាពក្លាហានទៅឱ្យគណៈកម្មការ លោកគ្រូ អ្នកគ្រូ ក៏ដូចជាអាណព្យាបាល ក៏ដូចជាសិស្សានុសិស្សផ្សេង​ទៀតបានឃើញ។ ជាពិសេស ចង់ទទួលបានជ័យលាភីក្នុងការប្រកួតយកមុខមាត់ជូនសាលា។

ក្រុម Takor Girls

តំណាងក្រុម Takor Girls រូបនេះ បន្ថែមថា គម្រោងដែលក្រុមខ្លួនដាក់ប្រកួត គឺអេបទូរស័ព្ទដៃ “រៀនអក្ខរក្រមភាសាខ្មែរ” សម្រាប់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៣ ដោយ​ក្នុង​នោះ មានរៀនអំពីមូលដ្ឋានគ្រឹះភាសាខ្មែរមុនចូលរៀននៅសាលា។ សុខដាវីន បន្តថា អេបរៀនអក្ខរក្រមភាសាខ្មែរ មានលក្ខណៈពិសេសសម្រាប់កុមាររៀនភាសាខ្មែរដំបូង ដោយមានបង្ហាញទាំងព្យព្ជានៈ រូបភាព និងសំឡេង ដែលមានភាពងាយស្រួលក្នុងការរៀនភាសាខ្មែរ។

“កុមារដែលមិនទាន់បានចូលរៀននៅសាលាក៏អាចរៀនតាមអេបនេះបាន ហើយនៅពេលគ្រប់អាយុចុះឈ្មោះចូលរៀន កុមាររៀនឆាប់ចេះ ហើយគ្រូងាយស្រួលបង្រៀន”

កុមារី រដ្ឋា សុខដាវីន បន្ថែមទៀតថា នៅពេលក្រុមរបស់ខ្លួនបានជាប់ជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមសិក្សា គឺពិតជាមានអារម្មណ៍សប្បាយរីករាយ។ សុខដាវីន ក៏ចង់ឃើញកុមារតូចៗមានសមត្ថភាពក្លាហាន មានគំនិតបង្កើតកម្មវិធីអប់រំថ្មី។ ទន្ទឹមនេះ នាង​ក៏ចង់ឃើញសិស្សានុសិស្ស​ផ្សេងទៀត​ចូលរួមបញ្ចេញសមត្ថភាពក្នុងការប្រកួតនានា ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង និងផ្ដល់កិត្តិយសដល់គ្រួសារ​ និងសាលារៀន។

ជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមសិក្សា

លោក សុខ​ ជា ជាគ្រូបង្គោលឌីជីថល នៃសាលាបឋមសិក្សាតាកោ ខេត្តព្រៃវែង និងជាគ្រូដឹកនាំរបស់ក្រុម Takor Girls មានប្រសាសន៍ថា លោកពិតជាកោតសរសើរប្អូនៗបានខិតខំប្រឹងប្រែរយៈពល១២សប្ដាហ៍ក្នុងការប្រកួត ដោយ​លោក​មើលឃើញថា ពួកគេចង់ចេះ ចង់ដឹង ឧស្សាហ៍ព្យាយាម មានសាមគ្គីភាព មានសេចក្ដីក្លាហាន និងមានទេពកោសល្យ។ លោក សុខ​ ជា បន្តថា លោករីករាយនៅពេលឃើញពួកគាត់ខិតខំប្រឹងប្រែងហើយទទួលបានលទ្ធផលល្អ។

គ្រូបង្គោលឌីជីថលរូបនេះ បន្ថែមថា ការបំផុសឱ្យបង្កើតកម្មវិធីទូរស័ព្ទរៀនអក្ខរក្រមភាសាខ្មែរនេះ គឺដើម្បីឆ្លើយតប​ទៅនឹង​អ្វីដែលជាបញ្ហាសិស្សមិនចេះអានអក្សរ ហើយអាចដោះស្រាយបាននៅពេលក្មេងបានប្រើប្រាស់កម្មវិធីនេះ ដោយ​ពួកគេ​អាចស្គាល់អក្សរ អានតាម និងអាចទទួលបានចំណេះដឹងបណ្ដើរៗមុនចូលរៀននៅសាលា។

លោក សុខ​ ជា បញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃនេះ មាន៣ចំណុចសំខាន់ ទី១.រៀនព្យព្ជានៈ ទី២.រៀនស្រៈខ្មែរ និងទី៣ រៀនលេខខ្មែរ។ ក្នុងនោះ ការរៀនព្យញ្ជានៈ និងរៀនស្រៈខ្មែរ មានបង្កើតជារូបភាព សំឡេង និងឧទាហរណ៍។ ចំណែក ការរៀនលេខខ្មែរ មានបង្កើតជារូបភាព សំឡេង និងលំហាត់។ លើសពីនេះ អេបរៀនអក្ខរក្រមភាសាខ្មែរនេះ ក៏បានដាក់ឱ្យប្រើប្រាស់ជាសាធារណៈផងដែរ។

ជាមួយគ្នានេះ លោក សុខ​ ជា ក៏លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សត្រូវមានចិត្តចង់រៀន ចង់ចេះផ្នែកបច្ចេកវិទ្យា ព្រោះសម័យនេះ មិនថាជាសិស្សប្រុស ឬសិស្សស្រី គឺមានសមត្ថភាពស្មើគ្នាក្នុងការចាប់យកឱកាសដើម្បីបង្ហាញសមត្ថភាព ទទួលបានបទពិសោធន៍ ចូលរួមអភិវឌ្ឍខ្លួនឯង ជួយសង្គមជាតិ និងជួយវិស័យអប់រំឱ្យរីកចម្រើនទៅមុខដូចប្រទេសអភិវឌ្ឍដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *