ភ្នំពេញ៖ កំណាព្យនៅក្នុងសង្គមខ្មែរបានជួយអប់រំ បណ្ដុះសតិអារម្មណ៍ល្អៗដល់អ្នកអាន ឬអ្នកស្ដាប់តាមរយៈសំនួនវោហារ និងសិល្បៈតែងនិពន្ធ អប់រំកែប្រែឥរិយាបថឆ្គាំឆ្គងរបស់មនុស្សឱ្យចេះគិតពិចារណាឡើងវិញ ។ គោលបំណងរបស់អ្នកតែងកំណាព្យ គឺស្វែងរកភាពស្រស់ថ្លា ភាតរភាព សន្តិភាព សេរីភាព និងសុភមង្គល ជូនសង្គមជាតិ និងមនុស្សជាតិ ។

កន្លងទៅមហោស្រពអក្សរសិល្ប៍និងគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា បានបោះពុម្ពស្នាដៃចំនួនប្រាំមួយចំណងជើង និងបានបោះពុម្ពស្នាដៃរួមគ្នាចំណងជើង «ស្លាបប៉ាកកាខ្មែរ» ដើម្បីបង្កើតឱកាសបញ្ចេញគំនិតច្នៃប្រតិដ្ឋក្នុងការតែងនិពន្ធផង ។ ជុំវិញការងារតែងនិពន្ធកំណាព្យនិងបោះពុម្ពផ្សាយនេះ កញ្ញា វ៉ាន់ គឹមសល់ អ្នកសារព័ត៌មាននៃ AMS បានជួបសម្ភាសន៍អ្នកស្រី សូ ភីណា កវីនិងជាអ្នកនិពន្ធ អ្នកបកប្រែអក្សរសិល្ប៍ និងសហស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា មានខ្លឹមសារជាដូចខាងក្រោម ។
១. តើកត្តាអ្វីជំរុញអ្នកស្រីចាប់ចិត្តតែងកំណាព្យ និងបោះពុម្ភស្នាដៃ?
អ្នកស្រី សូ ភីណា ៖ ខ្ញុំគ្រាន់តែគិតថា ខ្ញុំចង់ចូលរួមចំណែកក្នុងនាមជាស្រ្តីម្នាក់ប៉ុណ្ណោះ ។ ប្រសិនបើខ្ញុំចាប់ផ្តើមសរសេរកំណាព្យ នោះនឹងនាំឱ្យស្រ្តីផ្សេងទៀតអាចចាប់អារម្មណ៍មកលើកំណាព្យបន្ថែមទៀត ។ ម៉្យាងទៀត កំណាព្យជាសិល្បៈវប្បធម៌មួយបែបដែលទាមទារឱ្យគិត ស្រាវជ្រាវ និងច្នៃប្រតិដ្ឋខ្ពស់ ដូចនេះខ្ញុំចង់ពន្យុះ និងបណ្តាលចិត្តខ្លួនឯងឱ្យសាកល្បង និងស្វែងរករបៀបសរសេរផ្សេងៗគ្នានៃកំណាព្យ។
២. តើអ្នកស្រីមានគោលបំណងពន្យុះគំនិតយុវជនដោយបង្ហាញអ្វីខ្លះតាមរយៈស្នាដៃកំណាព្យដែលចេញផ្សាយ?
អ្នកស្រី សូ ភីណា ៖ តាមរយៈកំណាព្យដែលខ្ញុំបានសរសេរ និងបង្ហោះតាមបណ្តាញសង្គម ខ្ញុំមានបំណងឱ្យអ្នកអានរបស់ខ្ញុំសំឡឹងមើលរឿងរ៉ាវ ឬស្ថានភាពអ្វីមួយពីជ្រុងណាមួយ ហើយគិតពិចារណាអំពីតួនាទីជាពលរដ្ឋម្នាក់ ។ ជាទូទៅ ខ្ញុំមិនប្រាប់អ្នកអានខ្ញុំថា នេះជាអ្វី ហើយពួកគេ ឬខ្ញុំគួរធ្វើអ្វីទេ តែជាការបណ្តាលឱ្យគិត និងវិភាគច្រើនជាង ។ ទាំងអស់នេះជាការយល់ឃើញផ្សេងៗគ្នា និងជារឿងដ៏គួររីករាយមួយ ។
៣. តើតាមរយៈកំណាព្យអាចចូលរួមចំណែកជួយដល់សង្គមអ្វីខ្លះ?
អ្នកស្រី សូ ភីណា ៖ កំណាព្យជាសម្បត្តិវប្បធម៌ពីជំនាន់មួយទៅជំនាន់មួយទៀត ដែលស្តែងឃើញអំពីតថភាពសង្គម វប្បធម៌ នយោបាយ ជីវភាពរស់នៅរបស់ប្រជាជន ។ មនុស្សជំនាន់ក្រោយអាចសិក្សាស្វែងយល់ពីសង្គមមុនតាមរយៈកំណាព្យ ។ ម៉្យាងទៀត កំណាព្យជួយបង្ហាញផ្លូវ ជួយដាស់តឿនក្រើនរំលឹក និងជួយយុវជនក្នុងការសម្រេចចិត្តនានា ។ លើសពីនេះ គេអាចប្រើប្រាស់កំណាព្យដើម្បីបញ្ចេញមតិលើបញ្ហាអ្វីមួយ ។
៤. តាមការយល់ឃើញរបស់អ្នកស្រី តើធ្វើយ៉ាងណាទើបយុវជនចាប់អារម្មណ៍និងឱ្យតម្លៃលើការតែងកំណាព្យ?
អ្នកស្រី សូ ភីណា ៖ ស្ថាប័នពាក់ព័ន្ធគួរបង្កើនថវិកា ការវិនិយោគ និងកម្មវិធី ដើម្បីលើកទឹកចិត្តដល់យុវជនចូលរួមសរសេរ បោះពុម្ព និងយល់ពីគុណតម្លៃនៃកំណាព្យ តាមរយៈការផ្តល់គម្រោងថវិកា ការប្រកួតប្រជែងស្នាដៃ ការជ្រើសរើសស្នាដៃ ដើម្បីចងក្រងបោះពុម្ព និងការបណ្តុះបណ្តាលកំណាព្យ ។ ទន្ទឹមនឹងនេះ អ្វីដែលសំខាន់ គឺការគោរពដល់សិទ្ធិបញ្ចេញមតិដោយសេរីរបស់យុវជន ដែលបានធានាក្នុងរដ្ឋធម្មនុញ្ញ ដើម្បីយុវជនបានបញ្ចេញមតិ និងការយល់ឃើញអំពីសង្គមជាតិ។
ខ្ញុំគិតថា នៅកម្ពុជាសកម្មភាពនានាទាក់ទងនឹងការតែងកំណាព្យនៅតែមានសភាពរស់រវើកនៅឡើយ ហើយគួរជាទីមោទនភាព ។ កំណាព្យត្រូវបានបង្រៀននៅតាមសាលារៀន សមាគមអ្នកនិពន្ធខ្មែរ និងនៅតាមបណ្តាសមាគមអក្សរសិល្ប៍ផ្សេងៗទៀត ។ កវីដែលមានបទពិសោធន៍តែងតែចែករំលែកចំណេះដឹងជាមួយយុវជនដទៃទៀតជាដើម ។ យ៉ាងណាមិញ កំណាព្យគួរតែត្រូវបានគិតគូរឱ្យបានស៊ីជម្រៅ ដើម្បីវិនិយោគ បន្តលើកកម្ពស់ សមភាព វិសាលភាព និងសេរីភាពផងដែរ។ អ្វីដែលសំខាន់ គឺមនុស្សគ្រប់គ្នាគួរស្វែងយល់យ៉ាងហោចណាស់កំណាព្យមួយបែបណាមួយ ដើម្បីចូលរួមរក្សាកំណាព្យកុំឱ្យបាត់បង់ ។ ម៉្យាងវិញទៀត ការបើកចិត្តទូលាយដល់ការបង្កើតគំនិតថ្មីក្នុងការសរសេរកំណាព្យជាជម្រើសដ៏ល្អ ។
គួររំលឹកថា នៅឆ្នាំ២០១៧ អ្នកស្រី សូ ភីណា បានបង្កើត «មហោស្រពអក្សរសិល្ប៍ខ្មែរ» នៅខេត្តសៀមរាប និងក្រោយមកនៅខេត្តបាត់ដំបងនៅឆ្នាំ២០១៨ លើកទីបីនៅក្រុងភ្នំពេញនាឆ្នាំ២០១៩ ។ រឿងខ្លីដំបូងគេ «ចម្រៀងនាំសារ» ត្រូវបានតំឡើងជាល្ខោនអាន និងសម្តែងនៅមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបី និងនៅវិទ្យាស្ថានបារាំង នាឆ្នាំ២០១៩ ផងដែរ ។
គួរជម្រាបជូនថា ជាញឹកញាប់អ្នកស្រី សូ ភីណា ត្រូវបានអញ្ជើញជាវាគ្មិន ចូលរួមសន្និបាត សន្និសីទ វេទិកាពិភក្សា កម្មវិធីអំណាន និងមហោស្រពអក្សរសិល្ប៍អន្តរជាតិជាច្រើន ។ រឿងខ្លីរបស់នាងចំនួនប្រាំរឿង ត្រូវបានសុំសិទ្ធិបកប្រែជាភាសាអង់គ្លេស បារាំង និងជប៉ុន និងបោះពុម្ពផ្សាយនៅទស្សនាវដ្តី Consequence, Asian American Writers’ Workshop, និង University of Hawai’i Press និង Daido Life Foundation។ ក្រៅពីសកម្មក្នុងការរៀបចំកម្មវិធីអំណានជាប្រចាំដែលផ្តល់ឱកាសដល់អ្នកនិពន្ធដទៃទៀត អ្នកស្រីមានគម្រោងនិពន្ធប្រលោមលោក កំណាព្យ ប្រមូល និងបោះពុម្ពកំណាព្យស្រ្តីកម្ពុជា ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ ១០០% ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ (CGTI) កំពុងប្រកាសផ្តល់អាហារូបករណ៍ចំនួន១៦កន្លែង សម្រាប់សិស្សដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សាទាំងអស់។
អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។
អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ United Arab Emirate ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...
អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2023
ជាឱកាសសម្រាប់ប្អូនៗជាសិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេសប្អូនៗដែលចង់រៀនខាងមេកានិក) ពេលនេះ មានការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ...
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2024
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមានបំណងចង់រៀនធ្វើនំ ធ្វើម្ហូប ក៏ដូចជាធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...
អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2025
សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់គ្រូបង្រៀនកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យ នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន...





























