ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ក្រសួងអប់រំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំបុគ្គលិកអប់រំប្រមាណជាង ១១ម៉ឺននាក់ ឬស្មើនឹង ៧៤ភាគរយ នៃបុគ្គលិកអប់រំជាង ១៥ម៉ឺននាក់។ នេះបើតាមចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំ ជំហានទីមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំបានបញ្ជាក់បន្តថា លទ្ធផលនៅទូទាំងប្រទេសនៃយុទ្ធនាការជំហានទីមួយ សម្រេចបានការចាក់វ៉ាក់សាំងទាំងពីរដូស ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា ដែលបម្រើការក្នុងអង្គភាពអប់រំនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងបុគ្គលិកនៃអង្គការដៃគូ អភិវឌ្ឍក្នុងវិស័យអប់រំសរុបចំនួន ១១៦,៥៦៣នាក់ នៃចំនួនសរុប ១៥៨,០០០នាក់។
ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជំហានទីពីរក្នុងក្របខណ្ឌទូទាំងប្រទេសជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា និងបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់ព័ត៌មានជាថ្មីម្តងទៀត។
គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជំហានទីមួយបានចាប់ផ្តើមដោយភាពរលូនតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ និងបានបិទបញ្ចប់នៅថ្ងៃ០៣ ខែឧសភា ឆ្នាំ២០២១។ ដំណើរការនៃយុទ្ធនាការនេះ បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រសួងសុខាភិបាល អាជ្ញាធររាជធានី-ខេត្ត សហព័ន្ធសហភាពយុវជនកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងក្រុមយុវជនស្ម័គ្រចិត្តផងដែរ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ…
ចំណេះជីវិត, ព្រឹត្តិការណ៍
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សខ្លះមើលទៅហាក់ដូចជាពូកែដោះស្រាយបញ្ហា និងមិនងាយចាញ់បោកគេ? នោះគឺដោយសារពួកគេមាន «ជំនាញគិតបែបវិភាគ»។ ជំនាញនេះមិនមែនសម្រាប់តែអ្នករៀនពូកែ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ការទៅវត្ត និងប្រគេនចង្ហាន់ព្រះសង្ឃ គឺជាសកម្មភាពមួយដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ។ ជាក់ស្តែង គេសង្កេតឃើញថា មានយុវជនមួយចំនួន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
របាំត្រុដិ ជារបាំប្រជាប្រិយបុរាណខ្មែរ ដែលអ្នកស្រុកលេងតែក្នុងអំឡុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងន័យកាត់ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ព្រមទាំងបណ្ដេញឧបទ្រពចង្រៃ ដើម្បីទទួលបានសិរីសួស្តី និងសេចក្តីសុខចម្រើន
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រោយមានការផ្ទុះវែកញែកនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការនិយាយភាសាខ្មែរលាយឡំជាមួយភាសាបរទេស អ្នកជំនាញមួយរូបបានលើកឡើងថា ការប្រើប្រាស់ភាសាខ្មែរ គឺជាកាតព្វកិច្ច និងជាតម្លៃសំខាន់នៃអត្តសញ្ញាណជាតិ…
ចំណេះជីវិត, ព្រឹត្តិការណ៍
ទឹកគឺជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់រស់រានមានជីវិត និងជួយឱ្យរាងកាយ ក៏ដូចជាស្មារតីដំណើរការបានល្អបំផុត។ ប៉ុន្តែ តើយើងពិតជាត្រូវការផឹកទឹក ៨ កែវ ឬ ២,៥លីត្រ ក្នុងមួយថ្ងៃមែនដែរ ឬទេ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)