សៀវភៅសិក្សាជាង ១០០០ចំណងជើងនឹងត្រូវក្រសួងអប់រំរៀបរៀង និពន្ធ និងកែលម្អឡើងវិញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថាសៀវភៅសិក្សាលើសពី ១០០០ចំណងជើង ត្រូវបានដាក់ស្នើសុំរៀបរៀង និពន្ធ និងកែលម្អ ដោយការអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍនៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។ ក្រសួងអប់រំយល់ថា មុខវិជ្ជាមួយត្រូវមានសៀវភៅសិក្សាគោលមួយក្បាល ដើម្បី​បង្កើតបរិយាកាសគួរជាទីមោទនៈសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ដែលមានបំណងចង់បានសៀវភៅសិក្សានៅកម្រិតឧត្តមសិក្សា​។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖

“សៀវភៅកំណត់ចំណេះដឹង ចំណេះដឹងកំណត់ការអប់រំ ការអប់រំកំណត់ការអភិវឌ្ឍ បើគ្មានសៀវភៅ គ្មានទេការអភិវឌ្ឍ”

ក្រសួងអប់រំបានបញ្ជាក់បន្តថា សិស្សានុសិស្សដែលមានបំណងបន្តការសិក្សានៅកម្រិតឧត្តមសិក្សានឹងដឹងច្បាស់អំពីភាពសម្បូរបែបនៃសៀវភៅសិក្សា និងធនធានសិក្សាជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌវាយតម្លៃគុណភាពអប់រំរបស់គ្រឹះស្ថានឧត្តមសិក្សា។

សូមបញ្ជាក់ថា មកទល់សប្ដាហ៍ទីមួយនៃខែឧសភា ឆ្នាំ២០២១ មានសៀវភៅសិក្សាលើសពី១០០០ចំណងជើងត្រូវបានដាក់ស្នើសុំរៀបរៀង និពន្ធ និងកែលម្អដោយការអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍនៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ជំនាញ, ព្រឹត្តិការណ៍

កម្មវិធី “គន្លងអប់រំថ្មី” នឹងបង្កើនឱកាសការងារសម្រាប់សិស្សក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈ

មន្រ្តី និងតំណាងសហជីព បានបង្ហាញក្តីរំពឹងថា កម្មវិធី «គន្លងអប់រំថ្មី» សម្រាប់អប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នឹងអាចផ្តល់ឱកាសការងារដល់សិស្សបានឆាប់រហ័សជាងការសិក្សាផ្នែកផ្សេងៗ ខណៈកម្មវិធីនេះគ្រោងអនុវត្តសម្រាប់ឆ្នាំសិក្សា២០២៦–២០២៧
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មកស្គាល់អ្នកវិទ្យាសាស្រ្តខ្មែរ ពីររូប ដែលទទួលបានពានមាស និង​សំរឹទ្ធ ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម២០២៦

ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម ២០២៦ ដែលរៀបចំឡើង​ដោយ​ក្រសួងឧស្សាហកម្ម វិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងទិវាជាតិវិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៏លើកទី៤ សាស្រ្តាចារ្យខ្មែរចំនួនពីររូប…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

តួនាទីរបស់គ្រឹះស្ថានឧត្ដមសិក្សានៅក្នុងការអភិវឌ្ឍមូលធនមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា

មូលធនមនុស្សមិនត្រឹមតែសំដៅលើកម្រិតអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវជំនាញ បទពិសោធ និងសមត្ថភាពច្នៃប្រឌិត ជាពិសេសក្នុងវិស័យ ICT, STEM និងបច្ចេកវិទ្យាបៃតង ។
ចំណេះជីវិត, ព្រឹត្តិការណ៍

បង្កើតថាមពលពេលព្រឹក ៖ តិចនិកកម្ចាត់ភាពស្ពឹកស្រពន់ និងបង្កើនផលិតភាព

ការចាប់ផ្ដើមពេល​ព្រឹកដោយភាពស្រស់ស្រាយ និងមានគោលដៅច្បាស់លាស់ គឺជាគ្រឹះដ៏សំខាន់នៃមនុស្សជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនតែងតែជួបប្រទះបញ្ហា “កង្វះកម្លាំងចិត្ត” នៅពេលភ្ញាក់ពីគេង ដែលបណ្ដាលឱ្យផែនការ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីស្នើ​ឱ្យ​សិក្សា​លទ្ធភាព​រៀន​តាម​ប្រព័ន្ធអនឡាញ ប្រសិនវិបត្តិតម្លៃប្រេង​ឥន្ធនៈនៅតែបន្ត

ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈជាសកល ក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាពឱ្យសិស្សានុសិស្ស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវអ្នកបើកបរគ្រប់រូប ពិសេស​យុវជន យកចិត្តទុកដាក់ពីសុវត្ថិភាព គោរពច្បាប់ និង​បើកបរដោយប្រុងប្រយ័ត្ន

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនខ្មែរប្រើសិល្បៈឌីជីថល រំលេចអត្តសញ្ញាណជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon