ភ្នំពេញ៖ ក្រសួងបរិស្ថានបានជ្រើសរើសវិទ្យាល័យ៨ ចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ។ កម្មវិធីរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនបញ្ចេញសមត្ថភាពទទួលបានពីការរៀនសូត្រ ពង្រឹងការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកចំណេះដឹងនិងអំណះអំណាងនានាជុំវិញប្រធានបទនានាទាក់ទងនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងជំរុញឱ្យយុវជនចូលរួម ផ្សព្វផ្សាយចំណេះដឹងបរិស្ថានឱ្យបានទូលំទូលាយ។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានបានបង្កើតគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុសម្រាប់វេទិកា និងបានជ្រើសរើសវិទ្យាល័យចំនួន៨ មានយុវសិស្សសរុបចំនួន ៥៦នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១ ។ ទន្ទឹមនឹងនេះ ឯកឧត្តម ជួប ប៉ារីស៍ បានលើកទឹកចិត្តយុវសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ និងប្រឹងប្រែងសិក្សាស្រាវជ្រាវ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង និងចូលរួមផ្សព្វផ្សាយការគ្រប់គ្រងបរិស្ថានក្នុងការរស់នៅប្រកបដោយចីរភាព។
យុវសិស្សមកពីវិទ្យាល័យទាំងប្រាំបីដែលក្រសួងបរិស្ថានបានជ្រើសរើស រួមមាន ១. វិទ្យាល័យច្បារអំពៅ (ក្រុមស្រប) ប្រកួតជាមួយវិទ្យាល័យហ៊ុនសែនជម្ពូវ័ន (ក្រុមបដិសេធ) លើប្រធានបទ “ការប្រើប្រាស់ថង់ប្លាស្ទិកពិតជាផ្ដល់ភាពងាយស្រួលក្នុងជីវភាពរស់នៅ” ។ ២. វិទ្យាល័យវត្តកោះ (ក្រុមស្រប) ប្រកួតជាមួយ វិទ្យាល័យឬស្សីកែវ (ក្រុមបដិសេធ) លើប្រធានបទ “ការបង្កើនតំបន់ការពារធម្មជាតិគឺជាយន្តការដ៏ប្រសើរក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព” ។
ចំណែកទី៣. វិទ្យាល័យហ៊ុនសែនបុរី ១០០ខ្នង ប្រកួតជាមួយ វិទ្យាល័យជាស៊ីមសាមគ្គី (ក្រុមបដិសេធ) លើប្រធានបទ “ការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ នាំមកនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ” ។ ៤. វិទ្យាល័យហ៊ុនសែនចាក់អង្រែ ប្រកួតជាមួយវិទ្យាល័យជាស៊ីមសន្ធរមុខ (ក្រុមបដិសេធ) លើប្រធានបទ “ការអប់រំបរិស្ថានជាយន្តការចាំបាច់បំផុត សម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព” ។ គួររំលឹកថា នៅក្នុងវគ្គណែនាំនៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ រៀបចំឡើងតាមប្រព័ន្ធអនឡាញ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ។ វេទិកាយុវជនជជែកពិភាក្សាពីបរិស្ថាន ឆ្នាំ២០២១ រៀបចំដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ។

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2023
ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅប្រទេសវៀតណាម ក្នុងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
យោងទៅលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអប់រំ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2023
សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេសកាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2026
សម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































