ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

តាមរយៈសេចក្តីប្រកាសនេះក្រសួងអប់រំបានបានបញ្ជាក់ថា ដើម្បីអនុវត្តឱ្យបានសសម្រេចយុទ្ធសាស្រ្តកំណែទម្រង់ការងារគ្រប់គ្រងបុគ្គលិកក្នុងវិស័យអប់រំ យុវជន និងកីឡា និងយោងតាមតម្រូវការចាំបាច់ផ្នែកដឹកនាំនិងគ្រប់គ្រង ក្រសួងបានប្រកាសដល់មន្ត្រីរាជការដែលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡាថា ក្រសួងត្រូវការជ្រើសរើសមន្ត្រីគ្រប់គ្រងពីររូបដើម្បីតែងតាំងជានាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង។ បេក្ខជនត្រូវតែជាអ្នកមានក្របខណ្ឌជាគ្រូបង្រៀនកម្រិតឧត្តម និងមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ ចំពោះអតីតភាពការងារវិញ បេក្ខជនត្រូវតែជាអ្នកធ្វើការងារយ៉ាងតិច ០៥ឆ្នាំសម្រាប់អ្នកមានសញ្ញបត្របរិញ្ញាបត្រជាន់ខ្ពស់ និង០៣ឆ្នាំសម្រាប់អ្នកមានសញ្ញាបត្របណ្ឌិត។ បន្ថែមពីលើនេះបេក្ខត្រូវមានតួនាទីចាប់ពីថ្នាក់អនុប្រធានការិយាល័យ ឬអនុប្រធានដេប៉ាតឺម៉ង។ ចំពោះបេក្ខជនដែលមានសញ្ញាបត្របណ្ឌិត បេក្ខជនជាគ្រូបង្រៀនឆ្នើម និងជានាយកសាលារៀនឆ្នើម ដែលមានក្របខណ្ឌជាគ្រូបង្រៀនកម្រិតឧត្តម ត្រូវបានលើកលែងតួនាទី។
ក្រសួងអប់រំបញ្ជាក់ផងដែរថា បេក្ខជនគួរមានបំណិនប្រាស្រ័យទាក់ទង ចេះសម្របសម្រួល និងដោះស្រាយបញ្ហា។ មានសមត្ថភាពយល់ដឹងការណ៍ច្បាប់ និងលិខិតបទដ្ឋាននានា ពិសេសគោលនយោបាយអប់រំ។ មានចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រ និងភាសាអង់គ្លេសដែលអាចប្រើប្រាស់ជាផ្លូវការបាន។ មានសមត្ថភាពពិនិត្យតាមដានការអនុវត្តការងារ និងចេះធ្វើផែនការអភិវឌ្ឍ និងផែនការប្រតិបត្តិ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបំពេញប្រវត្តិរូប និងត្រូវសរសេរពាក្យសុំចុះឈ្មោះដោយខ្លួនឯង ហើយដាក់ពាក្យនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបងឱ្យបានត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ ឬអាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០៩២ ២៧០ ២៥៣៕



លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសចិនចំនួន ៦៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតចំនួន ៦៥នាក់ ដើម្បីទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...
អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 13/09/2024
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...
ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2024
ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...
ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២៤០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ...





























