ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញដើម្បីលើកទឹកចិត្តសិក្សានុសិស្សអាចស្វ័យសិក្សាបានដោយខ្លួនឯងនៅផ្ទះ ចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ទន្ទឹមនឹងនេះ ក្រសួងអប់រំបាននឹងជំរុញបន្តលើកទឹកចិត្តដល់មាតាបិតាសិស្សចូលរួមជំរុញការសិក្សាជាមួយកូនៗដោយអត់ធ្មត់ក្នុងស្ថានភាពដ៏លំបាកនេះ ព្រមទាំងអនុវត្តវិធានការបីកុំបីការពារ។ ក្រសួងអប់រំបានបញ្ជាក់ថា ការបើកដំណើរការសាលារៀនឡើងវិញបាន លុះត្រាបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈទាំងស្រុង។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានមានប្រសាសន៍ថា ក្រសួងអប់រំអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញបានទាល់តែបិទព្រឹត្តិការណ៍២០ កុម្ភៈជាមុនសិន។ក្រសួងអប់រំ យុវជន និងកីឡា នឹងកំណត់កាលបរិច្ឆេទជាក់លាក់នៅក្នុងការបើកដំណើរការសាលារៀនឡើងវិញ។

“ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តផ្ដល់អាទិភាពធំទៅលើសុវត្ថិភាពសុខភាពរបស់បុគ្គលិកអប់រំ និងអ្នកសិក្សាទាំងអស់ នៅពេលខាងមុខណាមួយដែលមានការស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលនៅក្នុងការបើកដំណើរការសាលារៀនឡើងវិញ”
ឯកឧត្តម រស់ សុវាចា
ឯកឧត្តម រស់ សុវាចា បានបន្តទៀតថា សិស្សានុសិស្សទាំងអស់ត្រូវបន្តអនុវត្តវិធានការបីការកុំ បីការពារ ហើយអាចទាញយកកម្មវិធីស្វ័យសិក្សា MoEYS E-Learning របស់ក្រសួងអប់រំសិក្សានៅផ្ទះដោយខ្លួនឯង។ ក្រសួងអប់រំសូមគោរពថ្លែងអំណរគុណចំពោះបុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាដែលបានចូលរួមលើកកម្ពស់ការសិក្សាតាមអនឡាញ និងអំពាវនាវដល់មាតាបិតា សូមមេត្តាជួយគាំទ្រការសិក្សារបស់កូនដោយចំណាយពេលនៅផ្ទះ ដើម្បីអានសៀវភៅឱ្យកូនស្ដាប់ និងឱ្យកូនអានឱ្យស្ដាប់វិញតាមដែលអាចធ្វើទៅបាន។
សូមជម្រាបជូនថា កម្មវិធីសិក្សា MoEYS E-Learning ដែលជាកិច្ចសហការរបស់ក្រសួងអប់រំជាមួយសសយក និងក្រុមហ៊ុន E-School Learning Cambodia អនុញ្ញាតឱ្យសិស្សអាចទាញយកកម្មវិធីសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដាក់ក្នុងទូរស័ព្ទដៃជាការស្រេច ហើយអាចរៀនបាននៅពេលក្រោយដោយមិនចាំបាច់ប្រើអ៊ីនធឺណេត។

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...





























