ភ្នំពេញ៖ ខណៈប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ បើយើងងាកមកមើលសកម្មភាព ឬសម្ភារៈដែលយុវវ័យកម្ពុជាកំពុងតែប្រើប្រាស់នាពេលបច្ចុប្បន្ននេះ គឺហាក់មិនចាញ់យុវវ័យនៅក្នុងប្រទេសជឿនលឿនប៉ុន្មាននោះទេ ដូចជាទូរសព្ទដៃទំនើបៗ រថយន្តសេរីថ្មី សំលៀកបំពាក់ថ្លៃៗ ។ តើការប្រើប្រាស់សម្ភាៈនិយមទាំងនោះ វាពិតជាអាចកំណត់សុភមង្គលរបស់យុវវ័យបានដែរ រឺទេ?

កញ្ញា ពៅ ស្រីនិច្ច ជានិស្សិតឆ្នាំទីបី នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា៖
“សម្ភាៈនិយមមិនមែនជាវត្ថុដែលកំណត់សុភមង្គលរបស់ខ្ញុំនោះទេ! ដូចជាទូរស័ព្ទទំនើបអ៊ីចឹងយើងអាចប្រើប្រាស់ទូរស័ព្ទធម្មតាក៏បានដែរ។ សុភមង្គលគឺជារឿងសំខាន់ ប៉ុន្តែអ្វីដែលសំខាន់គឺជាជីវិតរស់នៅមិនពឹងលើសម្ភារៈទាំងនោះ ព្រោះសម្ភារៈទាំងនោះអាចរកបានគ្រប់ពេល”

ស្រីនិច្ច បន្ថែមថា វាអាចជាផ្នែកមួយជួយសន្សំសំចៃបានច្រើនសម្រាប់តម្រូវការចាំបាច់ផ្សេងទៀត ហើយបើគិតទៅស្ថិតនៅក្នុងភាពជាយុវវ័យ ការគ្រប់គ្រង់ការចំណាយក៏គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះបើយុវវ័យចេះតែចំណាយលើសពីសមត្ថភាព គឺអាចនាំផលពិបាកនាពេលក្រោយ។
មិនខុសគ្នាពី ស្រីនិច្ច ប៉ុន្មានដែរ កញ្ញា សេង សូលីដែត ដែលជាសហស្ថានិប ដុះស្លាប បានលើកឡើងថា សម្ភារៈនិយម គឺគ្រាន់តែជារបស់ក្រៅខ្លួន យុវវ័យអាចប្រើប្រាស់វាក្នុងផ្លូវណាដែលល្អ ដោយការទទួលបានចំណេះដឹងអំពីវាជាដើម។ កុំព្យូទ័រថ្លៃ និងទូរស័ព្ទដៃឆ្លាតវៃ វាមិនអាចកំណត់ក្ដីសុខពិតប្រាដកនោះទេ ប៉ុន្តែអាចប្រើប្រាស់វាដើម្បីពង្រីកសមត្ថភាពរបស់យុវវ័យបាន។

សូលីដែត បន្ថែមថា ការរៀនសូត្រ ការប្រកបការងារ និងការស្រាវជ្រាវនៅក្នុងសម័យនេះ វាត្រូវការបច្ចេកវិទ្យាច្រើន ដូចច្នេះយុវវ័យគួរតែប្រើប្រាស់វានៅក្នុងភាពវិជ្ជមាន។ យុវវ័យអាចប្រើប្រាស់សម្ភារៈនិយមបានដើម្បីទាញយកផលប្រយោជន៍អំពីវាច្រើន។
អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនឫទ្ធិពល បានមានប្រសាសន៍ថា ធម្មតាយុវវ័យមួយចំនួនតាមគ្នា កាលណាពេលឃើញមិត្តភក្តិប្រើសម្ភារៈនិយមទំនើប ខ្លួនឯងចេះតែចង់ប្រើប្រាស់តាមដែរ ប៉ុន្តែយុវវ័យខ្លះស្គាល់អំពីខ្លួនឯងច្បាស់ យុវវ័យដឹងអំពីស្ថានភាពខ្លួនឯង ពួកគេដឹងថា ជីវីភាពគ្រួសាររបស់ខ្លួនឯងយ៉ាងណា ដូច្នេះការចង់បានទាមទារដូចគេ ពួកគាត់អាចទប់អារម្មណ៍ខ្លួនឯងបាន។

“បើយុវវ័យមិនចេះគិតពិចារណដិតដល់ និងចេះតែចង់បានអ្វីលើសពីសមត្ថភាពដែលខ្លួនឯងមាន វាអាចនាំឱ្យមានទុក្ខលំបាកដល់ខ្លួនឯង និងក្រុមគ្រួសារ! យុវវ័យមួយចំនួនចង់ទទួលបានភាពហ៊ឺហារ មិនឆាប់ពួកគាត់អាចនឹងមានវិប្បតិ្តផ្លូវចិត្តទៀតផង”
អ្នកស្រី ប៉ែន បុប្ផា
អគ្គនាយិកាក្រុមហ៊ុនឫទ្ធិពលរូបនេះ បានផ្តល់យោបល់ថា យុវវ័យគួរត្រូវមានចំណេះដឹងហិរញ្ញវត្ថុ, នៅពេលដែលពួកគាត់ស្គាល់លុយភ្លាម ឪពុកម្ដាយគួរបង្រៀន ផ្ដល់ការណែនាំ និងដំបូន្នាន អំពីការប្រើប្រាស់សម្ភារៈដែលវាចាំបាច់ ដែលនេះគឺជារឿងដែលល្អសម្រាប់យុវវ័យ។ នៅពេលដែលអាណាព្យាបាលបានបង្រៀនកូនៗរបស់ខ្លួនអំពីការទុកដាក់ហិរញ្ញវត្ថុត្រឹមត្រូវ ហេតុនេះពួកគេវិវត្តន៍ដល់វ័យជំទង់ គេអាចគេចផុតពីវិប្បត្តិរត់តាមសម្ភារៈនិយម តាមរយៈទំនោររបស់សង្គម។

មានន័យថា នៅពេលដែលយុវវ័យយល់អំពីរឿងនោះ ពួកគេអាចទប់អារម្មណ៍ ចេះកំណត់ និងចេះចាត់ចែងនូវអ្វីដែលជាចំណង់ អ្វីដែលជាតម្រូវការពិតប្រាកដ និងអាចដឹងច្បាស់ថា រាល់ថ្ងៃខ្លួនឯងទទួលខុសត្រូវរឿងអ្វីខ្លះ។ នៅពេលដែលយុវវ័យចេះមានការអត់ធ្មត់ជាមួយសម្ភារៈនិយម និងធ្វើតាមតម្រូវការចាំបាច់របស់ខ្លួនឯង អាចនាំឱ្យទទួលបានសេចក្ដីសុខពិតប្រាកដ មិនមែនសេខក្ដីសុខក្រៅខ្លួននោះទេ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2025
សម្រាប់សិស្សនិស្សិត ក៏ដូចជាសាធារណជន ដែលកំពុងមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើជំនាញបច្ចេកវិទ្យា ដែលជាជំនាញមានតម្រូវការក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ពេលនេះគឺជាឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2026
សាធារណរដ្ឋកូរ៉េ កំពុងប្រកាសជ្រើសរើសបេក្ខភាពចំនួន ២០ រូប ពីតំបន់ និងស្ថាប័នខុសៗគ្នា ដើម្បីឱ្យទៅចូលរួមកម្មវិធីK-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់ឆ្នាំ២០២៦ នេះ។

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។

អាហារូបករណ៍សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សានៅសាកលវិទ្យាល័យ និងសាលាជំនាញបច្ចេកទេស ឆ្នាំសិក្សា២០២៤-២០២៥ ពីអង្គការកុមារមេគង្គ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/04/2024
ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































