អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតកម្ពុជា នៅប្រទេសវៀតណាម

ភ្នំពេញ៖ ក្នុងឆ្នាំសិក្សា ២០២១​​នេះ សាកលវិទ្យាល័យវៀតណាម-ជប៉ុន (Vietnam Japan University) នៅទីក្រុងហាណូយ ប្រទេសវៀតណាម​ផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតដល់និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅវៀតណាម និងនិស្សិតអន្តរជាតិ រួមមានកម្ពុជាសរុបចំនួន១២០ នាក់។

អាហារូបករណ៍ពេញលេញ ចំនួន ១១កន្លែងនឹងត្រូវផ្ដល់ឱ្យនិស្សិតដែលមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ អាហារូបករណ៍នេះ រួមបញ្ចូលថ្លៃសាលា ចំណាយប្រចាំខែ ការចុះកម្មសិក្សានៅប្រទេសជប៉ុន និងការចំណាយផ្សេងៗទៀត។

ចាប់ផ្ដើមទទួលពាក្យលើកទី០២ នៅថ្ងៃទី១៨ ខែមិថុនា និងលើកទី៣ នៅថ្ងៃទី៣០ ខែកក្កដា ដោយបេក្ខជនដែលបានឆ្លងកាត់វគ្គជម្រុះ នឹងត្រូវឆ្លងចូលវគ្គសម្ភាស នៅថ្ងៃទី២៦ -២៧ ខែមិថុនា សម្រាប់អ្នកដាក់ពាក្យជុំទី២ និងថ្ងៃ០៧-០៨ ខែសីហា សម្រាប់អ្នកដាក់ពាក្យជុំទី៣។ ចំពោះការបើកបវេសនកាល នឹងធ្វើឡើងនៅខែកញ្ញា។

តាមរយៈអាហារូបករណ៍នេះនិស្សិតអាចជ្រើសរើសជំនាញសិក្សាចំនួន០៨ រួមមាន ការសិក្សាពីបម្រែបម្រួលអាកាសធាតុនិងការអភិវឌ្ឍ, រដ្ឋបាលធុរកិច្ច, គោលនយោបាយសាធារណៈ, ភាពជាអ្នកដឹកនាំ, វិស្វកម្មបរិស្ថាន, វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ, ការសិក្សាពីតំបន់, និងបច្ចេកវិទ្យាណាណូ។

ចំពោះលក្ខខ័ណ្ឌដាក់ពាក្យអាចមានភាពខុសគ្នាទៅតាមកម្មវិធីឬមុខជំនាញសិក្សាដែលនិស្សិតបានជ្រើសរើស។ បេក្ខជនជានិស្សិតកម្ពុជាអាចបំពេញពាក្យស្នើសុំ រួចផ្ញើទៅកាន់អ៊ីមែល Admission@vju.ac.vn ។ ចំពោះព័ត៌មានបន្ថែមចូលទៅកាន់គេហទំព័រដើម http://admission.vju.ac.vn/en/masters-program/




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...