តើនឹងមានអ្វីកើតឡើងពេលផ្តាច់ភេសជ្ជៈមានជាតិអាល់កុល?

ការសម្រេចចិត្តថាផ្តាច់ចោលរាល់ភេសជ្ជៈស្រវឹង វានឹងធ្វើ​ឱ្យ​យើងមានការផ្លាស់ប្តូរជាច្រើនចំពោះស្មារតី ចិត្ត និងសុខភាពរាងកាយ ។ ប៉ុន្តែភាពខុសប្លែកទាំងនោះ មិនដូចគ្នាទាំងស្រុងទេ គឺផ្អែកទៅតាមសុខភាព នៃបុគ្គលម្នាក់ៗ ឬបរិមាណដែលទទួលទាន និងរបៀប នៃការប្រើប្រាស់អាល់កុលប៉ុណ្ណោះ។ យ៉ាងណាមិញ បើក្នុងកាលៈទេសៈដែលលោកអ្នកត្រូវបោះបង់ចោល បញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង គេហទំព័រ verywellmind បានបង្ហាញអំពីរឿងរ៉ាវដែលអាចនឹងជួបប្រទះ រួមទាំងតាមដំណាក់កាលមួយៗ។

តើនឹងមានអ្វីកើតឡើងពេលផ្តាច់គ្រឿងស្រវឹង?

ដើមចមនៃការរំពឹងទុកពីការចង់បាននូវសុខភាពមាំមួន ឬដែលមានភាពប្រសើរជាមុន មិនថាផ្លូវចិត្ត ឬផ្លូវកាយនោះទេ ការត្រៀមខ្លួនរួចរាល់ក្នុងការបោះបង់ចោលនូវទម្លាប់ប្រើប្រាស់គ្រឿងស្រវឹងខណៈដែលកំពុងតែមានទម្លាប់ទទួលទានប្រចាំថ្ងៃ គឺជាហេតុផលសំខាន់មួយ។ ទន្ទឹមគ្នានោះមុនពេលអនុវត្តន៍ គួរតែដឹងអំពីអាការៈ និងលទ្ធផលកំឡុងពេលផ្តាច់ចោលរាល់ភេសជ្ជៈមានជាតិអាល់កុលទាំងឡាយ។

– បន្ទាប់ពីមួយថ្ងៃ (១ថ្ងៃ) ៖  ចាប់ផ្តើមថ្ងៃដំបូង គឺជាថ្ងៃដែលលំបាក់បំផុត ហើយក៏ជាជំហានដ៏សំខាន់មួយដែលមិនអាចរំលងបាន។ បន្ទាប់ពីបន្ស៉ាំរាងកាយឱ្យឃ្លាតឆ្ងាយពីជាតិអាល់កុលក្នុងរយៈពេល២៤ម៉ោងកន្លងផុតទៅ រាងកាយចាប់ផ្តើមបន្សាបជាតិពុលបន្តិចម្តងៗ ក្នុងស្ថានភាពនេះ មនុស្សមួយចំនួនអាចនឹងមានអាការៈរសាប់រសល់ អន្ទះអន្ទែងក្នុងចិត្ត។ ស្ថិតក្នុងកាលៈទេសៈបែបនេះ សូមចាំថា គ្រាន់តែកើតមានក្នុងរយៈខ្លីប៉ុណ្ណោះ វានឹងមានការថមថយក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ។ យ៉ាងណា ចំពោះអ្នកដែលមានទម្លាប់ទទួលទានភេសជ្ជៈស្រវឹងប្រចាំថ្ងៃ ឬអ្នកដែលមានអាការៈញៀនស្រា ឬជាតិអាល់កុលខ្លាំង អាការៈអន្ទះសា មិនមែនជាចំណុចសាមញ្ញពេកឡើយក្នុងការតទល់ ដែលចាំបាច់ត្រូវការជំនួយពីអ្នកជំនាញ ឬពេទ្យដែលមានឯកទេសច្បាស់លាស់ដើម្បីពិគ្រោះ។

-​​ ក្រោយរយៈពេលបីថ្ងៃ ( ៣ថ្ងៃ ) ៖ ក្រោយផ្តាច់ចោលនូវជាតិអាល់កុលក្នុងរយៈពេលបីថ្ងៃ ជាលទ្ធផលគឺជំរុញឱ្យមានការពេញចិត្ត និងបង្កើនភាពស្និទ្ធស្នាលជាមួយខ្លួនឯងបន្ថែម។ ប៉ុន្តែមិនមែនមានន័យថាអាការៈអន្ទះអន្ទែងបានបាត់ទាំងស្រុងចេញពីរាងកាយ ឬពីចិត្តនោះទេចំពោះបុគ្គលដែលមានអាការៈញៀនជាតិអាល់កុលខ្លាំងវិញ ពួកគាត់អាចនឹងមានអារម្មណ៍រសាប់រសល់ ឆាប់រំជើបរំជួល ឬការនៅមិនសុខជាដើម។ អ្នកដែលមានទម្លាប់ទទួលទានស្រាក្នុងរយៈពេលយូរ គឺត្រូវប្រើពេលយូរដូចគ្នាដើម្បីដោះស្រាយ។

– មួយអាទិត្យក្រោយមក ( ៧ថ្ងៃ )  ៖ បន្សាំខ្លួនជាមួយនឹងទម្លាប់គ្មានការប្រើប្រាស់ជាតិអាល់កុលក្នុងរយៈពេលមួយសប្តាហ៍ អាការៈរសាប់រសល់ និងហានិភ័យនៃជំងឺសរសៃឈាមបេះដូង ក៏ត្រូវបានកាត់បន្ថយ។ ដោយហេតុថា គ្រឿងស្រវឹងឬភេសជ្ជៈមានជាតិអាល់កុលខ្ពស់ គឺជាកត្តាបង្កើនឱ្យសម្ពាធឈាមមិនស្របនឹងតម្រូវការរាងកាយ ដូចជាបេះដូងលោតញាប់ខ្លាំងជាដើម។ យ៉ាងណា ការកាត់ផ្តាច់គ្រឿងស្រវឹងជាចំណែកក្នុងការសម្រួលឱ្យសុខភាពថ្លើមមានដំណើរការប្រសើរឡើងវិញ។

-​​ កន្លងផុតរយៈពេលមួយខែ (១ខែ ) ៖ អាចថា ជាសមិទ្ធផលដ៏ប្រសើរមួយ ក្រោយពេលកាត់ផ្តាច់ចោលនូវគ្រឿងស្រវឹងបានក្នុងរយៈពេលមួយខែ ហើយជាទូទៅចំណុចនេះក៏ជាចំណែកនាំឱ្យមនុស្សបង្កើនភាពរីករាយបានមួយផ្នែកដែរ ហើយភាពអន្ទះអន្ទែងនៃការខ្វះគ្រឿងស្រវឹងមិនបាន ក៏ត្រូវកាត់បន្ថយបានច្រើនគួរសម។ ដូច្នេះអាការៈថប់បារម្ភ និងបង្កើននូវផ្នត់គំនិតវិជ្ជមានក៏មានការរីកដុះដាលមួយកម្រិតបន្ថែម។ កន្លងផុតរយៈពេលមួយខែដែលគ្មានជាតិអាល់កុលចូលខ្លួន គឺជាដំណាក់កាលមួយ អនុញ្ញាតិឱ្យខួរក្បាលចាប់ផ្តើមដំណើរការល្អជាងពេលដែលងប់ងល់នឹងគ្រឿងស្រវឹង ប្រមាណជា ២ភាគរយ នេះបើផ្អែកតាមរយៈឯកសារស្រាវជ្រាវ។

-​​ បន្ទាប់ពីប្រាំមួយខែ (៦ខែ )  ៖ កន្លះឆ្នាំដោយគ្មានជាតិអាល់កុល ប្រៀបដូចជាផ្តល់រង្វាន់មួយទៅកាន់រាងកាយ ចំណែកឯហានិភ័យដែលធ្វើឱ្យកើតជំងឺមហារីកមានសភាពធូរស្រាល ហើយមុខងារនៃសុខភាព​ថ្លើមក៏មានភាពល្អប្រសើរ។ ចំណុចមួយទៀតដែលគួរឱ្យកត់សម្គាល់ដែរ គឺសុខភាពរាងកាយទូទៅមានការប្រែប្រួលទៅរកភាពល្អប្រសើរ បង្កើនកម្លាំងថាមពល រួមទាំងភាពស្រស់ថ្លានៃស្បែកផងដែរ។

-​​​ រយៈពេលមួយឆ្នាំ (១ឆ្នាំ ) ៖ មួយឆ្នាំនៃការកាត់ផ្តាច់ជាតិអាល់កុល ហានិភ័យដែលនាំឱ្យកើតជាជំងឺគ្រប់ប្រភេទនឹងត្រូវបានកាត់បន្ថយក្នុងកម្រិតខ្ពស់ បើប្រៀបទៅនឹងដំណាក់កាលមុនៗ។ ប៉ុន្តែគួររំឮកដែរថា អាការៈនឹងភាពប្រែប្រួល មានសភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយកត្តាដែលជំរុញចិត្តឱ្យកាត់ផ្តាត់ពីគ្រឿងស្រវឹងក៏អាស្រ័យលើ ថា តើបានដឹងអំពីអត្ថប្រយោជន៍ នៃការផ្តាច់គ្រឿងស្រវឹងបានប៉ុន្មាន ផ្តល់តម្លៃទៅកាន់សុខភាពកម្រិតណា និងមានការតាំងចិត្តបែបណា ដោយហេតុថា ការបោះបង់នូវការពិសាគ្រឿងស្រវឹងសម្រាប់អ្នកមានអាការៈញៀនមិនងាយស្រួលពេកនោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។