អង្គការយូនីសេហ្វបង្ហាញគន្លឹះ ៥ចំណុចសម្រាប់យុវជនមានអារម្មណ៍ថប់បារម្ភ

ភ្នំពេញ – អាការៈថប់បារម្ភ គឺជាអារម្មណ៍​ធម្មជាតិរបស់មនុស្សម្នាក់អាចកើតឡើង​ពីការគំរាមកំហែង ឬលំនឹកគិតអ្វីមួយ ។ អាការៈថប់បារម្ភរមែងធ្វើឱ្យយុវជនមានអារម្មណ៍ថាមិន​ស្រួលអារម្មណ៍ ឬព្រួយបារម្ភនឹងរឿងអ្វីមួយ។ ថប់បារម្ភមានសញ្ញាមួយចំនួនកើតឡើងលើផ្លូវកាយ ដូចជាអត្រាចង្វាក់បេះដូងខ្ពស់ ការដកដង្ហើមលឿន ឈឺក្បាល និងបញ្ហាឈឺក្រពះជាដើម​។ អង្គការយូនីសេហ្វកម្ពុជាបានបង្ហាញគន្លឹះ ៥ចំណុចសម្រាប់យុវជនមានអារម្មណ៍ថប់បារម្ភ ដើម្បីកែប្រែស្ថានការណ៍ឱ្យល្អប្រសើរវិញ។

១. ដកដង្ហើមវែង ៖ ​ដកដង្ហើមយឺតៗ​ចូលតាមច្រមុះ និងចេញតាមមាត់ ។ ធ្វើបែបនេះ​ឱ្យបានច្រើនដងរហូតដល់ស្ងប់អារម្មណ៍។ ការដកដង្ហើម​យឺតៗចូលទៅដល់ក្បាលពោះដោយចេតនា​ គឺជាវិធីងាយនិងមានប្រសិទ្ធភាពបំផុតកាត់បន្ថយ​ស្ថានភាពថប់បារម្ភ ដោយសារការបង្កើន​ការផ្គត់ផ្គង់​អុកស៊ីសែន​​ទៅដល់​ខួរក្បាល និងជួយ​​ឱ្យស្ងប់អារម្មណ៍។ ទម្លាប់ធ្វើ​លំហាត់ដកដង្ហើម​ប្រចាំថ្ងៃ ជាមធ្យោបាយធ្វើឱ្យរាងកាយ​សម្រាក និងបង្វែរអារម្មណ៍ចេញពីអាការៈព្រួយបារម្ភ។

២. និយាយជាមួយមិត្តភក្ដិ ឬមនុស្ស​ដែលអ្នកទុកចិត្ត ៖ គួរប្រាប់អ្នកណាម្នាក់​អំពីអារម្មណ៍​របស់អ្នក និងសាកសួរពីអារម្មណ៍របស់គេ។ ការនិយាយជាមួយអ្នកណាម្នាក់​អាចជួយ​សម្រាលសម្ពាធមួយចំនួន ព្រមទាំងជួយដោះស្រាយបញ្ហាដែលបង្កពីអាការៈថប់បារម្ភ។ ចំណែក​ការគាំទ្រ​ចំពោះ​អ្នកណាម្នាក់ដែលកំពុងមានអារម្មណ៍ថប់បារម្ភ ឬស្តាប់រឿងរ៉ាវរបស់នរណាម្នាក់ ជាជំនួយដ៏ប្រសើរដែលអាចអនុវត្តជាប្រចាំ។

៣. វិលត្រឡប់ទៅតម្រូវការមូលដ្ឋានវិញ ៖ ​នៅពេលតម្រូវការមូលដ្ឋាន​ដូចជា ការទទួលទានដំណេក និងការទទួលទានអាហារល្អៗ មិនត្រូវបានបំពេញ មនុស្សងាយនឹងមានអារម្មណ៍ថប់បារម្ភ និងមិនស្រួលខ្លួន។ សូមថែទាំ​សុខភាពផ្លូវកាយឱ្យបានប្រសើរ ដូចជា ដេកឱ្យបានគ្រប់គ្រាន់និងស្កប់ស្កល់ ទទួលទានអាហារល្អ ធ្វើលំហាត់ប្រាណ និងរៀនតាមដានស្ថានភាពផ្លូវចិត្តឱ្យរបស់ខ្លួនឱ្យបានល្អ។ ប្រសិនបើទទួល​ទានជាតិកាហ្វេអ៊ីន ប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹង ដើម្បីសម្រាល​អារម្មណ៍ពីភាពថប់បារម្ភ នឹង​រឹត​តែថប់បារម្ភកាន់តែខ្លាំង​នៅក្នុងរយៈពេលវែង។

៤. បញ្ចូលសកម្មភាពធ្វើឱ្យស្ងប់អារម្មណ៍​នៅក្នុងទម្លាប់ប្រចាំថ្ងៃ ៖ សូមសាកល្បងចំណាយពេលយ៉ាងតិចមួយម៉ោងធ្វើសកម្មភាព​មួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែល្អ ដូចជា អានសៀវ​ភៅ​ដែលអ្នកចូលចិត្ត គូរគំនូរ ឬសរសេរអត្ថបទ។ អារម្មណ៍​មិនបានត្រៀមលក្ខណៈ និងប្រញាប់ប្រញាល់​នឹងរឿងអ្វីមួយអាចបង្កឱ្យមានអាការៈថប់បារម្ភ និងភាពតានតឹងក្នុងចិត្តកើតឡើង។ ប្រសិនបើអ្នកដឹងថា អ្នកនឹងមានអ្វីមួយដែលសំខាន់នឹងកើត​នៅក្នុងពេលខាងមុខឆាប់ៗ ដូចជាការប្រឡង​នៅសាលារៀន​ ឬការបរិច្ឆេទកំណត់ប្រគល់ការងារ​នៅកន្លែងធ្វើការ សូមព្យាយាម​រៀបចំផែនការជាមុន និងផ្ដល់ពេលវេលាឱ្យខ្លួនឯងសម្រាប់ត្រៀម។

៥. ស្វែងរក​ការគាំទ្របន្ថែម ៖ ប្រសិនបើអ្នកមានរោគសញ្ញាថប់បារម្ភជាប្រចាំ ដែលរំខានជីវិតប្រចាំថ្ងៃ​ សូមរកការគាំទ្របន្ថែម ឬការប្រឹក្សាដ៏ត្រឹមត្រូវ ។ សូមគិតអំពីផលប៉ះពាល់អវិជ្ជមាន​នៃភាពថប់បារម្ភមកលើ​គុណភាពជីវិត ការសិក្សា​ ការងារ ទំនាក់ទំនង និងសមត្ថភាពរបស់អ្នក​។ ការសុំ​ជំនួយ គឺជាសិទ្ធិមនុស្សរបស់អ្នក និងជាសញ្ញាបង្ហាញពីការយល់ដឹងអំពីខ្លួនឯង និងសេចក្ដីក្លាហានជម្នះ​អ្វីមួយដែលពិបាក។ ប្រសិនបើអ្នកមិនដឹងអំពីកន្លែងដែលទទួលជំនួយ សូមសួរ​អ្នកណាម្នាក់ ដែលអ្នកទុកចិត្ត ឬស្រាវជ្រាវតាម​ប្រព័ន្ធអនឡាញ ដើម្បីស្វែងរក​ការគាំទ្រសុខុមាលភាពផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...