៣ចំណុចធ្វើឱ្យស្ថានភាពផ្លូវចិត្តល្អប្រសើរ ជំនួសឱ្យការផ្តោតតែលើសុភមង្គល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បច្ចុប្បន្ន​នេះ យុវវ័យមានភាពលំបាក​ក្នុង​ការ​ផ្តោត​អារម្មណ៍​ ដោយសារតែព័ត៌មានជាច្រើនលោតចូលក្នុងទូរស័ព្ទដៃ ឬឧបករណ៍ដែលខ្លួនកំពុងតែប្រើប្រាស់, ទន្ទឹមគ្នានោះបណ្តាញសង្គមក៏មានឥទ្ធិពលនាំឱ្យ​ស្ថានភាពផ្លូវចិត្តកាន់តែមិនល្អទៅៗ ព្រោះតែមានការប្រៀបធៀប និងការដេញតាមសុភមង្គលជាដើម។ ត្បិតថាបដិវត្តន៍ឌីជីថល បាននាំមកនូវភាពងាយស្រួលក៏ពិតមែន ជាមួយគ្នានោះក៏បានបង្កការរំខាននៅពេលត្រូវការផ្តោតលើការងារអ្វីមួយ ដែលតម្រូវឱ្យមនុស្សមានការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីបញ្ចប់ភារកិច្ចនីមួយៗ ដែលចំណុចនេះនាំឱ្យប៉ះពាល់ទៅកាន់សុខភាពផ្លូវចិត្ត។

តាមរយៈ គេហទំព័រ Reviewjournal ការផ្តោតតែទៅលើសុភមង្គល ក៏​ធ្វើឱ្យស្ថានភាពផ្លូវចិត្តកាន់តែមិនល្អ ដោយហេតុថា ត្រូវបង្ខំខ្លួនឯងពេកនាំឱ្យអស់ថាមពលច្រើនទ្វេគុណ និងកាន់តែពិបាកក្នុងការគ្រប់គ្រងខ្លួនឯង រួមទាំងផលប៉ះពាល់ក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។ យ៉ាងណាក៏ដោយ អ្នកជំនាញ​បានបង្ហាញគន្លឹះចំនួន៣ ដើម្បីដោះស្រាយបញ្ហានេះ ៖

១. ប្រើប្រាស់យុទ្ធសាស្រ្តតិចនិយមលើទូរស័ព្ទដៃ និង​បណ្តាញសង្គម ៖ ការរៀបចំទូរស័ព្ទដៃ ក៏​ដូចជា​បណ្តាញសង្គម ហាក់មានភាពស្រដៀងគ្នានឹងការរស់នៅដែរ ត្រូវការបោសសម្អាត និងរក្សាទុកតែរបស់សំខាន់ និងប្រើប្រាស់បានច្រើនបែបបទ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ ឬការប្រើមួយដែលនាំមកនូវផលិតភាព ជាជាងកម្មវិធីនាំឱ្យខ្ជះខ្ជាយពេលវេលា។ ការកំណត់ពេលវេលាលើអេក្រង់អាចកាត់បន្ថយការផ្ទុកលើសចំណុះ និងសម្រាប់ដាក់កម្មវិធីសំខាន់ៗ បន្ថែមពីនោះបិទរាល់ការជូនដំណឹងដែលមិនសំខាន់ ក៏ជាការប្រមូលអារម្មណ៍ឱ្យងាកមកចាប់អារម្មណ៍ពេលបច្ចុប្បន្ន រួមទាំងការកំណត់ឯកជនភាពកុំឱ្យមានការផ្ញើសារពីគេហទំព័រណាដែលមិនឆ្លើយតបនឹងតម្រូវការផ្ទាល់ខ្លួន។

២. ធ្វើការងារតែមួយ ៖ ច្រើនដងច្រើនសារ មានមនុស្សជឿជាក់ថា ធ្វើការងារច្រើនក្នុងពេលតែមួយចំណេញពេលវេលា ប៉ុន្តែបានត្រឹមតែរុញច្រានពេលឱ្យអូសបន្លាយទៅវិញ។ ទោះបីជាមានការអះអាងថា ខ្លួនមានភាពប្រសព្វ ក្នុងការធ្វើកិច្ចការពីបីក្នុងពេលតែមួយក៏ដោយ តែនៅនាទីចុងក្រោយ នៅតែផ្តោតលើលទ្ធផលមួយៗដដែល។ ជារួមគឺការផ្តោតលើកិច្ចការមួយក្នុងពេលតែមួយអាចបង្កើនផលិតភាព និងសេចក្ដីពេញចិត្តចំពោះខ្លួនឯង។

៣. ប្រើប្រាស់ខួរក្បាលឱ្យបានរាល់ថ្ងៃ ៖ មានសកម្មភាពជាច្រើនជំរុញឱ្យខួក្បាលមានលំហាត់ប្រាណជាប្រចាំដូចជា ល្បែងផ្គុំរូប ហ្គេមដែលនាំឱ្យគិតអំពីពេលចាស់ៗដើម្បីបង្កើនការចងចាំ និងការរៀនជំនាញថ្មីៗ ប្រកួតប្រជែងគណនាលេខ និងការចូលរួមកម្មវិធីលើកកម្ពស់សុខភាពផ្លូវចិត្ត។ បន្ថែមពីនោះ ការអានសៀវភៅ ការរៀនឧបករណ៍តន្ត្រី បង្កើនភាពស្ទាត់ជំនាញចំពោះភាសាថ្មីៗ សុទ្ធសឹងតែជាចំណែកនាំឱ្យ​ខួរក្បាលមានការដុះដាលជាប្រចាំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *