៣គន្លឹះជំរុញវិថីនៃការស្វែងរកវត្ថុបំណងក្នុងជីវិត

ការគាស់រំលើងឱ្យឃើញនូវវត្ថុបំណងនៃជីវិតរបស់មនុស្សម្នាក់ៗ ត្រូវការពេលវេលា ការឆ្លុះបញ្ចាំង ប្រមូលយោបល់អ្នកដទៃមកវិភាគថ្លឹងថ្លែង រកឱ្យឃើញថា អ្វីដែលយើងចូលចិត្តខ្លាំងបំផុត រួមទាំងមានវិធីជាច្រើនក្នុងការរុករក។ ការរស់នៅ ដោយដឹងអំពីអ្វីដែលខ្លួននឹងត្រូវសម្រេច នាំឱ្យមានភាពរីករាយ ពេញចិត្តនឹងជីវិតខ្លួនឯង និងដឹងថា នៅមានអ្វីខ្លះដែលត្រូវបំពេញបន្ថែម។

យ៉ាងណាមិញគោលដៅ ឬវត្ថុបំណងរបស់មនុស្សម្នាក់ៗ មានភាពខុសគ្នា ហើយវិធីនៃការស្គាល់អ្វីដែលខ្លួនចង់បាន ក៏មានភាពខុសគ្នាទៅតាមបរិបទនៃបុគ្គលនីមួយៗដែរ ។ តាមរយៈគេហទំព័រ Verywell Mind បានបង្ហាញគន្លឹះបីចំណុច ដែលជាជំនួយជួយរាវរកវត្ថុបំណងក្នុងជីវិត។

១. បរិច្ចាគពេល ថវិកា និងសក្តានុពល ៖ ការជួយអ្នកដទៃជាវិធីមួយក្នុងចំណោមវិធីជាច្រើន ដែលផ្តល់ប្រយោជន៍ចំពោះខ្លួនឯងផង និងអ្នកដទៃផង ដោយហេតុថា អ្នកផ្តល់ គឺទទួលបាននូវអារម្មណ៍មួយរីករាយមានសុភមង្គល ចំណែកអ្នកដែលត្រូវបានគេជួយវិញមិនត្រឹមតែរីករាយទេ ប៉ុន្តែអាចបំពេញអ្វីដែលខ្វះខាតបន្ថែមទៀត ។ អារម្មណ៍មានសេចក្ដីសុខ សុភមង្គ ជាកត្តារួមចំណែកនាំឱ្យមនុស្សយល់អំពីវត្ថុបំណងក្នុងជីវិត។ ការស្ម័គ្រចិត្តចូលរួមកម្មវិធីដែលរៀបចំដោយស្ថាប័នមិនរកប្រាក់ចំណេញ ឬបរិច្ចាគថវិកាទៅកាន់អ្នកដែលត្រូវការ ឬបុគ្គលដែលគួរតែជួយ ឬក៏ជួយមនុស្សជុំវិញខ្លួនទៅតាមលទ្ធភាពដែលអាចធ្វើបាន ទាំងនេះសុទ្ធសឹងតែជាការបំពេញន័យទៅកាន់ការរស់នៅ។

២. ស្តាប់និងទទួលយកយោបល់អ្នកដទៃ ៖ ពេលខ្លះមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ក្នុងការកត់សម្គាល់អំពីអ្វីដែលខ្លួនពិតជាចូលចិត្តធ្វើពិតប្រាកដ។  ក្នុងពេលជាមួយគ្នានោះ អ្នកអាចនឹងសាកល្បងធ្វើសកម្មភាពចម្រុះ ហើយក្នុងសកម្មភាពជាច្រើននោះ អាចមានរឿងមួយចំនួនដែលអ្នកពិតជាចូលចិត្ត គ្រាន់តែពេលខ្លះមិនបានកត់សម្គាល់ថា តើវាសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ខ្លួនឯងផ្ទាល់។

ក្នុងករណីខ្លះ អ្នកដទៃអាចជាចំណែកក្នុងការជួយឱ្យកំណត់ចំណាំនូវរឿងរ៉ាវសំខាន់ៗបាន ឬក៏ជាគន្លឹះក្នុងការជីករកបន្ថែមនូវអ្វីដែលអ្នកពិតជាចូលចិត្ត និងការសម្រេចចង់បាន ហើយពេលខ្លះក៏អាចផ្តល់ជាឱកាសក្នុងការបំពេញនូវក្ដីស្រមៃ។ ដូច្នេះមិនគួររារែក ឬលាក់បាំងអំពីអ្វីដែលខ្លួនចូលចិត្តទៅកាន់អ្នកដែលអាចផ្តល់យោបល់ ឬអាចជួយអ្នកបាននោះទេ។

ការស្វែងរកវត្ថុបំណងប្រចាំជីវិត ឬស្គាល់អំពីអ្វីដែលខ្លួនចូលចិត្ត អ្នកអាចកំណត់សម្គាល់តាមរយៈ ការសរសើរដោយសុទ្ធចិត្តពីនរណាម្នាក់មកកាន់ខ្លួនឯង ឬក៏ទៅសុំយោបល់ពីពួកគាត់ដោយផ្ទាល់ ដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយនឹងអ្វីដែលខ្លួនចង់បាន។

៣. នៅក្បែរមនុស្សដែលមានផ្នត់គំនិតវិជ្ជមាន ៖ មជ្ឈដ្ឋានជុំវិញខ្លួន បានជះឥទ្ធិពលមកាន់ខ្លួន​ឯង ទាំងការគិត និងឥរិយាបថ ដែលជាហេតុផល តម្រូវឱ្យជ្រើសមនុស្សដែលមានផ្នត់គំនិតជំរុញឱ្យឆ្ពោះទៅមុខ ប៉ុន្តែការជ្រើសរើសមនុស្សឱ្យនៅក្បែរនេះ គឺមិនរាប់បញ្ចូលក្រុមមនុស្សដែលយើងមានកាតព្វកិច្ចត្រូវនៅក្បែរនោះទេ ដូចជា មនុស្សរួមអាជីពការងារ និងសមាជិកគ្រួសារ។ ការជ្រើសរើស គឺចង់សំដៅលើក្រុមមនុស្សដែលត្រូវចំណាយពេលជាមួយ ក្រោយបញ្ចប់ម៉ោងការងារ ឬមនុស្សដែលមិនមែនជាសាច់ញាតិក្នុងការប្រាស្រ័យទាក់ទងជាមួយ។

មនុស្សដែលជ្រើសមកធ្វើទំនាក់ទំនងក្រៅពីតួនាទីការងារ អាចជាកញ្ចក់ឆ្លុះបញ្ចាំងអំពីអ្នក ឬក៏នឹងជាបុគ្គលដែលជំរុញអ្នក។ ប្រសិនបើនៅក្បែរមនុស្សដែលមានគំនិតនាំទៅរកការផ្លាស់ប្តូរ អ្នកក៏ទទួលបាននូវអារម្មណ៍ដែលបង្កប់ដោយថាមពលក្នុងការបន្តដំណើរឆ្ពោះទៅរកវត្ថុបំណងនៃជីវិត។ យ៉ាងណាមិញ ប្រសិនបើអ្នកដាក់ខ្លួនឱ្យនៅក្បែរមនុស្សដែលមានផ្នត់គំនិតអវិជ្ជមានជាប្រចាំ មិនយូរមិនឆាប់ គឺនឹងទាញថាមពល ឬកម្លាំងចិត្តឱ្យធ្លាក់ចុះជារឿយៗ ថែមទាំងរារាំងក្នុងការឈានទៅរកការផ្លាស់ប្តូរបែបវិជ្ជមាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...