ឃា្លអវិជ្ជមាន ៥ ដែលមនុស្សមានសុខភាពផ្លូវចិត្តរឹងមាំមិននិយាយ មកកាន់ខ្លួនឯង

ការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា មនុស្សមួយចំនួនធំ មានទំនាក់ទំនងអវិជ្ជមានជាមួយខ្លួនឯង។ ពួកគេចូលចិត្តរិះគន់ខ្លួនឯង និងមើលឃើញខ្លួនឯងក្នុងរូបភាពអវិជ្ជមាន។ ប៉ុន្តែប្រសិនបើអ្នកសង្កេតឃើញថា អ្នកជាបុគ្គលដែលមិនមានទម្លាប់និយាយ ប្រយោគ ៥ ឃ្លាខាងក្រោមនេះ នោះមានន័យថា អ្នកគឺជាមនុស្សដែលមានផ្នត់គំនិតវិជ្ជមាន និងសុខភាពផ្លូវចិត្តរឹងមាំ ហើយចំណុចទាំងពីរនេះ នឹងជួយអ្នកឱ្យឈានដល់ការសម្រេចបាននូវសក្តានុពលពិតប្រាកដរបស់អ្នក។

១. ខ្ញុំមិនល្អគ្រប់គ្រាន់ ៖ ពាក្យមួយឃ្លានេះ គឺជាមេរោគដ៏គ្រោះថ្នាក់ ដែលកំពុងដំណើរការក្នុងខួរក្បាលរបស់មនុស្សភាគច្រើន។ ជាលក្ខណៈវិទ្យាសាស្ត្រ ខួរក្បាលរបស់យើង ផ្ដោតលើរឿងអវិជ្ជមានច្រើនជាងរឿងវិជ្ជមាន។ ជាក់ស្ដែង ប្រសិនបើអ្នកទទួលបានការកោតសរសើរចំនួន ៩ និងការរិះគន់ចំនួន ១ នោះអ្នកនឹងផ្ដោតទៅលើការរិះគន់ ច្រើនជាងពាក្យសរសើរ ដែលអ្នកទទួលបាន។ បើតាមការស្រាវជ្រាវបង្ហាញថា ពាក្យ «ខ្ញុំមិនល្អគ្រប់គ្រាន់» មួយឃ្លានេះ អាចធ្វើឱ្យអ្នកមានអារម្មណ៍ថប់បារម្ភ និងធ្លាក់ទឹកចិត្ត។ ដូច្នេះ ជំនួសឱ្យការប្រើពាក្យនេះ អ្នក​ជំនាញណែនាំឱ្យអ្នកប្រើប្រយោគ ឬឃ្លាថា តើអ្វីទៅល្អពិសេស និងភាពខ្លាំងរបស់ខ្ញុំ? ហើយផ្ដោតលើការធ្វើរឿងនោះឱ្យបានល្អបំផុត។

២. ខ្ញុំនឹងមិនអាចរៀនអ្វីដែលថ្មីបានទេ ៖ ពាក្យមួយឃ្លានេះ មិនត្រឹមតែធ្វើឱ្យអ្នកខូចចិត្តប៉ុណ្ណោះទេ វាក៏មិនសមស្របតាមលក្ខណៈវិទ្យាសាស្ត្រដែរ។ តាមពិតទៅ ខួរក្បាលរបស់មនុស្សគឺងាយបត់បែន ហើយអាចបន្តផ្លាស់ប្ដូរ និងអភិវឌ្ឍរហូតដល់វ័យចំណាស់, បាតុភូតនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា neuroplasticity ។ អ្នកមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀនសូត្រអ្វីដែលថ្មី នៅពេលណាមួយក៏បាន ហើយអ្នកអាចអភិវឌ្ឍជំនាញនោះបានគ្រប់ពេល។

៣. ខ្ញុំជាមនុស្សបរាជ័យ ៖ ការប្រើពាក្យនេះមកកាន់ខ្លួន​ឯង អាចធ្វើឱ្យអ្នកមានជំនឿថា អ្នកនឹងមិនអាចសម្រេចភាពជោគជ័យក្នុងជីវិតបាននោះទេ។ មែនទែនទៅ ផ្នត់គំនិតនេះ មិនត្រឹមត្រូវនោះទេ។ ទោះបីជាអ្នកមិនអាចសម្រេចគោលដៅជាក់លាក់ណាមួយ ក្នុងជីវិតរបស់អ្នកក៏ដោយ វាមិនមានន័យថា អ្នកជាបុគ្គលបរាជ័យឡើយ។ ជារឿយៗនៅពេលដែលអ្នកមិនអាចសម្រេចកិច្ចការអ្វីមួយ ឱ្យសមតាមបំណងរបស់អ្នក នោះគឺជាពេលវេលាមួយ ដែលអ្នកអាចរៀនសូត្រពីជីវិត និងធ្វើឱ្យអ្នកកាន់តែឆ្លាត យល់ដឹងកាន់តែច្រើន និងចាស់ទុំ។

៤. ខ្ញុំល្ងង់ណាស់ ៖ វាគឺជាការឈឺចាប់ណាស់ នៅពេលដែលនរណាម្នាក់ ហៅអ្នកថាល្ងង់ ហើយនរណាម្នាក់នោះ ក៏អាចជាអ្នកខ្លួនឯងដែរ។ ការប្រើពាក្យបែបនេះ នៅពេលធ្វើកិច្ចការអ្វីមួយមិនបានល្អ អាចធ្វើឱ្យអ្នក លែងចង់ធ្វើ ឬបញ្ឈប់ការព្យាយាម។ ជំនួសឱ្យការប្រើពាក្យនេះ អ្នកអាចនិយាយថា «គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ» ឬ «មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ធ្វើខុស» ។ ម្យ៉ាងតាមការស្រាវជ្រាវ រកឃើញថា អ្នកដទៃមិនវិនិច្ឆ័យអ្នកខ្លាំង ដូចអ្នកគិតនោះទេ នៅពេលអ្នកបង្ករកំហុសដែលគួរឱ្យអាម៉ាស់ណាមួយ។

៥. ខ្ញុំមិនល្អដូចគេ ៖ នៅពេលអ្នកប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ អ្នកនឹងងាយមានអារម្មណ៍ថា អ្នកមិនល្អ ឬមិនមានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្តែការពិតទៅនេះមិនមែនជាការពិតទេ។ មនុស្សម្នាក់ៗសុទ្ធតែមានចំណុចពិសេស និងចំណុចខ្លាំងរៀងៗខ្លួន។ ការស្រាវជ្រាវបង្ហាញថា ការផ្ដោតលើចំណុចខ្លាំង និងលក្ខណៈពិសេសខ្លួនឯង នឹងជួយឱ្យអ្នកមានភាពធន់ និងជឿជាក់លើខ្លួនឯង ហើយអ្នកនឹងស្រឡាញ់ ព្រមទាំង​ឱ្យតម្លៃខ្លួនឯងខ្ពស់ជាងមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship