ទំនាក់ទំនងរវាងអរម៉ូន និងសុខភាពផ្លូវចិត្ត អាចកំណត់ពីរលកអារម្មណ៍ និងមានឥទ្ធិពលខ្លាំងលើជីវិតមនុស្ស

អរម៉ូនគឺជាសារធាតុម៉ូលេគុល ផលិតដោយសារពាង្គកាយពហុកោសិកា ដែលផ្សារភ្ជាប់ទៅផ្នែកផ្សេងៗ នៃរាងកាយរបស់មនុស្ស រួមទាំងសរីរាង្គ ជាលិកា និងខួរក្បាល។ វាមានឥទ្ធិពលខ្លាំងទៅលើគីមីសាស្ត្រខួរក្បាល សុខភាពផ្លូវចិត្ត និងអារម្មណ៍។ នេះជាការលើកឡើងរបស់អ្នកជំនាញចិត្តសាស្ត្រ។

លោក ប៊ុន លឹមហ៊ួរ អ្នកចិត្តសាស្រ្ត និងជាសមាជិកអ្នកចិត្តសាស្រ្ត អាមេរិក (APA Member,2024) មានប្រសាសន៍ថា បើផ្អែកលើអ្នកជំនាញសិក្សាផ្អែកអរម៉ូន និងគ្រូពេទ្យផ្នែកវិកលវិទ្យា យើងមើលឃើញថា អរម៉ូន ដើរតួនាទីសំខាន់មែនទែន សម្រាប់សុខភាពផ្លូវចិត្តរបស់យើង។

អរម៉ូន ដែលមានទំនាក់ទំនងនឹងសុខភាពផ្លូវចិត្ត

លោក ប៊ុន លឹមហ៊ួរ លើកឡើងថា បើផ្អែកតាម Harvard medical school ឆ្នាំ២០២៤ បង្ហាញថា អរម៉ូនមួយក្រុម ដែលត្រូវបានគេឱ្យឈ្មោះថា ជាអរម៉ូនអារម្មណ៍ល្អ ដោយសារតែអារម្មណ៍រីករាយ និងអារម្មណ៍មួយចំនួន ដែលវាអាចផលិតមកដោយធម្មជាតិ និងស្វ័យប្រវត្តិ, ហើយអរម៉ូនទាំងនោះត្រូវបានគេចាត់ទុកថា ជាការបញ្ជូន ឬជាសារធាតុឆ្ពោះទៅប្រព័ន្ធសរសៃប្រសាទ។ 

លោក ប៊ុន លឹមហ៊ួរ អ្នកចិត្តសាស្រ្ត និងជាសមាជិកអ្នកចិត្តសាស្រ្ត អាមេរិក (APA Member,2024) ។

លោកបន្តថា អរម៉ូនមួយក្រុមនោះ មានដូចជា ១. ដូប៉ាមីន ២. សឺរ៉ូតូនីន ៣. អង់ដូហ្វីន ៤. អុកស៊ីតូស៊ីន, អរម៉ូនល្អទាំងបួន គឺជាចំណុចសំខាន់ក្នុងការទ្រទ្រង់ជីវិតមនុស្សយើងម្នាក់ៗ ឬអាចឱ្យអត្ថន័យថា ជាតម្រូវការជាមូលដ្ឋាន ប្រៀបដូចជា អាហារទ្រទ្រង់រាងកាយយើងសំខាន់ៗដូចគ្នា ដែលធ្វើឱ្យរាងកាយមាំទាំផ្លូវចិត្តល្អ។

ខណៈអរម៉ូនមួយប្រភេទទៀត ត្រូវបានគេស្គាល់ថា ជាអរម៉ូនដែលនាំឱ្យមានឥទ្ធិពលអវិជ្ជមានទៅលើសុខភាពផ្លូវចិត្ត ដោយជាទូទៅត្រូវបានគេស្គាល់ថា ជាអរម៉ូន ករទីសូល។ វាអាចធ្វើដំណើរទៅកាន់ចរន្តឈាម ទៅដល់សរីរាង្គជាច្រើននៃរាង្គកាយរបស់យើង ដែលជាហេតុ​ ធ្វើឱ្យសរីរាង្គទាំងនោះមានការផ្លាស់ប្ដូរ ហើយបង្កើនសមត្ថភាព ក្នុងការទប់ទល់នឹងស្ថានភាពអាសន្ន ឬតានតឹង ដែលបុគ្គលម្នាក់ៗបានជួប។

តួនាទីអរម៉ូនវិជ្ជមានទាំងបួនប្រភេទ

អ្នកជំនាញខាងលើពន្យល់ធ្វើការពន្យល់ដូចតទៅនេះ ៖

១. ដូប៉ាមីន យើងអាចនិយាយបានថា វាជាសារធាតុគីមី ឬអរម៉ូន ដែលប្រៀបដូចជា ការបញ្ចូល ឬក៏ជាផ្លូវមួយ នាំឱ្យបុគ្គល មនុស្សមានអារម្មណ៍សប្បាយចិត្តរីករាយនៅក្នុងជីវិត។ វាប្រៀបដូចជា រង្វាន់ ឬជាអំណោយមួយ ទៅកាន់នរណាម្នាក់ ដើម្បីទទួលបាននូវអំណរសេចក្ដីត្រេកអរ សេចក្ដីសង្ឃឹមជាដើម។

២. សឺរ៉ូតូនីន ជាសារធាតុជំរុញអារម្មណ៍ចេញពីធម្មជាតិដោយស្វ័យប្រវត្តិ ហើយវាអាចទប់ទល់នឹងជំងឺធ្លាក់ទឹកចិត្ត ខណៈនៅបច្ចុប្បន្ននេះ យើងឃើញថា ក្រុមមនុស្សវ័យជំទង់គឺត្រូវបានរាយការណ៍ថា តាំងពី ២០២២មកដល់ឥឡូវនេះ មនុស្សវ័យជំទង់កម្ពុជា ដែលមានបញ្ហាធា្លក់ទឹកចិត្ត និងឈានរហូតដល់ធ្វើអត្តឃាត មានរហូតដល់ជាង ៨០០នាក់​​ ដែលនេះជាតួរលេខមួយធំ។ ដូច្នេះ មានន័យថា ការជំរុញអរម៉ូនសេរ៉ូតូនីន នៅកម្ពុជា មានកម្រិតនៅឡើយ។ 

៣. អង់ដូហ្វីន ប្រៀបដូចជាថ្នាំបំបាត់ការឈឺចាប់នៃអារម្មណ៍ពីធម្មជាតិ និងបំបាត់ការឈឺចាប់របស់ខួរក្បាល។ អរម៉ូននេះ ក៏អាចបញ្ចេញនូវស្ត្រេស និងអារម្មណ៍សុខុមាលភាពដូចគ្នាដែរ។ 

៤. អុកស៊ីតូស៊ីន គឺជាអរម៉ូនសេចក្ដីស្នេហា ឬអរម៉ូនសេចក្ដីស្រឡាញ់ វាជាអរម៉ូនសំខាន់មួយ ដែលទ្រទ្រង់ជីវិតមនុស្សយើង ឱ្យរស់រានបាន, ទទួលយក ឬក៏មានសេចក្ដីអំណរ ទទួលស្គាល់ការពិត និងមានសេចក្ដីសង្ឃឹម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)