អង់គ្លេសហាមផ្សាយពាណិជ្ជកម្មអាហារមិនល្អសម្រាប់កុមារ មុនម៉ោង ៩យប់ ដើម្បីដោះស្រាយបញ្ហាសុខភាពសាធារណៈ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

នៅចក្រភពអង់គ្លេស ពេលវេលានៃការចាក់ផ្សាយ «អាហារដែលមិនមានសុវត្ថិភាពសម្រាប់កុមារ» ត្រូវរងចាំរហូតដល់ម៉ោង ៩យប់ទើបអាចផ្សាយនៅលើបណ្ដាញសង្គម និងទូរទស្សន៍បាន។ ច្បាប់នេះ នឹងត្រូវអនុវត្តចាប់ពីខែ តុលា ឆ្នាំ ២០២៥ ដោយការផ្សាយពាណិជ្ជកម្មអាហារមិនល្អ (Junk Food) នឹងត្រូវបានដាក់កម្រិតចំពោះការផ្សព្វផ្សាយ ជាពិសេស គឺអាហារ មានជាតិខ្លាញ់ អំបិល និងស្ករខ្ពស់។ នេះបើតាមការផ្សាយរបស់ Euro News

លោក Andrew Gwynne រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស បានបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្ម អាហារមិនល្អ (Junk Food) នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃមាតិកា ដែលត្រូវបានហាមឃាត់ ដូចគ្នាទៅនឹងមាតិកាពាក់ព័ន្ធនឹងល្បែងស៊ីសង គ្រឿងស្រវឹង និងស្រោមអនាម័យជាដើម។ លោកបន្តថា នេះជាផ្នែកមួយនៃការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រឹងសុខភាពប្រជាជន ព្រមទាំងកាត់បន្ថយសម្ពាធលើសេវាសុខភាពជាតិ (National Health Service – NHS) ដែលជាប្រព័ន្ធថែទាំសុខភាពដោយឥតគិតថ្លៃរបស់ប្រទេសអង់គ្លេស, ខណៈការផ្ដល់សេវានេះកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ។

លោក Gwynne បានពន្យល់ថា នេះគឺជាវិធានការ ដែលទប់ទល់នឹងជំងឺដែលអាចការពារបាន។ លោកបានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍មួយទៅកាន់សភាថា «សម្ពាធមួយក្នុងចំណោមសម្ពាធជាច្រើននៃបញ្ហាសុខភាពសាធារណៈអង់គ្លេស គឺវិបត្តិលើសទម្ងន់ក្នុងវ័យកុមារ, ការធ្វើឱ្យកុមារមានសុខភាពមិនល្អ និងបង្កើតសម្ពាធកាន់តែខ្លាំងលើ NHS»

ទិន្នន័យរបស់ក្រសួងសុខាភិបាលអង់គ្លេស បានបង្ហាញថា កុមារម្នាក់ ក្នុងចំណោម ៥នាក់ កំពុងលើសទម្ងន់ ឬរស់នៅជាមួយភាពធាត់មុនពេលដែលពួកគេចូលរៀនថ្នាក់បឋមសិក្សា (អាយុ ៥ឆ្នាំ)។ ទិន្នន័យនឹងកើនឡើងដល់ជាងមួយភាគបី នៅពេលដែលកុមារចាកចេញពីថ្នាក់បឋមសិក្សា (អាយុ ១១ឆ្នាំ)។ តួលេខនេះមានភាពស៊ីសង្វាក់គ្នាជាមួយនឹង ទិន្នន័យរបស់ WHO European Childhood Surveillance Initiative (COSI) ចន្លោះឆ្នាំ ២០១៨ និង ២០២០ ដែលបានរកឃើញថា នៅប្រទេសទាំង ៣៣ ក្នុងទ្វីបអឺរ៉ុប មានអត្រាកុមារ ចាប់ពី ៧ ទៅ ៩ឆ្នាំ ចំនួន ២៩ភាគរយ កំពុងលើសទម្ងន់។

ច្បាប់ថ្មីនេះក៏បានកំណត់ថា អាហារមិនល្អសម្រាប់កុមារ ដូចជា ស្ករគ្រាប់ ការ៉េម និងសូដា នឹងត្រូវហាមឃាត់មិនឱ្យផ្សាយពាណិជ្ជកម្មដល់កុមារ អាយុក្រោម ១៨ឆ្នាំ។ ខណៈនៅទូទាំងសហភាពអឺរ៉ុប ឧស្សាហកម្មនេះ ភាគច្រើនត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងដោយខ្លួនឯង (Self-regulate) និងមិនត្រូវបានអនុញ្ញាតឱ្យផ្សាយអាហារ ដែលមិនស្របតាមស្ដង់ដាអាហាររូបត្ថម្ភ ដល់កុមារអាយុក្រោយ ១៣ឆ្នាំនោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...