ក្រសួងអប់រំបញ្ចប់​កំណែ​កិច្ច​ការ​របស់បេក្ខជន​ប្រឡង​បាក់ឌុប

ភ្នំពេញ – កិច្ច​ការ​របស់បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ៥ ធ្នូ ២០២២ ត្រូវ​ធ្វើ​កំណែ​ចប់​សព្វគ្រប់​ហើយកាលពីរសៀល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២២។

បើតាម​ការ​បញ្ជាក់របស់ក្រសួងអប់រំ យុវជន និ​ងកីឡា ដំណើរ​ការ​កំណែ​មុខ​វិជ្ជា​ទាំង​១០​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ក្រោម​ការ​បំពេញ​ភារកិច្ច​យ៉ាងសកម្ម និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​ប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ គណៈកម្មការ​ទាំងអស់ ព្រម​ទាំង​ការ​ចូលរួម​សង្កេត​ការណ៍​ជា​ប្រចាំ​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។

បន្ទាប់​ពី​បញ្ចប់​ដំណើរ​ការ​កំណែ ប្រធាន អនុ​ប្រធាន​មណ្ឌល​ទាំង​អស់ បាន​ដឹក​សន្លឹកកិច្ចការ​កំណែ (MCS) និង​ឯកសារ​ផ្សេងៗទៅ​​រក្សាទុក​នៅ​នាយកដ្ឋានកិច្ចការប្រឡង ដើម្បី​ចាប់​ផ្ដើម​រៀប​ចំ​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ដោយឡែក សន្លឹក​កិច្ចការ​របស់​បេក្ខជន ត្រូវ​បាន​ដឹក​មករក្សា​ទុក​។

តាមការ​គ្រោងទុក ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់ពិន្ទុ នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី១៦ រហូត​ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២២ ខណៈ​ការ​ប្រឡង​លទ្ធផល​ប្រឡង នឹង​គ្រោង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ សម្រាប់​មណ្ឌល​ប្រឡង​ក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល និង​ថ្ងៃទី២៨ ធ្នូ សម្រាប់​មណ្ឌល​ប្រឡង​នៅ​តាម​បណ្តា​ខេត្ត​នានា។

សូម​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០២២នេះ បានប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី៥ និង​ទី៦ ខែធ្នូ ឆ្នាំ​២០២២ ដោយ​មានបេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប​ចំនួន ១២៨១៣៤នាក់ ក្នុងនោះ ស្រី ៦៨៧៧១នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤២៩៣៣នាក់, បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ៨៥២០១ និងបេក្ខជនចំណេះទូទៅចំនួន ១៩៦៦៧នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...