ស្គាល់មូលដ្ឋានគ្រឹះនៃការជិះកង់ ជាកត្តាបង្កើនសុវត្ថិភាព និងនិរន្តភាព

ជិះកង់ជាលំហាត់មួយពង្រឹងសុខភាពទាំងចិត្ត និងកាយ និងផ្តល់នូវបទពិសោធន៍មិននឿយណាយ រួមទាំងជាសកម្មភាពផ្សងព្រេងដ៏រីករាយ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចេះជិះកង់ និងចាប់អារម្មណ៍អំពីបច្ចេកទេសសំខាន់ៗមុនពេលចាប់ផ្តើមនោះទេ។ គេហទំព័រ HDOR បានបង្ហាញគន្លឹះមូលដ្ឋានគ្រឹះប្រាំពីរចំណុច ដើម្បីបន្ស៊ាំខ្លួនជាមួយនឹងការជិះកង់ ដោយរៀបរាប់លម្អិតជូនដូចខាងក្រោម។

១. ជ្រើសកង់ដែលសាកសម ឬត្រឹមត្រូវ ៖ ការជ្រើសប្រភេទកង់គឺជាជំហានទីមួយដែលត្រូវគិតគួរ និងអនុវត្តមុនគេ ហើយដើម្បីជ្រើសកង់មួយដែលសាកសមទៅបាន ចាំបាច់ត្រូវដឹងពីប្រភេទទីតាំងដែលត្រូវជិះ ថា តើជាប្រភេទផ្លូវធម្មតា ភ្នំ ឬវាលស្រែ ។  បន្ថែមពីនោះ ក៏ត្រូវដឹងអំពីកម្រិតថវិកាដែលខ្លួននឹងត្រូវចំណាយចំពោះការទិញកង់ផងដែរ ដើម្បីជាថ្នាលក្នុងការសម្រេចចិត្តឱ្យបានប្រសើរ ឬក៏ទៅហាងលក់កង់សុំដំបូន្មានពីអ្នកលក់ផ្ទាល់ មួយវិញទៀតអាចទៅសុំយោបល់ពីមនុស្សស្គាល់គ្នាដែលមានបទពិសោធន៍ស្រាប់ៗតែម្តង។

២. ​ជ្រើសសម្ភារៈដែលជួយរក្សាសុវត្ថិភាព ៖ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពខ្ពស់កំឡុងពេលជិះកង់ គួរជ្រើសរើសឧបករណ៍មួយចំនួនដែលអាចជួយសម្រួលឱ្យការជិះកងកាន់តែមានសុវត្ថិភាពមុនពេលចេញដំណើរ គឺជាចំណែកមួយចំបាច់ក្នុងចំណោមមូដ្ឋានគ្រឹះសំខាន់ៗឯទៀត ដែលមានដូចជា មួកសុវត្ថិភាព សម្លៀកបំពាក់កីឡា ស្បែកជើងជិះកង់ ស្រោមដៃ និងវ៉ែនតាការពារពន្លឺជាដើម។ ចំណែកឯឧបករណ៍បំពាក់នឹងកង់វិញមានដូចជា ភ្លើងពន្លឺជាសញ្ញាបង្ហាញ ឬកញ្ចក់ឆ្លុះមើលទៅក្រោយ និងកណ្ដឹងកង់ដើម្បីងាយស្រួលក្នុងការផ្តល់ជាសញ្ញា។

៣. ផ្តើមដោយសន្សឹមៗ និងកំណត់គោលដៅ ៖ ដំបូងៗ ត្រូវស្ទង់ប្រមាណអំពីកម្លាំងខ្លួនឯងជាមុនសិន ហើយការចាប់ផ្តើមគួរតែធ្វើឡើងក្នុងរយៈពេលខ្លីៗ ឬចម្ងាយខ្លីៗ ។ ចំណែកឯជំហានបន្ទាប់ គឺកំណត់គោលដៅមួយដែលមានភាពជាក់លាក់ រួមទាំងតាមដានផ្ទៀងផ្ទាត់ជាប្រចាំអំពីការវិវឌ្ឍន៍ដើម្បីជាការលើកទឹកចិត្ត និងជំរុញចិត្តក្នុងការអនុវត្តបន្តទៅមុខ។

៤. ដឹងអំពីបច្ចេកទេសជិះកង់ ៖ ដើម្បីរក្សាលំហាត់ប្រាណដោយការជិះកង់ ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពយូរអង្វែង គឺត្រូវដឹងអំពីបច្ចេកទេសខ្លះៗ ដូចជារក្សាស្មាឱ្យត្រង់កំឡុងពេលជិះកង់ សម្រួលសាច់ដុំស្មា ចំណែកឯដៃដែលកាន់ចង្កូតកង់វិញត្រូវកោងបន្តិច រួមទាំងបច្ចេកទេសដទៃទៀតមិនថាល្បឿន ឬក៏ឥរិយាបថនោះទេត្រូវសិក្សាជាមុនសិនសឹមអនុវត្តន៍តាមក្រោយ ដើម្បីរក្សាសុវត្ថិភាពផង ក៏ដូចជានិរន្តភាពផង។

៥. ពង្រឹងភាពអំណត់ ៖ ដើម្បីបន្សាំ ឬក៏ពង្រឹងក្ដីអំណត់ក្នុងការរក្សាទម្លាប់ហាត់ប្រាណដោយការជិះកង់បានទៀងទាត់ប្រចាំថ្ងៃ គួរតែពង្រីកចម្ងាយ ល្បឿន ឬក៏រយៈពេលនៃការជិះកង់បន្តិចម្តងៗ ដែលធ្វើយ៉ាងណាត្រូវតែមានការអភិវឌ្ឍ ច្រើនទៅៗ ពីមួយពេលទៅមួយពេល។

៦. បរិភោគអាហារមានជីវជាតិ និងពិសាទឹកឱ្យច្រើន ៖ ដើម្បីសម្រេចគោលដៅនៃការរក្សាទម្លាប់ជិះកង់ឱ្យបានទៀងទាត់ ការយកចិត្តទុកដាក់ចំពោះអាហារដែលមានបញ្ចូលគ្រប់ជីវជាតិ និងការបរិភោគទឹកឱ្យបានគ្រប់គ្រាន់ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើននូវថាមពលបន្ថែម ព្រមទាំងជួយថែទាំសុខភាពទូទៅផងដែរ។

៧. សម្រាក និងប្រមូលកម្លាំងឡើងវិញ ៖ ការជិះកង់ គឺជាការប្រើប្រាស់ថាមពលជាច្រើនមិនចាញ់ប្រភេទលំហាត់ប្រាណដទៃទៀតឡើយ។ ដូច្នេះរាងកាយត្រូវការសម្រាកជាប្រចាំដើម្បីទទួលបានថាមពលបន្តទៅមុខទៀត។ ទន្ទឹមគ្នានោះ ការកំណត់ពេលគេងឱ្យបានគ្រប់គ្រាន់ សុទ្ធសឹងតែជាចំណែកស្រូបបាននូវថាមពល ក្នុងការរក្សាផែនការជិះកង់ក្នុងរយៈពេលវែង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។