របៀបប្រើប្រាស់វិន័យចំពោះខ្លួនឯងដើម្បីសម្រេចគោលដៅអ្វីមួយ

ពាក្យថាវិន័យមួយមាត់ ស្តាប់ទៅហាក់ដូចជាពិបាកខ្លាំង និងត្រូវការឆន្ទៈខ្ពស់ក្នុងការអនុវត្ត! ប៉ុន្តែជាលទ្ធផល បន្ទាប់ពីបង្កើតវិន័យទៅតាមសេចក្ដីប្រាថ្នារបស់ខ្លួនហើយ នោះវិន័យមិនមែនជាអ្វីដែលគួរជៀសវាងទេ ព្រោះវិន័យជាកត្តាជំរុញបាននូវភាពរីករាយ និងផលិតភាព។

វិន័យចំពោះខ្លួនឯង ចាំបាច់ត្រូវមានការចងក្រងជាចំណុចតូចៗ ជាពិសេសនៅពេលព្យាយាមដំបូងៗ ការ​អនុវត្ត​ឱ្យបាន​ទៀងទាត់ ក្នុងការសម្រេចបាននៅគោលដៅអ្វីមួយ តួយ៉ាងដូចជាការថែរក្សាសុខភាព គឺត្រូវការឱ្យខ្លួនឯង មានវិន័យហូបរបស់ដែលផ្តល់នូវសារធាតុចិញ្ចឹម ជាជាងគ្រាន់តែញ៉ាំអាហារបំពេញចំណូលចិត្តតែមួយមុខ។ អារម្មណ៍ល្អ ជាកត្តានាំឱ្យការងារមានផលិតភាពមួយផ្នែកហើយ ប៉ុន្តែអារម្មណ៍មនុស្សមិនស្ថិតស្ថេររហូតនោះទេ ម្តងរីករាយ ម្តងទុក្ខសោក ដែលជាហេតុត្រូវការកំណត់គោលដៅ​ និងត្រូវការរបៀបដាក់វិន័យដើម្បីបង្ខិតខ្លួនឯងឱ្យកាន់តែនៅជិតគោលដៅដែលខ្លួនប្រាថ្នា។

តាមរយៈគេហទំព័រ SavingAdvice បានបង្ហាញគន្លឹះមួយចំនួន ដើម្បីបង្វឹកខ្លួនឯងឱ្យមានវិន័យខ្ជាប់ខ្ជួន ដែលមានដូចជា ការសម្របខ្លួនបន្តិចម្តងៗ ការជ្រើសរើសអាទិភាពដោយបន្ថយសម្ពាធ រក្សាការអនុវត្តទោះបីជាពិបាកក្ដី ជ្រើសរើសកម្មវិធីណាមួយដើម្បីជំនួយ ហើយកត្តាសំខាន់ចុងក្រោយដែលមិនអាចមើលរំលង គឺ ការទុកចន្លោះឆ្លុះបញ្ចាំង និងកែលម្អ រួមទាំងបន្តអនុវត្តន៍អ្វីដែលជាចំណែកល្អៗទៅមុខទៀត ហើយចំណុចទាំងនោះក៏មានរៀបរាប់លម្អិតនៅខាងក្រោម ៖

១. គិតអំពីអាទិភាពច្រើនជាងសម្ពាធ ៖ ការរក្សាវិន័យមួយបានមាំមួន មិនគួរចាំដល់ពេលមានបញ្ហា ឬស្ថានភាពសស្លន់សស្លោខ្លាំង ទើបចាប់ផ្តើមគិតអំពីការងារណាសំខាន់នោះទេ ដើម្បីផ្តោតលើអាទិភាពច្រើនជាងសម្ពាធ គឺចាប់ផ្តើមផ្ទៀងផ្ទាត់ជារៀងរាល់ថ្ងៃ ឬតាមដានដោយការធ្វើផែនការសកម្មភាពនៅពេលព្រឹក ឬការឆ្លុះបញ្ចាំងជាប្រចាំជាដើម។ ផ្តល់អាទិភាពទៅបាន ត្រូវការដាក់សំណួរសួរខ្លួនឯងជារឿយៗថា​ តើថាមពលឬកម្លាំង ដែលខ្លួនមាននៅថ្ងៃនេះ គួរចំណាយលើការងារប្រភេទណាច្រើនជាងគេ? ហើយការងារណាខ្លះ ដែលអាចរង់ចាំពេលក្រោយបាន?

មួយវិញទៀតដើម្បីបញ្ចៀសការពិនិត្យរាល់ព័ត៌មាន ដែលមិនចាំបាច់ ​​មិនថាអ៊ីម៉ែល សារឆ្លើយឆ្លង ក៏ដូចជាសកម្មភាពដ៏ទៃទៀត ដែលមិនចាំបាច់ទាំងឡាយ។ អ្វីដែលគួរអនុវត្តន៍នោះ គឺការធ្វើផែនការសកម្មភាព តារាងបញ្ជីរាយនាមការងារ ឬក៏ប្រើប្រាស់កម្មវិធីឌីជីថលទាំងឡាយណា មានលទ្ធភាពជួយដាស់តឿនឱ្យធ្វើសកម្មភាពសំខាន់ៗប្រចាំថ្ងៃ។

២. ធ្វើឱ្យ​បានទៀងទាត់ទោះបីជាធុញទ្រាន់ ៖ ជាសក្ខីភាពមួយ ដែលគួរតែដឹងដែរ ទម្លាប់មួយចំនួនធំ មិនមែនសម្រេចបានក្នុងរយ:ពេលខ្លី ឬដោយភាពងាយស្រួលនោះទេ ឧទាហរណ៍ការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយការសម្លឹងអេក្រង់យូរៗមុនពេលចូលគេង ឬក៏ការធ្វើផែនការហិរញ្ញវត្ថុជាដើម ទាំងនេះសុទ្ធសឹងតែត្រូវការពេលវេលា និងភាពអត់ធ្មត់ក្នុងការបន្តអនុវត្តន៍។ យ៉ាងណាក៏ដោយ មិនថាធ្វើបានតិច ឬច្រើននោះទេ ​អ្វីដែលសំខាន់គឺការរក្សាវិន័យផ្ទាល់ខ្លួនបានទៀងទាត់ និងស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការប្រកាន់ភ្ជាប់នូវភាពទៀងទាត់។

ជំនួសឱ្យការស្វែងរកកម្លាំងចិត្តពីខាងក្រៅ គួរចាប់ផ្តើមគិតអំពីការកសាងភាពធន់នៃខ្លួនឯងតាមរយៈទម្លាប់ប្រចាំថ្ងៃ ដែលមិនចាំបាច់ទាល់តែមានអារម្មណ៍ល្អចាំធ្វើនោះទេ! ទម្លាប់ និងវិន័យ ជាការបន្តធ្វើទោះចិត្តចង់ឬមិនចង់ តែជាគោលដៅរួម គឺដើម្បីទទួលបាននូវលទ្ធផលវិជ្ជមាន ដែលជាទូទៅមានន័យថាធ្វើសកម្មភាពដែលមិនចង់ធ្វើ​ ដើម្បីលទ្ធផលដែលខ្លួនចង់បាន។

៣. ពឹងផ្អែកលើការរៀបចំជាប្រព័ន្ធ​ជំនួសឱ្យមជ្ឈដ្ឋានខាងក្រៅ ៖ កម្លាំងជំរុញចិត្ត ​ឬការទទួលបានថាមពលវិជ្ជមានពីខាងក្រៅបានរួមចំណែកដល់ការបង្កើនថាមពលមួយផ្នែកមែន ប៉ុន្តែបើពឹងផ្អែកលើកត្តាមួយនេះ​ទាំងស្រុងគឺជារឿងដែលមិនគួរឱ្យកើតមាននោះទេ ពីព្រោះស្ថានភាពផ្លូវចិត្តរបស់មនុស្សគឺមានការឡើងចុះជាប្រចាំ ដើម្បីរក្សាវិន័យទៅបាន គឺត្រូវទទួលស្គាល់ចំណុចនេះដូចគ្នា។ កសាងអនាគតខ្លួនឯង ដោយការរៀបចំជាប្រព័ន្ធ មិនមែនរំពឹងលើការលើកទឹកចិត្តពីខាងក្រៅទាំងស្រុងឡើយ។

ការរៀបចំទៀតសោត ចង់សំដៅលើការបង្កើតបរិយាកាសមួយដែលរុញច្រាញការប្រព្រឹត្តិប្រចាំថ្ងៃឱ្យកាន់តែឆ្លើយតបទៅនឹងអ្វីដែលខ្លួនចង់បាន ជាឧទាហរណ៍ចង់ងើបហាត់ប្រាណពេលព្រឹកព្រលឹម ដូចនេះគួរត្រៀមសម្លៀកបំពាក់កីឡាទុកពីល្ងាចឱ្យហើយ ឬចង់សន្សំលុយគួរបង្កើតគណនេយ្យ ដែលកាត់ប្រាក់ដោយស្វ័យប្រវត្តិទៅក្នុងកុងសន្សំ ឬក៏បង្កើនការផ្តោតដោយបិទរាល់គេហទំព័រដែលផ្តល់នូវការរំខានជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *